ភ្នំពេញ ៖ ដំឡូងមី គឺជាដំណាំសំខាន់ទី២ បន្ទាប់ពីស្រូវ ហើយកសិករដែលជាអ្នកដាំដុះគប្បីយកចិត្តទុកដាក់ និងបង្កើនការដាំដុះ ក៏ដូចជាស្វែងយល់បន្ថែមទៀតអំពីប្រភេទដំណាំនេះ ខណៈដែលកម្ពុជាកំពុងជំរុញ និងបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើន។

ក្នុងរយៈពេល១០ឆ្នាំនេះ ដំឡូងមីបានក្លាយជាដំណាំឧស្សាហកម្មមួយនៅកម្ពុជា ហើយផ្ទៃដីដាំដុះបានកើនឡើងពីក្រោម ៣ម៉ឺនហិកតានៅឆ្នាំ ២០០៥ ដល់ជាង៦០ម៉ឺនហិកតានៅឆ្នាំ២០១៧។ ផលិតកម្មសរុបនៅឆ្នាំ២០១៧ មានប្រហែល១៣.៨លានតោន ហើយទិន្នផលជាមធ្យម គឺ ២២.៥តោន ក្នុងមួយហិកតា។ យ៉ាងណាក៏ដោយ ប្រជាកសិករគប្បីយកចិត្តទុកដាក់ក្នុងការដាំដុះដោយផ្ដើមចេញពីការជ្រើសរើសពូជឡើងទៅ។

លោក ដុក សាវឿន មន្ត្រីបច្ចេកទេសមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា កត្តាពូជគឺជារឿងដែលសំខាន់ជាងគេសម្រាប់ការដាំដុះដំណាំដំឡូងមី ហើយប្រសិនបើកសិកររើសបានពូជល្អ ការលូតលាស់នឹងមិនមានការយាយីពីជំងឺផ្សេងៗ (ឬមានក្នុងភាគរយតិចតួច) ដែលជំរុញឱ្យការប្រមូលផលក៏បានច្រើនដូចគ្នា។

កសិករភាគច្រើន អាចរកពូជមកបានដោយការទិញពីកសិករគ្នាឯង ពីឈ្មួញ ឬកសិករមួយចំនួនទៀត ជ្រើសរើសដើមល្អៗដែលខ្លួនបានដាំ រក្សាទុកធ្វើជាពូជសម្រាប់ការដាំដុះក្នុងរដូវកាលក្រោយតែម្ដង។ ប៉ុន្តែបើតាមក្រសួងកសិកម្ម ដំណាក់កាលរើសពូជនេះ ប្រជាកសិករត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវប្រាកដថាពូជដែលបានជ្រើសរើស គឺចេញពីដើមដែលមានសុខភាពល្អ មិនធ្លាប់មានជំងឺណាមួយលេចឡើងឡើយ សូម្បីតែដើមដែលដុះនៅក្បែរដើមផ្សេងដែលមានជំងឺរួញស្លឹក ឬមានសត្វល្អិតតោង ក៏ក្រសួងកសិកម្មមិនណែនាំឱ្យយកទៅធ្វើជាពូជដែរ ព្រោះថាឱកាសនៃការឆ្លងជំងឺគឺមានច្រើន។ ក្រៅពីនោះ ពូជដែលបានជ្រើសរើស ត្រូវរក្សាទុកដោយបញ្ឈក្នុងម្លប់ ដូចជានៅក្នុងរោងដែលមានប្រក់ដំបូល ហើយដើម្បីរក្សាទុកពូជឱ្យបានល្អ ក្នុងរយៈពេលមិនលើសពី២ខែឡើយ។

ជាងនេះទៅទៀត ពូជដែលជ្រើសរើសទៅដាំត្រូវមានអាយុយ៉ាងច្រើន ១៨ខែ និងជាពូជដែលមានការលូតលាស់ខ្លាំង។ ពូជដែលកាត់យកទៅដាំត្រូវមានប្រវែងចន្លោះពី ២០ ទៅ ២៥ ស.ម ដែលក្នុងប្រវែងនេះ ដើមពូជអាចមានថ្នាំង ឬភ្នែកចំនួន ៥ ទៅ ៧ ដែលសមស្របសម្រាប់ការលូតលាស់។ ការកាត់ដើមដំឡូងទៅធ្វើពូជទៀតសោត ត្រូវកាត់ដោយកាំបិត ឬរណាដែលមុត ដោយមិនឱ្យខ្ទាំសំបកឡើយ។
ក្រោយពីរើសពូជបានល្អហើយ កសិករត្រូវភ្ជួរ និងសម្អាតដីដែលត្រូវដាំ ហើយហាលដីឱ្យស្ងួតល្អសឹមដាំ ហើយដែលការដាំទៀតសោតអាចប្រព្រឹត្តិទៅច្រើនវិធីដូចជា ដាំផ្ដេក បញ្ឈៀង បញ្ឍរជាដើម។ ដំឡូងមី ត្រូវការការថែទាំនៅក្នុងដំណាក់កាលដុះលូតលាស់ដំបូង ដូចជាការដកស្មៅ ជ្រួយដីពូនគល់ ការលួសស្លឹកចាស់ៗចេញជាដើម។
គួររំលឹកថា ការនាំចេញដំឡូងមី និងផលិតផលដំឡូងមី ក្នុងឆ្នាំ២០២១ សម្រេចបាន ២ ៧៩៣ ៧២៩,៩២ តោន។ ក្នុងនោះចំណិតដំឡូងមីក្រៀម មាន ១ ៦៤៤ ៥៩១,៦៨ តោន កើន ៨,៤៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០, ដំឡូងមីស្រស់ ១ ១០៤ ២២០ តោន កើន ៥២,៦ ភាគរយ, ម្សៅដំឡូងមី ៣៥ ៨៦២,៧៤ តោន កើនឡើង ២,៦៦ ភាគរយ, និងកាកសំណល់ដំឡូងមី ៩ ០៥៤, ៥០ តោន ថយចុះ ៣៣,០៦ ភាគរយ។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content