ដ្រូនកែច្នៃថ្មីដោយក្រុមនិស្សិតកម្ពុជាមួយក្រុមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលទើបតែត្រូវបានធ្វើតេស្តកាលពីប៉ុន្មានសប្តាហ៍មុននោះ និងក្រោយមកត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្តាញសង្គម ពេលនេះក៏កំពុងត្រូវបានបណ្តាញសារព័ត៌មានធំលើពិភពលោកយកទៅផ្សព្វផ្សាយបន្តផងដែរ។

ប្រើប្រាស់កង្ហារចំនួន៨ និងបំពាក់ជាមួយនឹងកៅអីអង្គុយបញ្ជាម្នាក់ផង មិនត្រឹមតែកំពុងលើកមុខមាត់វិទ្យាសា្ថននោះទេ វាថែមទាំងកំពុងលើកទាំងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ
ផងដែរ ខណៈដែលបណ្តាញសារព័ត៌មានធំៗលើពិភពលោក រួមមាន Reuters, World Economic Forum, Yahoo, Swissinfo, CGNT, Travel.gc.ca, Skyfilms, និង news.com.au ជាដើម បានយកទៅចេញផ្សាយ និងលើកសរសើរគ្រប់ៗគ្នា។

ដ្រូននេះបានធ្វើការសាកល្បងហោះហើរចុងក្រោយដែលមានរយៈពេលដល់ទៅ១០នាទីពីលើអាកាសកម្ពស់ប្រមាណជា៤ម៉ែត្រ ដោយប្រើប្រាស់អាគុយត្រឹមតែ៤ដុំប៉ុណ្ណោះ ហើយវាគឺជាលទ្ធផលដែលបានមកដោយកិច្ចខិតខំរបស់ក្រុមនិស្សិតដែលមានរយៈពេលជាង៣ឆ្នាំកន្លងមកហើយ និងក៏បានចំណាយក្នុងការសាកល្បងអស់ជាទឹកប្រាក់រាប់ម៉ឺនដុល្លារផងដែរ។
គោលបំណងសំខាន់នៃការបង្កើនដ្រូននេះត្រូវបានក្រុមតំណាងនិស្សិតបានបញ្ជាក់ថា គឺធ្វើឡើងដើម្បីជួយដល់ការសម្រួលចរាចរណ៍នៃរាជធានីភ្នំពេញផង ជាពិសេស ដើម្បីជំនួយដល់ការងារពន្លត់អគ្គីភ័យនៅលើអគារខ្ពស់ៗដែលកម្ពុជា នៅមិនទាន់មានបច្ចេកវិទ្យាសមរម្យនៅឡើយ ហើយការធ្វើតេស្តចុងក្រោយនឹងអាចធ្វើឡើងក្នុងរយៈពេល២ឆ្នាំខាងមុខនេះ។

មកដល់ពេលបច្ចុប្បន្ននេះ រថយន្តហោះ ឬតាកស៊ីហោះ ឬដ្រូនបែបនេះកំពុងត្រូវបានក្លាយទៅជាប្រធានបទយ៉ាងក្តៅគគុកសម្រាប់ពិភពលោក ក៏ដូចជាក្រុមអ្នកអភិវឌ្ឍន៍ស្រាវជ្រាវជាច្រើនផងដែរ ដោយក្នុងនោះគេជឿជាក់ថាក្នុងនោះសូម្បីតែក្រុមហ៊ុនផលិតរថយន្តធំៗដូចជា GM ជាដើម ក៏កំពុងខិតខំ និងកាន់តែខិតជិតទៅដល់ការផលិត ធ្វើតេស្ត ដើម្បីអាចហោះបានប្រើជាប្រយោជន៍នាពេលខាងមុខដ៏ខ្លីនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content