កម្ពុជា-ចិន ប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅថ្ងៃនេះ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃព្រឹត្តិ​ការណ៍ផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ ប្រទេសទាំងពីរបានប្រកាសបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” នៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីក្រុង Zhengzhou ខេត្ត Henan សាធារណៈរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ក៏ដូចជាការរួមចំណែកជំរុញការផ្សព្វផ្សាយកិត្យានុភាពកម្ពុជា សិល្បៈវប្បធម៌ដ៏ល្អផូរផង់ សក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។

ក្រសួងទេសចរណ៍នៃកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន រៀបចំព្រឹត្តិការណ៍ពិធីបិទ«ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» និងពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសចិន។ ក្នុងព្រឹត្តិការណ៍នេះនឹងមានការសម្ដែងទស្សនីយភាពសិល្បៈថ្នាក់ជាតិរួមគ្នាកម្ពុជា-ចិន ការសម្តែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនកុងហ្វូសៅលីញ ព្រមទាំងការបង្ហាញម៉ូតសម្លៀកបំពាក់បុរាណ និង ប្រពៃណីកម្ពុជា-ចិន រួមជាមួយកម្មវិធីសំខាន់ៗមួយចំនួនទៀត។

សូមជ្រាបថា ការរៀបចំឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥ នឹងជួយជំរុញចំនួនភ្ញៀវទេសចរចិនចូលមកកម្ពុជា ខណៈបច្ចុប្បន្នចំនួនភ្ញៀវចិនមកកម្ពុជាហាក់មានកម្រិតទាបបើធៀបនឹងភ្ញៀវទេសចរបរទេសផ្សេងទៀតដែលមានចំនួនកើនឡើង។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងព្រឹត្តិការណ៍ សប្តាហ៍អាហារកម្ពុជា-ចិននៅខេត្តសៀមរាបកាលពីពេលកន្លងទៅបានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយរួមគ្នា កម្ពុជា-ចិន នឹងជួយជំរុញចំនួនភ្ញៀវទេសចរចិនមកកម្ពុជាដោយការបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជា ហើយអ្វីដែលរដ្ឋាភិបាលត្រូវធ្វើលើសពីនេះទៀតគឺធានាឱ្យមានបដិសណ្ឋារកិច្ចល្អ និងហេដ្ឋារចនាសម្ព័ន្ធសមស្របសម្រាប់ភ្ញៀវទេសចរចិន ជាពិសេសតាមរយៈការបង្កើនជើងហោះហើរត្រង់ពីប្រទេសចិន និងនៅតាមខេត្តដែលមានសក្តានុពលពីប្រទេសចិន។

ឯកឧត្តម បានបញ្ជាក់ថា រដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយ ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ការចាប់ជំរិត ឬល្បែងអនឡាញ ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និងរារាំងភ្ញៀវទេសចរមិនឱ្យមកទស្សនាកម្ពុជា។

ដោយឡែក ព្រឹត្តិការណ៍នៃការសម្តែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនកុងហ្វូសៅលីញ នៅកម្ពុជា និងនៅយូណានប្រទេសចិន រួមជាមួយព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» កាលពីឆ្នាំ២០២៤ សុទ្ធតែបានជួយលើកកម្ពស់កំណើនភ្ញៀវទេស​ចរអន្តរជាតិ ហើយភ្ញៀវទេសចរចិនមកកម្សាន្តនៅកម្ពុជាកើនឡើងចំនួន៥៥ភាគរយក្នុងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា៖ កម្ពុជាបានព្យាករថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧ លាននាក់ រួមទាំងទេសចរចិនជាង ២លាននាក់នៅឆ្នាំ២០២៥ កំណើនភ្ញៀវទេសចរចិន ជាឱកាសដ៏សំខាន់មិនត្រឹមតែជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសវិនិយោគក្នុងវិស័យផ្សេងៗទៀត។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ មានទេសចរចិនជាង៨៤ម៉ឺននាក់ បានមកទស្សនានៅកម្ពុជា ពោល គឺកើនឡើង ៥៥ % បើធៀបនឹងឆ្នាំ២០២៣។ ថ្មីៗនេះ លោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ក្នុងឆ្នាំ២០២៥នេះ ទេសចរជនជាតិចិននឹងមកប្រទេសកម្ពុជាកាន់តែច្រើនជាងឆ្នាំមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *