PillTech និង Sanofi GHU រួមគ្នា ដើម្បីជួយវិស័យសុខាភិបាលនៅកម្ពុជាកាន់តែប្រសើរ

ក្រុមហ៊ុន PillTech ជាធុរកិច្ចខ្មែរឈានមុខផ្នែកបច្ចេកវិទ្យាវិស័យសុខាភិបាល និង Sanofi Global Health Unit (GHU) ដែលជាអង្គភាពមិនរកប្រាក់ចំណេញរបស់ក្រុមហ៊ុន Sanofi បានចាប់ដៃគូក្នុងគោលបំណងអោយការផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេសកម្ពុជាកាន់តែប្រសើរឡើង។ ការចាប់ដៃគូនេះផ្តោតលើការចែកចាយឱសថគុណភាពខ្ពស់ក្នុងតម្លៃទាបសម្រាប់ប្រជាជនកម្ពុជា និងព្រមទាំងចូលរួមគាំទ្រវិស័យសុខាភិបាលនៅកម្ពុជាតាមរយៈការផ្តល់នូវការអភិវឌ្ឍវិជ្ជាជីវៈបន្ត ផ្នែកវេជ្ជសាស្ត្រ និងឱសថសាស្ត្រ។

ការសហការជាដៃគូនេះត្រូវបានប្រកាសនៅក្នុងសន្និសីទ “Bridging Health and Innovation” ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយផ្តោតលើការចែកចាយឱសថគុណភាពខ្ពស់ក្នុងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា និងព្រមទាំងចូលរួមគាំទ្រវិស័យសុខាភិបាលនៅកម្ពុជាតាមរយៈការផ្តល់នូវការអភិវឌ្ឍវិជ្ជាជីវៈបន្ត ផ្នែកវេជ្ជសាស្ត្រ និងឱសថសាស្ត្រដែលជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត សុខ ជួរ អគ្គនាយករងសុខាភិបាលនៃក្រសួងសុខាភិបាល បានថ្លែងនូវការគាំទ្រយ៉ាងមុតមាំចំពោះការសហការរវាង ក្រុមហ៊ុន PillTech ជាធុរកិច្ចខ្មែរឈានមុខផ្នែកបច្ចេកវិទ្យាវិស័យសុខាភិបាល និង Sanofi Global Health Unit (GHU) និងលើកទឹកចិត្តអោយមានកិច្ចសហការផ្នែកវេជ្ជសាស្ត្រក្នុងការគ្រប់គ្រងជំងឺមិនឆ្លង (NCD)កាន់តែច្រើន។ ជាផ្នែកមួយនៃការកសាងសមត្ថភាពសម្រាប់អ្នកផ្តល់សេវាថែទាំសុខភាព សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកផ្តល់សេវាថែទាំសុខភាពជាង ១០០ នាក់មកពីទូទាំងប្រទេសកម្ពុជា ដែលជំរុញឱ្យមានកិច្ចសហការ និងការចែករំលែកចំណេះដឹង ជាពិសេសតាមរយៈសិក្ខាសាលាស្តីពីជំងឺទឹកនោមផ្អែម និងការគ្រប់គ្រងជំងឺសរសៃឈាមបេះដូង ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា, គ្រូពេទ្យឯកទេសខាងប្រព័ន្ធ ប្រព័ន្ធអង់ដូគ្រីន និងលោកវេជ្ជបណ្ឌិត ថេង យូដាលីន គ្រូពេទ្យឯកទេសជំងឺបេះដូង នៅមន្ទីរពេទ្យកាល់ម៉ែត។ ដើម្បីបង្កើនលទ្ធភាពទទួលបានថ្នាំដែលមានតម្លៃសមរម្យ កម្មវិធីនេះក៏បានដាក់បង្ហាញពីតម្លៃសមរម្យនៃ Lantus SoloStar Insulin Pen ដែលជាអាំងស៊ុយលីន glargine ដែលមានសកម្មភាពយូរអង្វែង បន្ថយជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែម។

ការសហការជាដៃគូរវាង PillTech និងអង្គភាពសុខភាពសកលរបស់ Sanofi តំណាងឱ្យចក្ខុវិស័យរួមគ្នាដោយអង្គភាពទាំងពីរ។

វេជ្ជបណ្ឌិត Vijeta Tiwari , Access Lead Asia នៅ Sanofi GHU មានប្រសាសន៍ថា ៖ “យើងជឿជាក់ថាមធ្យោបាយតែមួយគត់ដើម្បីកែលម្អសុខភាពរបស់ប្រជាជនកាន់តែច្រើននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមគឺតាមរយៈការប្តេជ្ញាចិត្ត និងយូរអង្វែងប្រកបដោយនិរន្តរភាព។ ការសហការជាដៃគូរបស់យើងជាមួយ PillTech គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនេះ។”

ការដោះស្រាយលើភាពបែកខ្ញែកក្នុងការចែកចាយឱសថនៅកម្ពុជា

ក្រុមហ៊ុន PillTech បានទទួលស្គាល់ថា ជាធុរកិច្ចថ្មីប្ររសើរបំផុតប្រចាំឆ្នាំក្នុងកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជានៅឆ្នាំ២០២១ និងបានទទួលមេដាយមាសសម្រាប់កម្ពុជាសព្រឹត្តិការណ៍អាជីវកម្មឌីជីថលល្អបំផុតនៅថ្នាក់តំបន់អាស៊ានក្នុងឆ្នាំ២០២១នេះផងដែរ។ ក្រុមហ៊ុន PillTech បានបង្កើតវេទិកា B2B ដើម្បីដោះស្រាយបញ្ហាដែលបានចែកចាយឱសថនៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប ដែលធានាថាអ្នកផ្តល់សេវាសុខាភិបាលអាចស្វែងរកឱសថជាច្រើនប្រភេទដែលមានតម្លៃសមរម្យ។

ការប្តេជ្ញាចិត្តក្នុងការថែទាំសុខភាពប្រកបដោយចីរភាព

Sanofi GHU ដែលដំណើរការជាមួយគោលការណ៍របស់អង្គការសុខាភិបាលចំបងដើម្បីបម្រើសេវាសុខាភិបាលដែលមានតម្លៃសមរម្យបំផុតនៅក្នុងប្រទេសដែលមានតម្រូវការដែលមិនអាចបំពេញបាននៅកម្រិតខ្ពស់បំផុត។ Sanofi GHU មានគម្រោងនៅក្នុងប្រទេសចំនួន ៤៦ បានព្យាបាលអ្នកជំងឺច្រើនជាង ៥០៦ ១៣០ នាក់សម្រាប់ជម្ងឺដែលមិនអាចឆ្លង (NCDs), មានអ្នកទទួលផលពីគម្រោងចំនួន ៣៦៩ ១៣៣ នាក់ តាមរយៈកម្មវិធីផ្សេងៗ និងបានបណ្តុះបណ្តាលអ្នកផ្តល់សេវាសុខាភិបាលចំនួន ៦ ៧៧៤ នាក់។

ការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព

ការចាប់ដៃគូនេះមានគោលបំណងចូលរួមពង្រឹងវិស័យសុខាភិបាលនៅកម្ពុជាដោយ៖

-ការចែកចាយឱសថគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ

-ការបណ្តុះបណ្តាលសមត្ថភាពសម្រាប់ឱសថការី និងវេជ្ជបណ្ឌិតដើម្បីផ្តល់ជម្រើសព្យាបាលល្អបំផុត។

  • ជំរុញការយល់ដឹង និងការគ្របគ្រងអំពីជំងឺមិនឆ្លង (NCDs)
  • ធានាថាអ្នកជំងឺទទួលបានអត្ថប្រយោជន៍ពីជម្រើសព្យាបាលថ្មី និងឱសថជំនាន់ក្រោយបង្អស់។

សកម្មភាពសម្រាប់ឱសថស្ថាន គ្លីនិក និងមន្ទីរពេទ្យ

ក្រុមហ៊ុន PillTech និងអង្គភាពមិនរកប្រាក់ចំណេញ Sanofi GHU ចង់អោយឱសថស្ថាន គ្លីនិក និងមន្ទីរពេទ្យទាំងអស់ចូលរួមជាមួយយើងក្នុងគម្រោងនេះដែលកអាចបញ្ជាទិញផលិតផល Sanofi’s GHU ដែលមានតម្លៃសមរម្យ ព្រមទាំងផលិតផលផ្សេងទៀតចំនួន ៣០០០ ដែលបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា។ ដោយសហការជាមួយ PillTech និង Sanof’si GHU លោកអ្នកនឹងអាចផ្តល់ឱសថជាច្រើនដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យដល់អ្នកជំងឺទាំងអស់។ ដើម្បីធ្វើឱ្យដំណើរការបញ្ជាទិញកាន់តែមានភាពងាយស្រួល សូមទាញយកកម្មវិធីទូរសព្ទ PillTech ពី App Store ឬ Play Store។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកបញ្ជាទិញឱសថកាន់តែងាយស្រួល និងឆាប់រហ័ស។

លោកឱសថបណ្ឌិត វីរៈ ខ្លូតជា អគ្គនាយក និងសហស្ថាបនិក PillTech បានលើកឡើងថា នៅ “PillTech
យើងជួយឱសថការី និងវេជ្ជបណ្ឌិតទាំងអស់ក្នុងការស្វែងរក និងជាវផលិតផលឱសថរាប់ពាន់មុខយ៉ាងងាយស្រួលតាមរយៈវេទិកាតែមួយ ដើម្បីធានាបានថាអ្នកជំងឺអាចទទួលបានថ្នាំព្យាបាលមានគុណភាព និងតម្លៃល្អបំផុត។”

អំពី PillTech

ក្រុមហ៊ុន PillTech ជាធុរកិច្ចខ្មែរឈានមុខផ្នែកបច្ចេកវិទ្យាវិស័យសុខាភិបាលដែលមានគោលបំណងជំរុញនវានុវត្តន៍ និងរបត់វិស័យឱសថសាស្ត្រ និងសុខាភិបាលនៅកម្ពុជា។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យារបស់ PillTech ឱសថស្ថាននានាអាចបង្កើនប្រសិទ្ធភាពដំណើរការ ព្រមទាំងស្តុកទុកថ្នាំជូន និងផ្តល់សេវាសុខភាពជូនអ្នកជំងឺកាន់តែប្រសើរជាងមុន។ ព័ត៌មានបន្ថែមអាចរកបាននៅគេហទំព័រ PillTech Solutions: https://www.pilltech.com.kh/

អំពី Sanofi’s GHU

Sanofi GHU ដែលដំណើរការជាមួយគោលការណ៍របស់អង្គការសុខាភិបាលចំបងដើម្បីបម្រើសេវាសុខាភិបាលដែលមានតម្លៃសមរម្យបំផុតនៅក្នុងប្រទេសដែលមានតម្រូវការដែលមិនអាចបំពេញបាននូវកម្រិតខ្ពស់បំផុត។ ព័ត៌មានបន្ថែមអាចរកបាននៅគេហទំព័រ https://www.impact.sanofi/

ចូលរួមជាមួយយើង

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបចូលរួមក្នុងគម្រោងនេះ និងការបញ្ជាទិញផលិតផល សូមទំនាក់ទំនងទៅកាន់អគ្គនាយក និងសហស្ថាបនិក ឱសថបណ្ឌិត វីរៈ ខ្លូតជា ឬចូលទៅកាន់គេហទំព័ររបស់យើង https://www.pilltech.com.kh/។ ទាញយកកម្មវិធីទូរសព្ទ PillTech ពី App Store ឬ Play Store ដើម្បីចាប់ផ្តើមមុនគេ។ រួមគ្នា ដើម្បីប្រជាជនយើងទទួលឱសថប្រើប្រាស់គ្រប់គ្រាន់នៅកម្ពុជា។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតិរេកពាណិជ្ជកម្មរបស់ចិនបានបន្តកើនឡើងដល់ជាង ១ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2026

ទិន្នន័យពីគយចិនបង្ហាញថា ក្នុងរយៈពេល ១០ ខែគិតត្រឹមខែតុលា អតិរេកពាណិជ្ជកម្មចិនកើនដល់ ១,០៤ ទ្រីលានដុល្លារ ប្រៀបធៀបទៅនឹងកំណត់ត្រា ១,២ ទ្រីលានដុល្លារពេញមួយឆ្នាំ ២០២៥។ នេះបញ្ជាក់ថា អតិរេកពាណិជ្ជកម្មរបស់ចិនកើនឡើងលើស ១ ទ្រីលានដុល្លារពីរឆ្នាំជាប់ៗគ្នា។

សហព័ន្ធស្វាយចន្ទីកម្ពុជា លើកឡើង​​ ២ ចំណុច ដើម្បី​កែលម្អ និងជំរុញ​ការ​នាំចេញ​ចន្ទីចេញទៅ​ទីផ្សារ​អឺរ៉ុប ក្នុង​វេទិកាពាណិជ្ជកម្មចន្ទី និងម្រេច​កម្ពុជា ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2026

ភ្នំពេញ៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ នាថ្ងៃ​ទី១១ ខែ​វិច្ឆិកា នេះ បាន​ឈាន​ចូល​ថ្ងៃ​ទី២ ដែល​ជា​ថ្ងៃចុង​ក្រោយនៃការ​ជួបជុំ​ ​ចែក​រំលែក​បទពិសោធន៍ រកដំណោះស្រាយ​លើ​ការ​ផលិត និងបង្កើន​ច្រវាក់ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។ តាម​រយៈវេទិកា​រយៈ​ពេល​ ២​ថ្ងៃ​នេះ សម្រាប់​វិស័យស្វាយចន្ទី បានរក​ឃើញ​នូវ​ចំណុច​ខ្វះខាត​របស់ខ្លួន​ដែល​ត្រូវ​អនុវត្ត និងកែលម្អ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ។ ថ្លែង​​នៅវេទិកានេះ ក្នុង​វគ្គ

ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/11/2026

វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ ​៤​១៩ ​ក្នុង​រយៈពេល​ ​១០​ ខែ​ ​បង្កើត​ការងារ​ជាង​ ២៣ ​ម៉ឺន​កន្លែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2026

ក្នុង​រយៈពេល​ ​១០ ​ខែ​ដំបូង​ឆ្នាំ ​២០២៦ ​កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ចំនួន​ ៤​១៩ ​ដែល​មាន​ទុន​វិនិយោគ​​សរុប​ចំនួន​ ៦​,​១៦ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​និង​អាច​បង្កើត​ឱកាស​ការងារ​ប្រមាណ​ ​២៣៦​.​០០០​កន្លែង

តំបន់​សេដ្ឋកិច្ច​ពិសេស​ ៣៩ ​នៅ​កម្ពុជា​ ទាក់ទាញ​ទុន​វិនិយោគ​ ​១៥​ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/11/2026

តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ​៣៩ ​ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា​ ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប​ចំនួន​ ១ ១៤៩​ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ​១៥ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​និង​បាន​បង្កើត​ឱកាស​ការងារ​ជិត ​២៧​ម៉ឺន​កន្លែង​ ​

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/11/2026

បរទេស​ ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/11/2026

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖  ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer

មេ FASMEC គ្រោងបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស លក់ជូន SME ក្នុងស្រុកដោយតម្លៃទាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្ហើបពីផែនការនៃការបង្កើតគណៈកម្មការសម្របសម្រួល និងនាំចូលវត្ថុធាតុដើមចាំបាច់ពីក្រៅប្រទេស ហើយលក់ជូនបងប្អូននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម SME ក្នុងស្រុកជាមួយតម្លៃទាប ដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយថ្លៃដើមផលិត និងលក់ចេញផលិតផលសម្រេចនៅលើទីផ្សារក្នុងតម្លៃសមរម្យ។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា

កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី ​បើក​ឱកាស​ទាក់ទាញ​វិនិយោគ​ ​ពង្រីក​ពាណិជ្ជកម្ម ​និង​ជំរុញ​ទេសចរណ៍​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​ឆ្នាំ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ​ ​មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ការទូត​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បើក​ឱកាស​ទាក់ទាញ​ការ​វិនិយោគ ​ពង្រីក​ពាណិជ្ជកម្ម​អន្តរជាតិ​ ស្តារ​វិស័យ​ទេសចរណ៍​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អប់រំ​ជាមួយ​ប្រទេស​និយាយ​ភាសា​បារាំង​ផងដែរ​

កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2026

ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម​ ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០