រដ្ឋមន្ត្រីកសិកម្ម ជំរុញវិទ្យាស្ថាន CARDI ឱ្យស្រាវជ្រាវលើដំណាំសេដ្ឋកិច្ចដែលមានសក្តានុពលសម្រាប់ទីផ្សារ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០​២៣ ក្នុងសន្និបាតប្រចាំឆ្នាំ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)​ បានផ្តល់លទ្ធភាពឱ្យវិទ្យាស្ថាន ត្រូវធ្វើការស្រាវជ្រាវគ្រប់អនុវិស័យទាំងអស់លើបច្ចេកទេស យុទ្ធសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ហើយត្រូវមានកំណត់គោលដៅច្បាស់លាស់ និងយកចិត្តទុកដាក់លើដំណាំសេដ្ឋកិច្ចដែលមានសក្តានុពលសម្រាប់ទីផ្សារ។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា CARDI មានវិសាលភាពធំណាស់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍកសិកម្ម ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ផ្តល់ផលចំណេញដល់កសិករ និងផ្តល់មុខមាត់ដល់ប្រទេសជាតិ តាមរយៈការនាំអង្ករកម្ពុជា ចូលក្នុងទីផ្សារអន្តរជាតិ ជាអាទិ៍អង្ករសែនក្រអូប និងផ្ការំដួល ដែលបានឈ្នះពានអង្ករល្អបំផុតលើសាកលលោក។

ឯកឧត្តមរដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ CARDI ត្រូវរៀបចំខ្លួនឱ្យមានលទ្ធភាពកំណែទម្រង់ឆ្ពោះទៅរាជបណ្ឌិត្យសភាកសិកម្ម ជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ដែលជាយន្តការ CARDI ត្រូវជំរុញប្រព័ន្ធពូជសុទ្ធសម្រាប់ផលិតកម្មទ្រង់ទ្រាយធំ ហើយ ផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។

ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ជាគោលនយោបាយ គឺក្រសួងកំពុងធ្វើការងារជាច្រើន ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមមូលដ្ឋាន និងសហគមន៍កសិកម្មទំនើបក្នុងការរក្សាស្ថិរភាពតម្លៃ ដែលកសិករអាចបន្តការផលិត ។ ជាចក្ខុវិស័យ គឺយើងនឹងមានធនធានមនុស្សច្រើន និងថវិកា សម្រាប់ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងរចនាសម្ព័ន្ធផ្សេងៗផងដែរ។

ទន្ទឹមនឹងនេះដែរ ការចុះកម្មសិទ្ធិបញ្ញា ក៏ជាការងារចាំបាច់មួយក្នុងកំណត់អត្តសញ្ញាណ ការទទួលស្គាល់ និងគុណតម្លៃនៃពូជស្រូវកម្ពុជា លើឆាកអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែម និងផ្តល់ផលចំណេញដល់កសិករ អ្នកផលិត ដូច្នេះត្រូវជំរុញការងារផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បច្ចេកវិទ្យាទំនើបមនុស្សយន្ត Da vinci xi ជួយគ្រូពេទ្យវះកាត់កន្លែងស្មុគស្មាញ ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/06/2024

បច្ចេកវិទ្យាទំនើបមនុស្សយន្ត Da vinci xi ជួយគ្រូពេទ្យវះកាត់កន្លែងស្មុគស្មាញ ចំគោលដៅ និងមានប្រសិទ្ធិភាពខ្ពស់បំផុត ។

កម្ពុជាអាចជាទីផ្សារយានយន្ដអគ្គិសនីដ៏សំខាន់មួយសម្រាប់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ប្រទេសកម្ពុជាកំពុងឈានទៅកាន់តំណែងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈដែលទាំងធនធានមនុស្ស ភាពរីកចម្រើន និងការអភិវឌ្ឍ ស្របនឹងនិន្នាការនៃតម្រូវការរថយន្តអគ្គិសនីត្រូវបានព្យាករណ៍​ថានឹងកើនឡើង

ជីធម្មជាតិអាចម៍ជន្លេន មានផលប្រយោជន៍ច្រើនលើការដាំដុះ ដែលកសិករគួរយល់ដឹង

ជំនួញ, ព្រឹត្តិការណ៍

• 21/06/2024

សត្វជន្លេន គេអាចទាញយកប្រយោជន៍បានច្រើនសម្រាប់អនុគ្រោះដល់ការដាំដុះតាមរយៈការចិញ្ចឹម និងទាញយកអាចម៍របស់វាមកកែច្នៃធ្វើជាជីធម្មជាតិដែលមានជីជាតិសម្រាប់ដំណាំយ៉ាងល្អប្រសើរ។

ស្វែង​យល់ពី​នីតិវិធី​នៃការ​ចុះបញ្ជី​ដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/06/2024

ការ​ចុះបញ្ជីដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធមានដំណាក់​សំខាន់ៗ៥ដំណាក់កាល ដែល​ប្រជាពលរដ្ឋ​និង​ម្ចាស់ដីធ្លីទាំងអស់​គួរ​ស្វែង​យល់​

ធនាគារពិភពលោក​អនុម័តកញ្ចប់​ឥណទាន​​ ២៧៥​ លានដុល្លារ ដើម្បីជួយទ្រទ្រង់ដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/06/2024

ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ

តម្លៃមាសបានបន្តឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

តម្លៃមាសឡើងថ្លៃ ១,៤ ភាគរយ ឬ ២ ៣៥៨ ដុល្លារក្នុងមួយអោន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីរបាយការណ៍បង្ហាញថា ការលក់រាយរបស់សហរដ្ឋអាមេរិកចុះខ្សោយ

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជាមានភាពអំណោយផលសម្រាប់ដៃគូវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់កម្ពុជាទាក់ទងនឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា គឺមានភាពអំណោយផលសម្រាប់ដៃគូវិនិយោគ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៧ សប្តាហ៍ជាប់ៗគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/06/2024

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាកធ្លាក់ចុះ ០,៦២ ភាគរយ ឬ ៨៥,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៧១ ភាគរយ ឬ ៨១,១៥ ដុល្លារក្នុងមួយបារ៉ែល

វិភាគ ៖ បេសកកម្មមេដឹកនាំរុស្ស៊ីសប្តាហ៍នេះអាចជាការទាក់ម៉ូយចាស់វៀតណាមយកលុយទិញគ្រាប់ពីកូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/06/2024

កាលពីឆ្នាំ២០២៣ វៀតណាមមិនមានធ្វើការបញ្ជាទិញអាវុធថ្មីបន្ថែមណាមួយគួរឲ្យកត់សំគាល់ឡើយ ហើយកំពុងសម្លឹងមើលដៃគូមួយចំនួនសម្រាប់បំពេញផែនការអាវុធ

ចំណេះដឹងហិរញ្ញវត្ថុជាបំណិនជីវិតមួយជួយឱ្យប្រជាពលរដ្ឋសម្រេចចិត្តផ្នែកហិរញ្ញវត្ថុហិរញ្ញវបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/06/2024

ស្របពេលចំណេះដឹងហិរញ្ញវត្ថុក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដែលជាប្រភពទុនដ៏សមស្រប មានតម្លៃទាប ហានិភ័យទាបសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាសមាគមហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់ក្រុមគោលដៅ និងសាធារណៈជនទូទៅ។