ភ្នំពេញ ៖ ជាមួយនឹងភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាក្នុងដំណាក់កាលបដិវត្តន៍ឧស្សាហកម្ម ៤.០ កម្ពុជា បាន និងកំពុងពង្រឹង និងពង្រីកសមត្ថភាពដូចគ្នាទៅនឹងបណ្តាប្រទេសជិតខាងមួយចំនួនបានយ៉ាងល្អប្រសើរ។ ជាក់ស្ដែងថ្មីៗនេះ តាមរយៈវិស័យឯកជន កម្ពុជាបានទទួលយកសេវាកម្មថ្មីនៃបច្ចេកវិទ្យាទំនើបចុងក្រោយដោយការប្រើម៉ាស៊ីនស្វ័យប្រវត្តិ (RoBot) ជាជំនួយនៅក្នុងវិស័យការងារប្រចាំថ្ងៃបំពេញបន្ថែមពីលើកម្លាំងពលកម្មរបស់មនុស្ស ទាំងនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្មក្នុងភោជនីយដ្ឋាន ក៏ដូចជានៅក្នុងវិស័យបដិសណ្ឋារកិច្ចផងដែរ។

លោក ខូយ តារា ជំនួយការក្រុមហ៊ុន AZ Group ដែលបាននាំយកបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយនៃម៉ាស៊ីនស្វ័យប្រវត្តិ (Robot) សម្រាប់បំពេញការងារបន្ថែមលើកម្លាំងពលកម្មប្រចាំថ្ងៃរបស់មនុស្សនៅកម្ពុជាបានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា ការនាំចូលនេះក្រោយកិច្ចសហការជាមួយក្រុមហ៊ុនសាជីវកម្ម TKK Corporation មកពីប្រទេសថៃ ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារគោលដៅនានានៅទូទាំងព្រះរាជណាចក្រកម្ពុជាដែលស្ថិតនៅក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ភោជនីយដ្ឋាន និងសណ្ឋាគារជាដើម។

លោកបានបញ្ជាក់ថា ៖
“សេវាកម្មបែបមនុស្សយន្ត Technology បច្ចេកវិទ្យាឌីជីថល ដែលជាផលិតផលថ្មីមួយនេះ អាចជួយសម្រួលដល់ការធ្វើប្រតិបត្តិការនៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស និងភោជនីយដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា។ នេះជាបច្ចេកទេសថ្មីដែលយើងមានម៉ាស៊ីនស្វ័យប្រវត្តិ បែបសេវាកម្មរោងចក្រ និងអាចបម្រើសេវាកម្មនៅក្នុងភោជនីយដ្ឋានលើកដំបូងនៅកម្ពុជា ហើយមានទាំងតិចណូឡូជី ឌីជីថលមកជាមួយផងដែរ ដែលសេវាកម្មបែបមនុស្សយន្ត technology នេះនឹងនាំឱ្យយើងមានភាពងាយស្រួលក្នុងការអភិវឌ្ឍអាជីវកម្មទៅថ្ងៃអនាគត”

លោកបានបន្តថា ៖
“ចំណុចមួយទៀត បើពិចារណាទៅលើតម្លៃ គឺមានភាពសមរម្យ យើងមិនលក់ក្នុងតម្លៃខ្ពស់ពេកនោះទេ មានទាំងលក់ មានទាំងការជួល គឺយើងផ្តល់លទ្ធភាពដើម្បីម្ចាស់អាជីវកម្ម ម្ចាស់រោងចក្រសហគ្រាសឱ្យគាត់មានលទ្ធភាពក្នុងការទិញយកទៅប្រើប្រាស់ ឬជួលយកទៅប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ”
យ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងការទទួលយក ឬនាំចូលនូវបច្ចេកវិទ្យាថ្មីដោយការប្រើមនុស្សយន្តជំនួសកម្លាំងពលកម្មរបស់មនុស្សនៅពេលនេះ ក៏ដូចជានៅថ្ងៃអនាគត ត្រូវបានអ្នកតំណាងក្រុមហ៊ុន AZ Group រូបនេះអះអាងថា មិនមានផលប៉ះពាល់ណាមួយទៅលើចំណែក ទីកន្លែងការងាររបស់មនុស្សដែលជាកម្មករជំនាញដែលកំពុងបម្រើការងារប្រចាំថ្ងៃនោះទេ ដោយសារតែ មនុស្សយន្ត (Robot) មិនមែនជាកម្លាំងជំនាញដែលត្រូវបានគេយកទៅជំនួសមនុស្សនៅក្នុងដំណើរការសង្វាក់ផលិតកម្មទាំងស្រុងនោះទេ ប៉ុន្តែវាបានបង្ហាញពីរបត់ថ្មីនៃការទទួលយកបច្ចេកវិទ្យាថ្មី និងការបង្ហាញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាដូចគ្នាទៅនឹងបណ្តាប្រទេសជិតខាងផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content