កម្ពុជា​លើកទឹកចិត្ត​ដល់​វិនិយោគិន​អាមេរិក​​បណ្ដាក់ទុនវិនិយោគលើតំបន់​​ឧស្សាហកម្ម​បច្ចេកវិទ្យា​កម្រិត​ខ្ពស់

ភ្នំពេញ ៖ កម្ពុជាលើ​ក​ទឹ​ក​ចិ​​ត្ត​ឱ្យ​មា​នកា​រ​ប​​ណ្ដាក់​ទុ​​នវិ​និ​​យោ​គ​លើការរៀ​ប​ចំ​តំ​បន់​ឧស្សាហក​​ម្ម​ប​ច្ចេក​វិ​ទ្យា​ក​ម្រិ​ត​ខ្ព​ស់​ ​​(High Tech Industrial Park) ដែលបង្កើនការប្រកួត​ប្រជែង​នៅកម្ពុជា និងផ្ដ​ល់​ឱ​កា​ស​ជូ​ន​ទាំ​ង​ប្រ​ជា​ព​ល​រ​ដ្ឋ​កម្ពុជា និងសម្រាប់តំបន់ ។ នេះបើតាម​ឯកឧត្តម​ ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធា​នក្រុ​ម​ប្រឹ​ក្សាអភិវឌ្ឍន៍កម្ពុជា​ក្នុង​ជំនួប​ជាមួយលោកស្រី Melissa Brown   ឧបការីរង​រដ្ឋមន្ត្រីការបរទេស​សហ​រ​ដ្ឋអា​មេរិក​ នៅថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៣​ ។​

នៅក្នុង​ជំនួប​នោះដែរ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីច្បាប់​វិ​និ​យោ​គ​រប​ស់​កម្ពុ​ជាដែ​ល​បើ​ក​ទូលា​យ​ជូ​នចំពោះគ្រប់វិនិយោគិនពីបណ្ដាប្រទេសនានា អាចចូលមក​វិនិ​យោគ​ក្នុ​ងប្រ​ទេ​ស​ក​ម្ពុជា​លើ​គ្រ​​ប់វិ​ស័​យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនដែលកំណត់ដោយច្បាប់។ កម្ពុជា​មា​ន​ទិស​ដៅ​ក្នុ​ង​កា​រ​​ប្រែ​ក្លា​យ​ពីប្រ​ទេស​ដែល​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម ទៅជាប្រទេសប្រើកម្លាំងពលកម្មតិចតួច និងប្រែក្លាយជា​ប្រ​ទេ​ស​​ប្រើប្រាស់មូលធនជំនាញ ដើម្បីជំរុញកម្ពុជាក្លាយជាទីតាំងខ្សែច្រវ៉ាក់ផលិតកម្មសកលផងដែរ ។

លោកស្រី Melissa Brown បានបង្ហាញការកោតស្ញប់ស្ញែងពីការអភិវឌ្ឍនៅកម្ពុជា ហើយ​បាន​សម្តែ​ង​អំ​ណ​រគុ​ណចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ដែលកាលពីឆ្នាំ២០២០កន្លងទៅ កំឡុងពេលដូចគ្នានៃជំងឺរាតត្បាតកូវីត-១៩ កម្ពុ​ជាបាន​អនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតធំ Westerdam របស់សហរដ្ឋអារមេរិកចូលចតនៅកម្ពុជា។ នាវាទេ​សច​រ​ណ៍ខ្នាត​ធំនេះនឹ​ង​ត្រឡប់ម​កកម្ពុជាវិញនៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងអ្ន​កទេ​សច​រ​ណ៍​ប្រ​មា​ណជា​​ង ៤០០០នាក់ ។

លោកស្រីឧបការីរងរដ្ឋមន្ត្រីការបរទេស បានបង្ហាញចំណាប់អារម្មណ៍ផងដែរក្នុងការពិនិត្យរួមគ្នា អំ​ពីកិ​ច្ច​សហ​ប្រតិបត្តិការលើការងារអភិរក្សសង្គម-វប្បធម៌ ការសិក្សាអប់រំ សុខាភិបាល ក៏ដូចជា​កិ​ច្ច​កាងា​រវិ​និយោ​គ​លើវិ​ស័​យជាសក្តានុពលរបស់ប្រទេសទាំងពីរ ដោយក្នុងនោះ លោកស្រី​បានស្នើ​សុំ​ឱ្យ​កម្ពុ​ជា​ពិ​និ​ត្យ​ល​ទ្ធ​ភាពកែ​លម្អ​លើ​ចំណុចមួយចំនួនពាក់ព័ន្ធនឹងពន្ធដារ  តម្លាភាព និ​ង​ប្រសិ​ទ្ធ​ភា​ព​នៃ​ប​ទ​ដ្ឋា​នគ​តិ​យុ​ត្តដើ​ម្បី​ធ្វើ​ឱ្យ​កា​ន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជាបន្ថែម​ពី​លើកិ​ច្ច​ខិត​ខំ​ប្រឹង​ប្រែងកន្លងមក ។

ជាការ​កត់សម្គាល់​ ក្រុមហ៊ុន​របស់សហរដ្ឋអាមេរិក​ដែលកំពុងវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​មានចំនួន​តិច​តួច​នៅឡើយ​ តែកម្ពុជា​ក៏ត្រូវ​ការ​វិនិយោគិន​ពី​សហរដ្ឋអាមេរិក​ មកបណ្ដាក់ទុនវិនិយោគនៅក្នុ​ងប្រទេស​កម្ពុជា​ផងដែរ ដែលអាចផ្ដល់ទាំង​ជំនាញ​សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស​ដល់កម្ពុជា​បន្ថែមទៀត ។​

គួរ​បញ្ជាក់ថា​ កាលពីទើប​ឡើង​កាន់តំណាង​ជា​នាយករដ្ឋមន្ត្រីថ្មីៗ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ​ទស្សនកិច្ច​នៅសហរដ្ឋអាមេរិក ដើម្បីចូល​រួមប្រជុំជាមួយបណ្ដា​ប្រ​ទេ​ស​ជាច្រើនទៀត​ ក្នុងនោះដែរ​សម្ដេច​ធិបតីក៏បានជួ​បជាមួយ​បណ្ដាក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក និងបានបង្ហាញពី​ឱកាស​វិនិយោគក្នុង​ប្រទេស​កម្ពុជាដល់​បណ្ដា​វិនិ​យោ​គិន​អា​មេ​រិក ដោយរំពឹងថា​ នៅពេលស្ថានភាព​សេដ្ឋកិច្ច​ល្អប្រសើរ​ឡើងវិញ អាមេរិក​នឹង​ចូលមកកម្ពុជា​ដើម្បីបណ្ដាក់ទុនវិនិយោគ​លើ​វិស័យនានាដែល​កំពុង​មានសក្ដានុពល​និងអាទិភាព ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ