កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ​១១,៦​ពាន់លានដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​វិនិយោគ​សាធារណៈ​ ៣ឆ្នាំ​រំកិល​ ២០២៥-២០២៧

ភ្នំពេញ ៖ យោង​តាម​លទ្ធផល​នៃកិច្ច​ប្រជុំ​ពេញអង្គ​របស់​រាជរដ្ឋាភិបាល​កម្ពុជាកាលពីចុងសប្ដាហ៍មុននេះបានបង្ហាញថា ក្នុង​សេចក្ដីព្រាង​កម្មវិធី​វិនិយោគ​សាធារណៈ​៣ឆ្នាំ​រំកិល​ ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៧ កម្ពុជា​មាន​គម្រោង​វិនិយោគ​សាធារណៈសរុប​ចំនួន​៦១៧​គម្រោង ។

បើតាមសេចក្ដី​ប្រកាសព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ឱ្យដឹងថា កម្មវិធីវិនិយោគ​សាធារណៈ​ ៣ឆ្នាំ​រំកិល​របស់រាជរដ្ឋាភិបាលកម្ពុជា​ទាំង​៦១៧​គម្រោង ដោយក្នុងនោះមាន​គម្រោង​ចំនួន​១៧៣​ កំពុង​ដំណើរការ​​ និងត្រូវ​ការទុន​ចំនួន​ ៤ ៦៧៨​លានដុល្លារ​អាមេរិក​ ហើយគម្រោង​ចំនួន៤៤៤ ផ្សេងទៀត ស្ថិត​នៅជា​គម្រោង​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រជាតិ ដែលគម្រោងទាំង​ ៤៤៤​គម្រោងនេះ ត្រូវ​ការទុន​ប្រមាណ​ជាង​​៧​​ពាន់​​លានដុល្លារ​អាមេរិក​ ។​

កម្មវិធីវិនិយោគ​សាធារណៈ គឺជា​ឧបករណ៍​ផ្នែក​គោល​នយោបាយ​មួយ​សម្រាប់អនុវត្ត​ផែនការ​យុ​ទ្ធ​សាស្ត្រ​អ​ភិ​វ​ឌ្ឍន៍​ជាតិ ២០២៤-២០២៨ តាមរយៈការ​ស្នើឡើង​នូវ​គម្រោង​វិនិយោគ​សាធារណៈ ដែល​អាច​ឆ្លើត​តប​ទៅនឹងផែនការ​អាទិភាព​ដូច​មានចែង​ក្នុ​ងយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់​កាលទី​១ និងផែនការយុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​ជាតិ ២០២៤-​២០២៨ ។ កម្មវិធីវិនិយោគ​នេះ បានរៀបចំឡើងដោយ​មានកា​រសម្របសម្រួល​ និង​ដឹកនាំ​ដោយ​ក្រ​សួង​​​ផែនការ​ និងមានកា​រចូលរួម​ផ្ដល់ធាតុ​ចូល​គ្រប់​ក្រសួង ស្ថាប័ន ។

ក្រៅពីកម្មវិធីវិនិយោគសាធារណៈរបស់​រាជរដ្ឋាភិបាល​ជាង​៦១៧​គម្រោង ​និង​មានទឹកប្រាក់​ប៉ាន់​ស្មាន​ប្រ​មា​ណ​ ១១,៦ពាន់​លានដុល្លារ​ ក៏មានគម្រោង​ប្រមាណ​១៧៤​គម្រោងទៀត​​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ក្នុង​ផែនការ​មេ​អភិវឌ្ឍន៍ ដោយ​ត្រូវ​ទឹកប្រាក់វិនិយោគប្រមាណ៣៦​ពាន់​លានដុល្លារ​អាមេរិក​ផងដែរ ជា​ពិ​សេ​ស​​លើ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវ​ ស្ពាន ផ្លូវល្បឿន​លឿន គម្រោងផ្លូវ​ដែកជាដើម ។

គម្រោងទាំង​១៧៤​គម្រោងឃើញថា ​ភាគច្រើន​ជាគម្រោងផ្លូវ​ថ្នល់ រួមមានផ្លូវជាតិ​ និងផ្លូវ​ល្បឿនលឿន ដោ​យ​ចំណាយ​លុយ​រាប់ពាន់​លានដុល្លារ​អាមេរិក​ ហើយ​រាជរដ្ឋាភិបាលក៏បាន​និងកំពុងកៀរគរ​វិនិយោគិន​ និង​ទុន​វិនិ​យោគទុន​​ពីគ្រប់ទិសទី​ដើម្បីវិនិយោគ​គម្រោងទាំង​នោះ ។ ជាលទ្ធផល​មានគម្រោង​មួយចំនួន​ត្រូវ​បា​ន និ​ងកំពុង​អភិវឌ្ឍន៍ និងគ្រោងអភិវឌ្ឍន៍​នៅពេល​ឆាប់ៗ​ខាងមុខនេះផងដែរ ។

ឯកឧត្តម​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ធ្លាប់បាន​មាន​ប្រសា​ស​​ន៍ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ នៅតែបន្តកៀរគរទុន​ និង​វិនិ​យោ​គិន​មកពីគ្រប់ទិសទី ដើម្បី​អនុ​វ​ត្ត​ន៍​​​គម្រោង​ផែនការមេរបស់រដ្ឋាភិបាល និងដើម្បីជំរុញកំណើន​សេដ្ឋកិច្ច​ ជំរុញការធ្វើពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រ​ទេ​ស​​​ក្នុង​តំបន់​ ក៏ដូចជាក្រៅ​តំបន់​ផងដែរ​ ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ