ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំក្រុមការងារពាក់ព័ន្ធវិបត្តិទេសចរណ៍អាស៊ានលើកទី3 ដើម្បីវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-19 លើវិស័យទេសចរណ៍អាស៊ាន និងស្ដាប់ផែនការអនាគតនៃប្រទេសនីមួយៗ ភាគីកម្ពុជា និងប្រទេសដទៃទៀតបានបង្ហាញការគាំទ្រឱ្យអាស៊ានពិនិត្យលទ្ធភាពបើកទេសចរណ៍អន្តរជាតិឡើងវិញ ដោយធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់ដល់ភ្ញៀវទេសចរ និងប្រជាជនក្នុងប្រទេសរៀងៗខ្លួន។

កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធ Call Group នាថ្ងៃទី24 ខែមិថុនា ឆ្នាំ2021 ដឹកនាំដោយឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានអាណត្តិឆ្នាំ2021 (ASEAN NTOs) និងដោយមានការចូលរួមពីតំណាងស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTOs) នៃប្រទេសសមាជិកទាំង 10 លេខាធិការដ្ឋានអាស៊ាន សាមគមន៍ទេសចរណ៍អាស៊ាន (ASEANTA) សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក (PATA) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) និងក្រុមប្រឹក្សាធ្វើដំណើរពិភពលោក (WTTC) ដែលមានសមាសភាពចូលរួម 74 រូប។

កិច្ចប្រជុំនេះបានពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ -19 លើវិស័យទេសចរណ៍អាស៊ាន ផែនការស្ដារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងលទ្ធផលការងារទេសចរណ៍អាស៊ានផ្សេងៗទៀតដូចជា៖
1៖ ប្រទេសអាស៊ានទាំង10 បានគិតគូរអំពីការបើកទេសចរណ៍អន្តរជាតិឡើងវិញ និងបង្ហាញពីគំនិតផ្តួចផ្តើមបន្ត និងបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសសមាជិកអាស៊ានក្នុងការបើកទេសចរណ៍ឡើងវិញនេះប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
2៖ ពិនិត្យបច្ចុប្បន្នភាពនៃការៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញនៅក្រោយវិបត្តិកូវីដ-19 និងការរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍ (ដឹកនាំសម្របសម្រួលដោយកម្ពុជា) ដែលនឹងគ្រោងស្នើសុំការអនុម័តពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននាពេលខាងមុខ។
3៖ សហគមន៍ទេសចរណ៍អន្តរជាតិ រួមមាន ASEANTA, PATA, US-ABC, WTTC បានបង្ហាញអំពីការគាំទ្រអាស៊ានឲ្យពិនិត្យលទ្ធភាពបើកទេសចរណ៍អន្តរជាតិឡើងវិញដោយធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់។
4៖ ប្រទេសសមាជិកបានរាយការណ៍អំពីបច្ចុប្បន្នភាពនៃការចាក់វ៉ាក់សាំងក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាផែនការបើកទេសចរណ៍អន្តរជាតិនាពេលខាងមុខ ដែលជាទូទៅប្រទេសជាសមាជិកមានគម្រោងបើកទេសចរណ៍មុនឆ្នាំ2022។
ប្រទេសសមាជិកក៏បានគាំទ្រកម្ពុជាសាជាថ្មី ចំពោះការដាក់ចុះផែនការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-19 ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី30 ខែមីនា ឆ្នាំ2021៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content