ភ្នំពេញ ៖ លោក ស៊ឹម សេនាជាតិ ដែលជាប្រធាន និងជានាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានប្រកាសលាលែងពីតំណែង បន្ទាប់ពីធនាគារ KB Kookmin របស់កូរ៉េខាងត្បូង បានទិញភាគហ៊ុននៅសល់នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីកាន់កាប់ទាំងស្រុងលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេមួយនេះនៅកម្ពុជាកាលពីខែតុលា ឆ្នាំ២០២១កន្លងមកនេះ។

ក្នុងនាមជាប្រធាន និងជានាយកប្រតិបត្តិអស់រយៈពេល ១៨ ឆ្នាំ លោក ស៊ឹម សេនាជាតិ បាននាំមកនូវភាពរីកចម្រើនយ៉ាងច្រើនដល់គ្រឹះស្ថានមីក្រូហិរញវត្ថុមួយនេះ ដោយជួយឱ្យប្រែក្លាយពីគ្រឹះស្ថានហិរញ្ញវត្ថុតូចមួយទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកម្ពុជា។
នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុថ្មីៗនេះ ប្រាសាក់បានបង្ហាញថា នៅចន្លោះឆ្នាំ២០០៤ នៅពេលដែលខ្លួនទទួលបានអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រហូតដល់ខែកញ្ញា ឆ្នាំ២០២១ ទ្រព្យសកម្មសរុបបានកើនឡើង ៥៤៣ ដងពី ៩ លានដុល្លារទៅ ៤ពាន់លានដុល្លារ ហើយភាគហ៊ុនសរុបបានកើនឡើង ១ ២០៤ ដង ពី ៥២០ ០០០ ដុល្លារដល់ ៦៣៤ លានដុល្លារ។

ក្នុងអំឡុងពេលដូចគ្នានេះ ផលប័ត្រប្រាក់កម្ចីរបស់ខ្លួនបានកើនឡើងប្រហែល ៤៥៣ ដងពី ៧,៧ លានដុល្លារទៅ ៣,៥ ពាន់លានដុល្លារ សមតុល្យប្រាក់បញ្ញើបានកើនឡើងយ៉ាងខ្លាំងពី ១៩៦ ០០០ ទៅ ២,៤ ពាន់លានដុល្លារ ហើយចំនួនបុគ្គលិកបានកើនឡើងជិត ២៥ ដងពី ៣៧២ ទៅ ៩ ២០៣នាក់។
លោក ស៊ឹម សេនាជាតិ ដែលប្រកាសបានលាលែងតំណែងជាប្រធាននាយកប្រតិបត្តិនៅមីក្រូហិរញ្ញវត្ថុប្រាសាក់កាលថ្មីៗនេះ បានប្រាប់កាសែតអន្តរជាតិជាភាសាអង់គ្លេសមួយថា លោកបានកាន់តំណែងជាប្រធាននាយកប្រតិបត្តិអស់រយៈពេល ១៨ឆ្នាំ ហើយបានធ្វើការជាមួយប្រាសាក់អស់រយៈពេលជាង ២៥ ឆ្នាំ ដូច្នេះវាដល់ពេលដែលត្រូវចាកចេញ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ធនាគារ KB ចូលរួមយ៉ាងពេញលេញក្នុងការគ្រប់គ្រងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ។
លោក ស៊ឹម សេនាជាតិ បានថ្លែងដូច្នេះថា ៖
“ខ្ញុំរំពឹងថា ការផ្លាស់ប្តូរការគ្រប់គ្រងនឹងអាចឱ្យប្រាសាក់ឈានទៅរកកម្រិតល្អប្រសើរថ្មីមួយទៀត។ នៅពេលនេះ ក៏មិនទាន់មានគម្រោងធ្វើការនៅឡើយទេ។ ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចបន្តធ្វើការក្នុងវិស័យនេះដើម្បីឱ្យខ្ញុំអាចប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងរបស់ខ្ញុំក្នុងការជួយដល់វិស័យ”
ធនាគារ KB Kookmin កាលពីថ្ងៃទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ បានប្រកាសថា ខ្លួនបានទិញភាគហ៊ុននៅសល់នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីកាន់កាប់ទាំងស្រុងលើគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជាមួយនេះ។
ធនាគារ KB Kookmin បានទិញភាគហ៊ុន ៧០ ភាគរយនៅក្នុងមីក្រូហិរញ្ញវត្ថុប្រាសាក់ក្នុងទំហំទឹកប្រាក់ ៦០៣.៤ លានដុល្លារពីក្រុមហ៊ុន LOLC Holdings ដែលមានមូលដ្ឋាននៅប្រទេសស្រីលង្កា កាលពីខែមេសា ឆ្នាំ២០២០ ដោយក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងស្ថាប័ននេះ។ ទោះបីជាយ៉ាងក៏ដោយ តម្លៃភាគហ៊ុន ៣០ ភាគរយ ដែលធនាគារ KB Kookmin បានទិញយកថ្មីៗនេះមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ។
ការទិញយកភាគហ៊ុនដែលនៅសល់របស់ធនាគារពាណិជ្ជ KB Kookmin បានធ្វើឱ្យប្រាសាក់មីក្រូហិរញ្ញវត្ថុក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងរបស់ធនាគារកូរ៉េមួយនេះ។ ប្រាសាក់មីក្រូហិរញ្ញវត្ថុគឺជាគ្រឹះស្ថានដាក់ប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុឈរលំដាប់ថ្នាក់លេខ ១ របស់កម្ពុជា ដែលមានចំណែក ៤៤,៦ ភាគរយនៃចំណែកទីផ្សារ និងមានជាង ១៨០ សាខា។ របាយការណ៍បង្ហាញថា គ្រឹស្ថានមីក្រូហិរញ្ញវត្ថុនេះទទួលបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំចំនួន ១០៩ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៥ ភាគរយ ធៀបនឹងឆ្នាំមួយទៀត។
មន្រ្តីធនាគារ KB Kookmin បាននិយាយថា ៖«យើងមានគម្រោងពង្រីកផលប័ត្ររបស់ប្រាសាក់មីក្រូហិរញ្ញវត្ថុសម្រាប់ការផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជ ហើយគ្រោងនឹងបន្ថែមចំណុចខ្លាំងរបស់ធនាគារ KB Kookmin ក្នុងដំណើរការប្រតិបត្តិការនេះ»។ មន្ត្រីរូបនេះបានបន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នឹងក្លាយជាមជ្ឈមណ្ឌលស្នូលរបស់ KB Kookmin ក្នុងការជំរុញអាជីវកម្មនៅក្នុងតំបន់អាស៊ាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើទោះបីក្នុងគោលដៅនាំចេញក៏ដោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/10/2026
កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិកត្រូនិកឡើយ

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association
ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី! សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

អាម៉េរិក និងក្រុមហ៊ុន Anduril រួមគ្នាវិនិយោគ ៦,៦ ពាន់លានដុល្លារ ពង្រីកសមត្ថភាពផលិតនាវាមុជទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
ដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយោធា Anduril គ្រោងវិនិយោគរួមគ្នាប្រមាណ ៦,៦ ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតនាវាមុជទឹក និងគ្រឿងបន្លាស់គាំទ្រសម្រាប់កងទ័ពជើងទឹកអាម៉េរិក





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content