ពីសំបកពោតគ្មានតម្លៃ ច្នៃចេញជាផ្កាយ៉ាងស្រស់ស្អាត និងមានទីផ្សារល្អ អាចរកបានចំណូលរាប់ពាន់ដុល្លារ

សំបកពោត បើនៅជនបទគេអាចយកទៅឱ្យគោស៊ី តែបើនៅទីក្រុងហាក់បីដូចជាសំរាមដែលសល់ពីផ្លែពោតគឺពុំមានតម្លៃអ្វីឡើយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ គឺក្រោមគំនិតច្នៃប្រឌិត និងចូលរួមក្នុងការថែរក្សាបរិស្ថាន កាត់បន្ថយសំរាម យុវជនចំនួនពីរនាក់បានសហការគ្នាកែច្នៃសំបកពោតដែលគេបោះបង់ចោលទៅជាផ្កាដ៏ស្រស់ស្អាត និងអាចលក់បានក្នុងតម្លៃល្អថែមទៀតផង។

ផ្ទះផ្កាខ្មែរ ជាយីហោហាងលក់ផ្កាមួយកន្លែងដែលច្នៃពីសំបកពោតដោយផ្ទាល់ដៃទៅជាផ្កាច្រើនប្រភេទ ចម្រុះពណ៌ រាងរូវស្អាតមិនចាញ់ផ្កាស្រស់ ថែមទាំងមានអត្ថន័យ និងអាចរក្សាទុកបានយូរដោយមិនបារម្ភខ្លាចស្រពោនស្វិតដូចផ្កាស្រស់ទេ។

ក្រោមកិច្ចសហការគ្នារបស់យុវជនទាំង២នាក់ ផ្ទះផ្កាខ្មែរត្រូវបានបង្កើតឡើងដោយស្ថាបនិកម្នាក់ជាអ្នកជំនាញ និងម្នាក់ទៀតជាអ្នកគ្រប់គ្រងការលក់។

​​លោក វង្ស ហិរញ្ញនិយុទ្ធ សហស្ថាបនិកហាង ផ្ទះផ្កាខ្មែរ មានប្រាប់ AMS ថា ៖

“ផ្ទះផ្កាខ្មែរ ដែលមានទីតាំងនៅម្ដុំបឹងកេងកង រាជធានីភ្នំពេញ បង្កើតឡើងជាការចៃដន្យបំផុតដោយសារខ្ញុំពុំមែនជាអ្នកជំនាញខាងផ្កាពិតប្រាកដទេ តែខ្ញុំមានមិត្តភក្ដិម្នាក់ដែលគាត់ជាអ្នកធ្វើផ្កា ហើយខ្ញុំជាអ្នកផុសលក់តាមប្រព័ន្ធហ្វេសប៊ុក ខ្ញុំឃើញថាមានកាគាំទ្រច្រើន យើងក៏បានបង្កើតផ្ទះផ្កាខ្មែរនេះឡើង”

លោកបន្តថា ៖

“ចំណុចពិសេសរបស់ផ្កាពោតនេះគឺជាផ្កាដែលយើងច្នៃដោយដៃផ្ទាល់ ហើយវត្ថុធាតុដើមជាកាកសំណល់ ហើយក៏បានចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានផងដែរ ដោយសារយើងយកផ្កាក្រៀមដែលគេបោះចោលមករៀបផ្គុំជាបាច់ផ្កា កន្ត្រកផ្កា ថូផ្កា ក៏ដូចជាប្រអប់កាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាត និងអាចរក្សាទុកបានយូរផងដែរ”

ជាមួយគ្នានេះដែរ លោក ភិន ពៅ ដែលជាសហស្ថានិកម្នាក់ និងជាអ្នកជំនាញរបស់ ផ្ទះផ្កាខ្មែរ បានលើកឡើងផងដែរថា សំបកពោតស្ងួតអាចបត់ជាផ្កាកុលាប​ ផ្លាលីលី ផ្កាអ័រគីដេផ្កាឈូករ័ត្ន ផ្កាទុយលីបជាដើម។ សំបកពោតដែលជាវត្ថុធាតុដើមនេះបានប្រមូលយកមកពីផ្សារ ក៏ដូចជាបងប្អូនអ្នកលក់ពោតខ្លះទៀតយកមកឱ្យដល់កន្លែងតែម្ដង។

លោកបានរៀបរាប់ថា ៖

“បន្ទាប់ពីបានសំបកពោតមក គេត្រូវហាលវា​ឱ្យស្ងួត បន្ទាប់មកគេត្រូវយកវាទៅស្ងោរពណ៌ផ្សេងតាមតម្រូវការ។ ការស្ងោរពណ៌នេះទៀតសោត ក៏ត្រូវការការយកចិត្តទុកដាក់ខ្ពស់ទាំងបរិមាណពណ៌ក្នុងលាយ ក៏ដូចជាកម្ដៅនៅពេលស្ងោរផងដែរ។ បន្ទាប់ពីស្ងោររួច គេយកសំបកពោតទៅហាល ២ទៅ៣ថ្ងៃសិន ទើបអាចយកទៅអ៊ុត កៀប ដើម្បីធ្វើជាស្រទាប់ៗ ទើបយកមកកាច់ផ្គុំផ្កាផ្សេងៗតាមតម្រូវការ។ ដោយសារត្រូវការហាលថ្ងៃច្រើនបែបនេះទើបគេញាប់ដៃញាប់ជើងសម្រុកហាលសំបកពោតទុកនៅរដូវប្រាំងចៀសវាងខ្វះសំបកពោតនៅរដូវវស្សា”

ចំពោះរយៈពេលផលិតវិញ ដើម្បីអាចទទួលបាននូវផ្កាសំបកពោតមួយទងៗគេត្រូវចំណាយពេល ២-៣នាទីចំពោះផ្កាដែលងាយកាច់ ផ្កាខ្លះចំណាយពេល២-៣ម៉ោង ហើយផ្កាខ្លះទៀតដូចជាផ្កាអ័រគីដេ និងផ្កាលីលីចំណាយពេលដល់ទៅកន្លះថ្ងៃក៏មាន។ ដោយឡែកសម្រាប់តម្លៃរបស់ផ្កាច្នៃពីសំបកពោតនេះមានចាប់ពី ១-២០ដុល្លារ ពោលគឺអាស្រ័យលើម៉ូដផ្កា។

លោក លោក វង្ស ហិរញ្ញនិយុទ្ធ បានរំឮកដែរថា ហាង ផ្ទះផ្កាខ្មែរ បង្កើតដំបូងនៅឆ្នាំ២០២១ គឺចាប់ផ្ដើមពីទុនតិចតួចប្រមាណ ១០-២០ ម៉ឺនរៀល ដោយសារគ្រាន់តែធ្វើផ្កាលក់នៅតាមរបងសាលាប៉ុណ្ណោះ រហូតដល់បច្ចុប្បន្នបានបង្កើតចេញជាហាងដែលត្រូវរ៉ាប់រងចំណាយលើការជួលទីតាំង ថ្លៃឈ្នួលបុគ្គលិក ក៏ដូចជាថ្លៃទឹក ភ្លើងផងដែរ។

​​ទាក់ទងទៅនឹងបញ្ហាប្រឈមដែលគេជួបប្រទះធំជាងគេនោះគេគឺ ការផលិត ដោយសារការធ្វើផ្កាមួយទងៗត្រូវការការផ្ចិតផ្ចង់ និងដាក់អារម្មណ៍ខ្លាំង ប្រសិនបើអារម្មណ៍មិនល្អ ឬក៏មិនសប្បាយចិត្តនោះពុំអាចផលិតផ្កាបានស្អាតនោះឡើយ។ មួយវិញទៀត នៅរដូវភ្លៀងក៏ចោទជាបញ្ហាផងដែរ ដោយសារសំបកពោតត្រូវការហាលថ្ងៃ តែបើពេលហាលវាត្រូវទឹកភ្លៀងសំបកពោតសើមនោះវាអាចនឹងដុះផ្សិតខូចពុំអាចផលិតបានឡើយ។

ជាចុងក្រោយ ស្ថាបនិករូបនេះ បានលើកទឹកចិត្តអ្នកដែលចង់កែច្នៃផ្កាដូចពួកគាត់ ត្រូវតាំងចិត្តធ្វើអស់ពីចិត្ត នោះលទ្ធផលនឹងអាចបាននូវអ្វីដែលចង់បាន។ ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផ្កាសំបកពោត ហើយនៅថ្ងៃមុខលោកចង់ឃើញវត្តមានផ្កាពោតមានដាក់តាំងនៅគ្រប់ទីកន្លែង។ មួយវិញទៀត លោកក៏ចង់ចែករំលែកជំនាញកាច់ផ្កាសំបកពោតនេះដល់អ្នកដែលមានបំណងចង់រៀន ដែលជាផ្នែកមួយជួយផ្តល់ជំនាញដល់អ្នកជំនាន់ក្រោយ ដែលអាចរកបានចំណូលពីជំនាញនេះផងដែរ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ