ទំហំពាណិជ្ជកម្មកម្ពុជា – អន្តរជាតិ ​រយៈពេល​​ ៩ខែឆ្នាំ២០២៣ សម្រេចបានទឹកប្រាក់ជាង ៣៥ពាន់លានដុល្លារ   

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឱ្យដឹង ថា នៅរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ សម្រេចបាននូវទឹកប្រាក់ ៣៥ ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញរបស់កម្ពុជាមានជិត ១៧ពាន់លានដុល្លារ។

តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​របស់​អគ្គ​នា​​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​  បាន​បង្ហាញថា រយៈពេល ៩ ​ខែ​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២៣ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិសម្រេចបាននូវទឹកប្រាក់ ៣៥ ១៦២ ៤៣៩ ០០០ដុល្លារ ធ្លាក់ចុះ ៣,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ដែលមាន​ជាង ៣៦,៤៤​ ពាន់​លាន​ដុល្លារ​។

របាយការណ៍បានឱ្យដឹងទៀតថា នៅរយៈពេល៩ខែនេះ កម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិមានទឹកប្រាក់ ១៦ ៩៤៥ ៧៩៩ ០០០ដុល្លារ ធ្លាក់ចុះ ០.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២មានទឹកប្រាក់ ១៧ ០៧៧ ៣០៤ ០០០ដុល្លារ។ ដោយឡែកការនាំចូលវិញ មានទឹកប្រាក់ ១៨ ២១៦ ៦៤០ ០០០ដុល្លារ ធ្លាក់ចុះ ៥.៩ភាគរយ បើធៀបនឹងឆ្នាំ២០២២ មានទឹកប្រាក់ ១៩ ៣៦៣២២៦ ០០0ដុល្លារ។

ប្រទេសដែលជាទីផ្សារសំខាន់ៗរបស់កម្ពុជារួមមាន៖ ទីផ្សារអាមេរិកមានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ ធ្លាក់ចុះ ២ភាគរយ, ទីផ្សារវៀតណាមជាង ២ពាន់លានដុល្លារ កើនឡើង៣០.៧ភាគរយ, ប្រទេសចិន ជាង១ពាន់លានដុល្លារ កើនឡើង១៨ភាគរយ, ប្រទេសជប៉ុនជិត ៩០០លានដុល្លារ ធ្លាក់ចុះ ១.៣ភាគរយ និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀត។

ដោយឡែកផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅបរទេសវិញរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់​បន្សំមានទឹកប្រាក់ជិត៦ ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីមានទឹកប្រាក់ជិត ២.៥ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វមានទឹកប្រាក់ជិត១.៣ពាន់លានដុល្លារ, គ្រាប់ធញ្ញជាតិ មានទឹកប្រាក់ជិត ១.២ពាន់លានដុល្លារ និងផលិតផលមួយចំនួនទៀត។

​របាយការណ៍​ ក៏បាន​បង្ហាញ​ថា​ ​ប្រទេស​ចិន​គឺ​ជាគោល​ដៅ​នាំចេញ​ធំ​ជាងគេ​ទី ៣ ​សម្រាប់​កម្ពុជា​ បន្ទាប់ពី​សហរដ្ឋអាមេរិក​ ​និង​វៀតណាម​។​

​​លោកបណ្ឌិត ហុង វណ្ណៈ បានកត់សម្គាល់ថា បើសង្កេតមើលទៅតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាឃើញថា កម្រិតនៃការនាំចូលមានការថយចុះ ហើយកម្រិតនៃការនាំចូលរបស់កម្ពុជា ក៏មានការថយចុះដូចគ្នា។

លោកបណ្ឌិតបានបញ្ជាក់ថា ៖

«បើយើងធ្វើតុល្យការទៅធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានៃការធ្វើពាណិជ្ជកម្មជាអន្តរជាតិមិនមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះទេ ព្រោះបើយើងមើលទៅលក្ខណៈតំបន់វាមានទំនាក់ទំនងគ្នាដែលមានតម្រូវការថយចុះរបស់ពិភពលោក។ នេះវាមិនមែនជាការធ្លាក់ចុះគំហុកធ្វើឱ្យប៉ះពាល់ដល់ការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជាយើងជារួមនោះទេ»។

អ្នកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិរបស់​កម្ពុជា​បានចាប់ផ្តើម​ងើប​ឡើងវិញជា​បណ្តើរៗ​ បន្ទាប់ពី​ធ្លាក់​​ចុះ​តាំងពីដើម​ឆមាស​ទី​២ ឆ្នាំ​២០២២ ដែលនេះជាការបញ្ជាក់ពីចរន្ត​សេដ្ឋ​កិច្ចកម្ពុជា​មានដំណើរ​ទៅមុខ និងបង្ហាញនូវភាព​ល្អប្រសើរ ​​។

អ្នកឧកញ៉ា ​បានបញ្ជាក់ថា ស្ថានភាពប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ ព្រមទាំង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ RCEP​ ធ្វើឱ្យកម្ពុជា​ ក៏​កំពុង​ទទួលបាន​កំណើន​នៃ​ការ​បណ្តាក់​ទុន​ផ្ទាល់​កាន់តែច្រើន និងជួយ​ឱ្យ​កម្ពុ​ជាមានការ​លើកកម្ពស់ ផលិតកម្មនៃតម្រូវកា​រ​ក្នុងស្រុក និងទាំង​ក្នុងការ​ជំរុញ​ការនាំចេញផងដែរ ដែលចំណុច​នេះ ​នឹង​កាន់តែ​ប្រសើរ​បន្ថែមទៀត ​នៅពេល​នយោ​បាយ​ពិភពលោក​មាន​ស្ថិរភាព​ឡើងវិញ។

​អ្នកឧកញ៉ា លឹម ហេង បាន​ថ្លែងថា ​៖

«​កម្ពុជា​នឹងមាន​ផលិតផល​ចម្រុះ ​មាន​គុណភាព​កម្រិតស្តង់ដា​អន្តរជាតិ​​សម្រាប់​នាំចេញ ហើយការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ផ្នែក​ឯកជន​នៅ​កម្ពុជា នឹងធ្វើឱ្យទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មានកំណើន​ការនាំចេញ ក្នុងពេល​ឆាប់ៗ ​​និងមាន​សញ្ញា​វិជ្ជមាន​»​។​

សូមបញ្ជាក់ថា តាម​អគ្គ​​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២២ ទឹកប្រាក់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​សរុប​ជាង ៥២,៤២ ​ពាន់​លាន​ដុល្លារ កើន ៩,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២១ ក្នុងនោះ​កម្ពុជា​នាំចេញ​ជាង ២២,៤៨ ​ពាន់​លាន​ដុល្លារ កើនឡើង ១៦,៤ ​ភាគរយ និង​នាំចូល​មកវិញ​ជិត ៣០ ​ពាន់​លាន​ដុល្លារ កើន ៤,៣​ ភាគរយ​​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច