ភ្នំពេញ ៖ ទំនាក់ទំនងចាក់ទឹកមិនលិចរវាងកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ត្រូវបានទទួលស្គាល់ថាជា «ទំនាក់ទំនងដែកថែប» ដោយជារឿយៗ ប្រទេសទាំងពីរតែងមានដំណើរទស្សនៈកិច្ចទៅវិញទៅមក ហើយវត្តមាននៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនេះ បានជំរុញសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ជាពិសេសបង្កើនទំនាក់ទំនងកាន់តែស្អិតរមួត។
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងជាថ្មីម្ដងទៀតអំពីមិត្តភាពកម្ពុជាជាមួយចិន ដោយការថ្លែងបែបនេះបានធ្វើឡើងនាឱកាសនៃពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក។ ក្នុងនោះផងដែរ សម្ដេចក៏បានលើកឡើងអំពីកំណើននៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយឆ្នាំ២០២១កន្លងទៅនេះសម្រេចបានក្នុងទំហំប្រមាណ ១១ ពាន់លានដុល្លារអាមេរិក កើនឡើងក្នុងរង្វង់ ៣៧% បើធៀបទៅនឹងឆ្នាំ២០២០។
មិនត្រឹមតែទំនាក់ទំនងឯកត្តោភាគីរវាងកម្ពុជា-ចិននោះទេ ដែលមានការទទួលស្គាល់ពីភាពរីកចម្រើន ប៉ុន្តែទំនាក់ទំនងជារួមរវាងអាស៊ាន និងចិនក៏កាន់តែប្រសើរឡើងផងដែរ។ ជាក់ស្ដែង ចិន គឺជាដៃគូពាណិជ្ជកម្មធំទី១របស់អាស៊ាន ដោយពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាន និងចិនបានកើនឡើងរហូតដល់ប្រមាណ ៦៦៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១។ ពោលគឺកើនឡើង ២៨ភាគរយ ខណៈដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីចិនមកអាស៊ានមានចំនួន ១៣,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដែលកើនឡើងជិតទ្វេដងធៀបនឹងឆ្នាំ២០២០។
គួរបញ្ជាក់ថា ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) ដែលវិទ្យាស្ថាននេះ មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានាឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រៅតែពីសម្តេចតេជោ ហ៊ុន សែន វិទ្យាស្ថាន KSI ក៏ធ្លាប់បានផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដល់អតីតមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសក្នុងតំបន់អាស៊ីមួយចំនួនផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content