អ្នកជំនាញ ៖ ការលេងតុងទីនមានហានិភ័យខ្ពស់ ខណៈការសន្សំនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការគឺជាជម្រើសឆ្លាតវៃ

ភ្នំពេញ ៖ បច្ចុប្បន្ន រឿងដែលគួរប្រុងប្រយ័ត្នក្នុងរយៈពេលចុងក្រោយនេះ គឺមាននិន្នាការនៃការលេងតុងទីនអនឡាញ និងការលក់ Franchise តុងទីនឱ្យតាមបណ្តាខេត្ត គេសង្កេតឃើញថា ទម្រង់នៃការលេងតុងទីនថ្មីនេះ គឺមានអត្រាការប្រាក់ខ្ពស់មែនទែន ហើយទម្រង់នៃការលេងបែបនេះមិនមាននិរន្តរភាពនោះទេ។ ការលេងបែបនេះ ឬការប្រព្រឹត្តបែបនេះ ប្រឈមមុខខ្លាំងទៅនឹងការក្ស័យធន និងការគេចវេសកាន់តែខ្លាំងពីសំណាក់មេតុងទីន និងអ្នកលេង ហើយបញ្ហាកើតឡើងគឺពិបាកខ្លាំងណាស់ក្នុងការដោះស្រាយ។

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋគួរយកប្រាក់សន្សំនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ជាជាងការលេងតុងទីន ដែលនឹងអាចបង្កហានិភ័យខ្ពស់ និងឈានដល់ការខាតបង់ប្រាក់ ខណៈបច្ចុប្បន្ន មានក្តីបារម្ភថា តុងទីនទម្រង់ថ្មី និងអត្រាការប្រាក់ខ្ពស់តាមអនឡាញ និងជ្រើសរើសតំណាងតាមបណ្តាខេត្តអាចបង្កផលប៉ះពាល់ប្រជាជន។ ទន្ទឹមនេះ ការលេងតុងទីន ពិតជាមានហានិភ័យ ដោយសារលេងទុនមិនមានកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរច្បាស់លាស់ គ្រប់យ៉ាងគឺអាស្រ័យលើការទុកចិត្ដលើមេតុងទីនទាំងស្រុង។

រាល់ហានិភ័យទាំងនោះរួមមានតុងទីនគ្មានលុយបង់(ជាទូទៅតុងទីនងាប់ហើយ) ការលេងតុងទីន គឺជាការចូលរួមលេងរវាងកូនតុងទីនជាច្រើន ដែលត្រូវបង់លុយជាប្រចាំតាមខែ(វគ្គ) តែបើមានកូនតុងទីនណាម្នាក់មិនព្រមបង់ នោះកូនតុងទីនដទៃទៀតក៏នឹងមិនបង់ដែរ ព្រោះខ្លាចមិនអាចប្រមូលបានលុយមកវិញ។ មេតុងទីនប្រមូលលុយរត់គេច  នេះគឺជារឿងដែលត្រូវបានលេច ឮជាច្រើនករណីមកហើយ ដែលមេតុងទីនឆបោក យកលុយតុងទីន រត់បាត់ស្រមោល ។ មានកូនតុងទីនខ្លះត្រូវបានបាត់បង់លុយទាំងដើមទាំងការរហូតដល់រាប់សិបម៉ឺនដុល្លារក៏មាន។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា  តុងទីនគឺជាមធ្យោបាយមួយ ក្នុងការប្រមូលទុន ក៏ដូចជាការសន្សំប្រាក់របស់ប្រជាពលរដ្ឋ ឬអ្នកធ្វើការជាដើម សម្រាប់ប្រកបរបរ ឬបើកអាជីវកម្មណាមួយ ហើយតុងទីនក៏មានគុណសម្បត្តិរបស់វាដែរ ប៉ុន្តែទន្ទឹមនេះ ក៏វាមានផលវិបាក ដែលធ្លាប់ឃើញកន្លងមកទាក់ទងនឹងការប្តឹងផ្តល់គ្នា ឬការឆបោកផ្សេងៗដើម។

លោកបានឱ្យដឹងថា ក្នុងទម្រង់នៃការលេងតុងទីនបែបប្រពៃណី មេតុងទីនជ្រើសរើសកូនតុងទីន (អ្នកលេង) ដោយប្រុងប្រយ័ត្ន ហើយមេតុងទីនគ្រាន់តែប្រមូលយកប្រាក់ពីកូនមកប្រើប្រាស់ ដោយមិនមានកម្រៃជើងសារអីនោះទេ ហើយការប្រមូលប្រាក់នេះទៀតសោត នឹងអាចឱ្យអ្នកត្រូវការប្រាក់ អាចប្រមូលប្រាក់យកទៅប្រើប្រាស់បានលឿន។ សម្រាប់អ្នកមិនទាន់ត្រូវការប្រាក់ គាត់អាចទទួលបានការប្រាក់ពីការលេងតុងទីននេះ។ លោកថ្លែងបន្តថា ប៉ុន្តែជារឿយៗ ការលេងតុងទីនក្នុងទម្រង់នេះ ក៏បង្កហានិភ័យជាច្រើន ដែលយើងតែងតែឃើញ កូនតុងទីនរត់ចោលមិនបំពេញកាតព្វកិច្ចបង់សង ហើយមួយវិញទៀត​​ ក៏មានករណី មេតុងទីនបោកលុយកូនតុងទីន ដោយរត់គេចពីកាតព្វកិច្ចដោយយកលុយប្រមូលពីកូនតុងទីន។

លោក កាំង តុងងី បានថ្លែងដូច្នេះថា ៖

“សម្រាប់ពេលបច្ចុប្បន្ននេះ យើងឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុមានការរីកចម្រើនខ្លាំង ហើយសេវាផ្តល់ប្រាក់កម្ចី និងប្រាក់សន្សំ គឺទៅដល់គ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា ដូច្នេះការលេងតុងនេះលែងជាភាពចាំបាច់ទៀតហើយ ហើយការលេងតុងទីននេះ គឺពឹងផ្អែកលើការជឿទុកចិត្ត និងមិនមានឯកសារ និងច្បាប់ចងច្បាស់លាស់ ហើយរឿងដដែលៗកើតឡើងរវាងមេតុងទីន និងកូនតុងទីន គឺការបោកប្រាស់ ឬរត់គេចវេសពីការទទួលខុសត្រូវ និងការបង់សងត្រឡប់ជាដើម”

លោកបានថ្លែងបន្តថា ៖

“សម្រាប់យោបល់ខ្ញុំផ្ទាល់ ខ្ញុំគិតថា ការលេងតុងទីនមិនមែនជារឿងចាំបាច់នោះទេ ប៉ុន្តែបើយើងមានប្រាក់សល់ យើងអាចយកវាទៅដាក់ជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអត្រាប្រាក់សមរម្យ ដែលអាចឱ្យគាត់ទទួលប្រាក់ចំណេញជារៀងរាល់ខែ និងជារៀងរាល់ឆ្នាំជាដើម ខណៈដែលបងប្អូនត្រូវការឥណទាន ឬប្រាក់កម្ចីក្នុងការប្រកបអាជីវកម្ម ឬធ្វើអ្វីផ្សេងៗ ក៏យើងមានធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើន ដែលរងចាំផ្តល់កម្ចីដែលមានអត្រាប្រាក់សមរម្យ ហើយប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា គឺប្រព័ន្ធមួយដែលរឹងមាំ មានយន្តការច្បាស់លាស់ មានអជ្ញាធរត្រួតពិនិត្យត្រឹមត្រូវ និងល្អិតល្អន់ ដើម្បីធានាបាននូវយន្តការការពារអតិថិជន”

លោកបានថ្លែងបន្តថា ៖

“អ៉ីចឹង ខ្ញុំលើកទឹកចិត្តដល់ប្រជាជន បើមិនមានភាពចាំបាច់នោះទេ កុំលេងតុងទីនអី! យើងគួរងាកមកបើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីចៀសផុតពីហានិភ័យនានា”

លោក តាំង តុងងី បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យខ្ពស់ចំពោះការលេងតុងទីន ជាពិសេសការលេងតុងទីនក្នុងទម្រង់ថ្មីដែលការប្រាក់ខ្ពស់នេះ ដោយលោកលើកឡើងដូច្នេះថា ៖

“មុន និងក្រោយ ការតុងទីនក្នុងទម្រង់ថ្មីដែលមានអត្រាការប្រាក់ទៅដល់ ៣០ ឬ៤០% នេះ នឹងមានបញ្ហា ដែលអ្នកលេងក្លាយជាជនរងគ្រោះ”

លោក ទិត្យ កំរង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឫទ្ធិពល បានថ្លែងប្រាប់ថា តុងទីនគឺជាប្រភេទនៃការសន្សំមួយក្រៅផ្លូវការ ដែលមិនមានការទទួលខុសត្រឹមត្រូវនោះទេ ប៉ុន្តែការសន្សំប្រាក់ផ្លូវការគឺមាននៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានសិទ្ធិសម្រាប់ដាក់ប្រាក់សន្សំពីធនាគារជាតិនៃកម្ពុជា។

លោកបន្តថា ការលេងតុងទីនក៏ដូចជាការសន្សំជាក្រុមផងដែរ ហើយការលេងតុងទីននេះគឺមានលក្ខន្តិកៈ ដោយមេតុងទីនជ្រើសរើសកូនក្រុម ដោយផ្អែកលើទំនុកចិត្តរវាងមេក្រុម និងកូនក្រុម។ មួយវិញទៀត មេតុងទីនត្រូវចេះគ្រប់គ្រងលុយ និងការប្រមូលលុយសម្រាប់កូនក្រុម។ លោកបន្តទៀតថា តុងទីនគឺជាការកៀរគរប្រាក់ចំណូលមួយ ក្នុងនោះមានតួអង្គដូចជា ៖ មេតុងទីនគឺជាអ្នកប្រមូលគ្នា ដើម្បីចូលរួមលេងតុងទីន ហើយក៏ជាអ្នកទទួលខុសត្រូវក្នុងការប្រមែប្រមូលលុយតុងទីនផងដែរ និង តួអង្គកូនតុងទីនដែលជាអ្នកចូលរួមលេងតុងទីន។

លោកបានថ្លែងបន្តថា ការលេងតុងទីនមិនមែនអត់គុណប្រយោជន៍នោះទេ ដែលមានដូចជាការទទួលបានអត្រាការខ្ពស់ និងអាចកៀរគរទុនបានលឿន។ ឧទាហរណ៍ កូនតុងទីនត្រូវការទុនបង្វិលភ្លាមៗ ដូច្នេះកូនតុងទីនប្រមែប្រមូលទុនតាមរយៈការលេងតុងទីននេះ។

ស្រដៀងនឹងការលើកឡើងរបស់លោក ទិត្យ កំរង គេពិតជាសង្កេតឃើញថា ការលេងតុងទីនទទួលបានអត្រាការប្រាក់ខ្ពស់ជាងធនាគារ។ ប្រសិនជាកូនតុងទីនត្រូវការលុយដោយដេញយកមុន នោះនឹងត្រូវបង់ទាំងដើមទាំងការនៅខែ(វគ្គ)បន្ទាប់។ តែប្រសិនជាជ្រើសរើសយកដេញក្រោយគេ នោះនឹងទទួលបាននូវចំនួនប្រាក់យ៉ាងច្រើនរួមមានទាំងដើមទាំងការ។ ដោយសារទទួលបានប្រាក់ចំណេញច្រើនបែបនេះ ទើបពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកចូលរួមលេងតុងទីនយ៉ាងច្រើន មានកូនតុងទីនខ្លះលេងក្បាលក៏មាន។

ដើម្បីចៀសវាងពីហានិភ័យ និងខាតបង់ដោយសារលេងតុងទី លោក ទិត្យ កំរង បានលើកឡើងថា ប្រជាពលរដ្ឋគួរដាក់ប្រាក់សន្សំនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ ដោយពួកគាត់នឹងទទួលបានទាំងការប្រាក់ និងសុវត្ថិភាពនៃការទុកប្រាក់របស់ពួកគាត់ ជាជាងលេងតុងទីនដែលមានហានិភ័យខ្ពស់ និងងាយនឹងការខាតបង់ប្រាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ