តោះ ! មកដឹងពីតម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌ​នានា​ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសដែលត្រូវបានប្រៀបប្រដូចគ្នាទៅនឹងបេះដូងរបស់ប្រទេសកម្ពុជា និង​ត្រូវ​បានចាត់ទុកថាជា​តំបន់ដែល​មាន​តម្លៃ​ដីធ្លីខ្ពស់ជាង​គេ​ក្នុងចំណោមបណ្ដា​ខេត្ត / ក្រុងនានានៅទូ​ទាំងប្រទេស​ ហើយ​ក្នុងនោះដែរ នៅតាម​បណ្ដា​ខណ្ឌនីមួយៗ​ក្នុ​ងរាជធានីភ្នំពេញ ក៏មានតម្លៃ​ខុស​ៗ​គ្នា​​ផងដែរ ជាពិសេសដីធ្លីនៅក្នុងខណ្ឌបឹងកេងកង ដែលឈរនៅលំដាប់ថ្នាក់ទី១។ ថ្ងៃនេះ យើង​នឹងបង្ហាញ​ពីកម្រិតនៃតម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌនានា​ក្នុង​រាជធា​នី​ភ្នំពេញ។

១- ខណ្ឌ​បឹងកេងកង​ ៖ ខណ្ឌ​បឹងកេងកង ​ជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាង​គេក្នុងចំណោមបណ្តាខណ្ឌទាំងអស់របស់រាជធានីភ្នំពេញ ពីព្រោះ​តំបន់នេះ ជា​តំបន់ដែលសម្បូរ​ទៅដោយ​អាជីវកម្ម​ និងការអភិវឌ្ឍសំណង់អគារពាណិជ្ជកម្មខ្ពស់ៗលំដាប់អន្តរជាតិ​។ ដូច្នេះ តម្លៃដីធ្លីនៅក្នុងខណ្ឌមួយ​នេះ​មានកម្រិត​ចន្លោះ​ពីប្រមាណ ៣ ០០០​ ដល់ ​៨ ០០០ដុល្លារ​អាមេរិក​ក្នុងមួយ​ម៉ែត្រ​ការ៉េ​។

២- ខណ្ឌ​ដូនពេញ​ ៖ ដូនពេញ ​និង​ខណ្ឌបឹងកេងកង ​ជា​តំបន់នៅជាប់គ្នា​ ហើយតម្លៃដីធ្លីក៏មានតម្លៃ​ស្ទើរតែប្រ​ហាក់​ប្រហែលគ្នា​ដែរ។ ខណ្ឌនេះ​តម្លៃដីធ្លី​គេអាច​លក់បានក្នុង​រង្វង់ចន្លោះពី ​៣ ០០០ ដល់ ​៧ ០០០ដុល្លា​រអាមេរិក​ក្នុងមួយ​ម៉ែត្រការ៉េ​ ។

៣- ខណ្ឌទួលគោក ៖ ទួលគោក ត្រូវបានចាត់ទុកជា​ខណ្ឌមួយ​ដែលមានតម្លៃដីធ្លី​ខ្ពស់​នៅរាជធានីភ្នំពេញ ដោយ​សារតែ​មានការអភិវឌ្ឍទៅលើ​អគារខ្ពស់​ៗ និងលំនៅឋានកម្រិតមធ្យម និងកម្រិតអភិជន​ជាច្រើន ។ តម្លៃដីធ្លីនៅក្នុងតំបន់ទួលគោក​មានតម្លៃ​ចន្លោះពី ​២ ០០០ ដល់ ​៦ ០០០ដុល្លា​រអាមេរិក​ក្នុងមួយម៉ែត្រការ៉េ។​

៤- ខណ្ឌ៧មករា ៖ ខណ្ឌ​នេះ​ក៏ជា​តំបន់ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ​មួយដែរ ដូច្នេះ តម្លៃដីធ្លីគឺត្រូវតែមាន​កម្រិត​ខ្ពស់​មួយផងដែរ។ តំបន់ខណ្ឌ​៧មករា តម្លៃ​ដីធ្លីមាន​ចាប់ពី​ជិត ​៣ ០០០ ដល់ ​៥ ០០០​ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

៥- ខណ្ឌចំការមន​ ៖ ចំការ​មន ​ក៏ជាតំបន់​ដែលមានការអភិវឌ្ឍខ្លាំង ​ជាពិសេស​ការអភិវឌ្ឍ​សំណង់អគារ​ខ្ពស់ៗ ដោយអ្នកទិញដីនៅតំបន់នេះ ភាគច្រើនគេមិនទុក​លក់យកចំណេញទេ ពោលគឺគេទិញហើយអភិវឌ្ឍតែម្ដង។ តម្លៃដីនៅខណ្ឌចំការ​មន​មានចម្លោះពី​ជិត ​២ ០០០ ដល់​ជាង ​៤ ៣០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ ។​

៦- ខណ្ឌឫស្សីកែវ ៖ ​ជា​ខណ្ឌ​ស្ថិតនៅប៉ែក​ខាងជើង​រាជធានីភ្នំពេញ ហើយ​ជា​តំបន់​ដែល​ចាប់​ផ្ដើមមានការ​អភិវឌ្ឍ​បន្តិច​ម្ដងៗផងដែរ។​ តម្លៃដីធ្លី​នៅក្នុងខណ្ឌ​នេះ មានចាប់ពីប្រមាណ ​១ ០០០ ​រហូត​ជិតដល់ ​៣ ០០០ដុល្លា​រអាមេរិកក្នុងមួយម៉ែត្រការ៉េ ។​

៧- ខណ្ឌច្បារ​អំពៅ ៖ ច្បារ​អំពៅ​ ជា​ខណ្ឌ​ថ្មី​មួយ​នៅរាជធានីភ្នំពេញ​ និងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់​ ​ជាពិសេស​ទៅលើវិស័យលំនៅឋានកម្រិតមធ្យម។ តម្លៃដីធ្លីនៅខណ្ឌច្បារអំពៅមានចាប់ពី ១០០ – ដល់​ជាង ​២ ៤០០​ដុល្លារ​អាមេរិក អាស្រ័យតាមតំបន់ដែលមានប្រជាជនរស់នៅ ប្រកបអាជីវកម្ម ឬជាប្រភេទដីភូមិ។

៨- ​ខណ្ឌជ្រោយ​ចង្វា ៖ ជ្រោយចង្វា ត្រូវបាន​ចាត់ទុកជាទីក្រុងរណប​ថ្មីមួ​យ​នៅរាជធានីភ្នំពេញ និងកំពុង​មាន​សក​ម្ម​ភា​ពដ៏​​​មមាញឹកក្នុងការអភិវឌ្ឍ។​សម្រាប់ដីធ្លីក៏មានការកើនឡើង​ជា​បន្តបន្ទាប់ដែរ ដោយក្នុងនោះតម្លៃដី​មាន​ចន្លោះ​ពី​ប្រ​មា​ណ ២០០ ទៅ​ដល់ជាង ២ ៥០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ។​

៩- ខណ្ឌសែនសុខ ៖ ខណ្ឌនេះ​ក៏​មាន​សកម្មភាពនៃការអភិវឌ្ឍ​គួរឱ្យកត់សម្គាល់​ផងដែរ ដោយ​ក្នុងរយៈពេល​ប្រមាណ​១០​​ឆ្នាំចុងក្រោយនេះ តម្លៃដីធ្លីមានការកើនឡើងជាបន្តបន្ទាប់ ពោលគឺមានចាប់ពី ៥០០ រហូត​ដល់ ​១ ៥០០ដុល្លា​រ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ។

១០- ខណ្ឌ​មានជ័យ ៖ ខណ្ឌមានជ័យ ​ស្ថិតនៅប៉ែក​ខាងត្បូងភ្នំពេញ​ ជាតំបន់​ដែលមានការចាប់អារម្មណ៍​ថ្មីពី​សំណាក់​អ្នកវិនិយោគ​ទាំងក្នុង និងក្រៅប្រទេស​ ដែលធ្វើឱ្យតម្លៃដីធ្លីបានហក់ឡើង​​ជិត ​១ ០០០ ជិតដល់ ​៣ ០០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ។​

១១- ខណ្ឌពោធិ៍សែនជ័យ​ និង​ដង្កោ​  ​៖ ​ខណ្ឌទាំង២​នេះ​មានការអភិវឌ្ឍ​ច្រើនទៅលើ​រោងចក្រ ​ឧស្សាហកម្ម ដូច្នេះ តម្លៃដីធ្លី​ក៏មិនសូវឡើង​ខ្ពស់ដែរបើធៀបនឹងតំបន់នានា​ក្នុងរាជធានីភ្នំពេញ ។ គេអាចរកទិញ​បានក្នុងតម្លៃចន្លោះ​ចាប់ពីជា​ង ១​០​០រហូតដល់ ​១ ០០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ។​

១២- ខណ្ឌ​ព្រែកព្នៅ ៖ ជាខណ្ឌដែលចាប់ផ្ដើ​មមានការអភិវឌ្ឍ​ ហើយរំពឹងថា​នឹងមានការអារម្មណ៍​ពីវិ​និ​យោគិ​ន​​ក្នុងស្រុក និងបរទេស​ជាច្រើន ។ តម្លៃដីនៅតំបន់នេះ​គឺមានកម្រិត​តិច​តួចនៅឡើយ​ក្នុង​រង្វង់​ចាប់ពី ​១០០ ដល់​ប្រមាណ ៥០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រ​ការ៉េ ។

គួរបញ្ជាក់ផងដែរថា ប្រភព​តម្លៃដីធ្លី​នៅតាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ​ដែលបានលើកឡើង​ខាងលើ​នេះគឺជាកំណត់ត្រាយកពីប្រភព​ក្រុមហ៊ុន PropNex Cambodia ដែលជាក្រុមហ៊ុន​លំដាប់អន្តរជាតិមួយ​ ​និងបានធ្វើការ​សិក្សា​ស្រាវជ្រាវ​កាលពីឆ្នាំ២០២២កន្លងមក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ