ក្រុមហ៊ុន Meta Inc. (FB) ដែលជាក្រុមហ៊ុនគ្រប់គ្រង Facebook រកលុយដោយការលក់កន្លែងផ្សាយពាណិជ្ជកម្មនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមផ្សេងៗរបស់ខ្លួន។ វេទិកាបណ្តាញទាំងនោះរួមមានគេហទំព័រ និងកម្មវិធីទូរស័ព្ទ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានលទ្ធភាពភ្ជាប់ និងទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

គេហទំព័រ និងកម្មវិធីរបស់ក្រុមហ៊ុននេះមានដូចជា បណ្តាញទំនាក់ទំនងសង្គម Facebook កម្មវិធីចែករំលែករូបថតនិងវីដេអូ Instagram និងកម្មវិធីផ្ញើសារ Messenger និង WhatsApp ។ ក្រៅពីនេះ Meta ក៏ផ្តល់នូវប្រព័ន្ធអេកូដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់តាមរយៈផលិតផលការពិតនិម្មិត(virtual reality) Oculus របស់ខ្លួនផងដែរ។

Meta ជាក្រុមហ៊ុនប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀតដែលលក់ការផ្សាយពាណិជ្ជកម្មដល់អ្នកទីផ្សារ ក៏ដូចជាក្រុមហ៊ុនដែលផ្តល់វេទិកាសម្រាប់ការទំនាក់ទំនង និងចែករំលែកខ្លឹមសារក្នុងចំណោមបណ្តាញសង្គមផ្សេងៗរបស់អ្នកប្រើប្រាស់។ ដៃគូប្រកួតប្រជែងសំខាន់ៗរួមមាន Apple Inc. (AAPL), Alphabet Inc. (GOOGL) Google និង YouTube, Tencent Music Entertainment Group (TME), Amazon.com (AMZN) និង Twitter Inc. (TWTR) ។
Meta បានប្រកាសពីប្រាក់ចំណូលសរុបចំនួន ២៩ ពាន់លានដុល្លារ និងប្រាក់ចំណូលសុទ្ធចំនួន ៩,២ ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២១ របស់ខ្លួន។ តាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់ Meta គេក៏ឃើញដែរថា ៤៤% នៃចំណូលសរុប ឬស្មើនឹង ១២,៧ ពាន់លានដុល្លារ មានប្រភពមកពីសហរដ្ឋអាមេរិក និងកាណាដា។ រីឯ ៥៦% ផ្សេងទៀតបានមកពីតំបន់ផ្សេងទៀតនៅទូទាំងពិភពលោក។
ប្រាក់ចំណូលប្រចាំឆ្នាំបានកើនឡើង ៣៥,១% ពីមួយឆ្នាំទៅមួយឆ្នាំ (YOY) នៅក្នុងត្រីមាសទី ៣ ឆ្នាំ២០២១ ដែលជាកំណើនទាបបើប្រៀបធៀបពីការកើនឡើង ៥៥,៦% (YOY) នៃប្រាក់ចំណូលនៅក្នុងត្រីមាសទី៣ឆ្នាំមុន។ ប្រាក់ចំណូលសុទ្ធប្រចាំត្រីមាសបានកើនឡើង ១៧,២% (YOY) ក្នុងត្រីមាសទី ៣ ឆ្នាំ២០២១ ហើយកំណើននៃប្រាក់ចំណូលសុទ្ធក៏បានធ្លាក់ចុះផងដែរបើប្រៀបធៀបទៅនឹងត្រីមាសទី៣ឆ្នាំ២០២០។
ក្រុមហ៊ុន Meta បំបែកប្រាក់ចំណូលសរុបរបស់ខ្លួនជា២ផ្នែកដាច់ដោយឡែកពីគ្នាគឺ ការផ្សាយពាណិជ្ជកម្ម និងចំណូលផ្សេងៗ។ Facebook បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីប្រាក់ចំណូលត្រីមាសទី៣ របស់ខ្លួនថា ចាប់ផ្តើមនៅត្រីមាសទី៤ ឆ្នាំ២០២១ទៅ ខ្លួននឹងបំបែក ប្រភពចំណូលផ្នែកថ្មីមួយដែលមានឈ្មោះថា Facebook Reality Labs ។ ផ្នែកថ្មីនេះនឹងត្រូវផ្តោតលើ hardware, software និងមាតិកា ដែលទាក់ទងនឹង augmented និង virtual reality ។ ផ្នែកអាជីវកម្មសំខាន់ផ្សេងៗទៀតរបស់ Meta នឹងត្រូវបានដាក់ឈ្មោះថា Family of Apps ដែលរួមមានវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook, Instagram, Messenger, WhatsApp និងសេវាកម្មផ្សេងទៀត។
– ការផ្សាយពាណិជ្ជកម្ម៖ Meta ទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីការលក់ការផ្សាយពាណិជ្ជកម្មទៅកាន់អ្នកទីផ្សារឬពាណិជ្ជករ។ ការផ្សាយពាណិជ្ជកម្មត្រូវបានបង្ហាញនៅលើបណ្តាញទំនាក់ទំនងសង្គមសំខាន់ៗរបស់ Meta ក៏ដូចជា Facebook, Instagram, Messenger និងគេហទំព័រពាក់ព័ន្ធភាគីទីបីផ្សេងទៀត ឬកម្មវិធីទូរស័ព្ទ។ អ្នកទីផ្សារត្រូវបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មដោយផ្អែកលើចំនួនអ្នកមើល ឬអ្នកចុច Like ឬ Comment ជាដើម។ Meta បានប្រកាសប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មចំនួន ២៨,៣ ពាន់លានដុល្លារនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ដែលស្មើនឹងប្រមាណ ៩៧% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន។ ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មបានកើនឡើង ៣៣,២% បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ ឆ្នាំ២០២០។ – ចំណូលផ្សេងៗ៖ ប្រាក់ចំណូលពីផ្នែកនេះត្រូវបានបង្កើតតាមរយៈការចែកចាយឧបករណ៍ hardware របស់អតិថិជន និងថ្លៃសេវាដែល Meta ទទួលបានពីអ្នកអភិវឌ្ឍន៍ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធការទូទាត់ប្រាក់ បូករួមនឹងប្រភពផ្សេងៗជាច្រើនទៀត។ Meta បានប្រកាសប្រាក់ចំណូលចំនួន ៧៣៤ លានដុល្លារសម្រាប់ចំណូលប្រភេទផ្សេងៗនេះ នៅក្នុងត្រីមាសទី ៣ ឆ្នាំ២០២១ ដែលតំណាងឱ្យ ៣% នៃប្រាក់ចំណូលសរុបសម្រាប់ត្រីមាស។ ប្រាក់ចំណូលសម្រាប់ផ្នែកនេះបានកើនឡើង ១៩៤,៨.8% បើប្រៀបធៀបទៅនឹងត្រីមាស៣ឆ្នាំ២០២០៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើទោះបីក្នុងគោលដៅនាំចេញក៏ដោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/10/2026
កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិកត្រូនិកឡើយ

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association
ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី! សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

អាម៉េរិក និងក្រុមហ៊ុន Anduril រួមគ្នាវិនិយោគ ៦,៦ ពាន់លានដុល្លារ ពង្រីកសមត្ថភាពផលិតនាវាមុជទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
ដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយោធា Anduril គ្រោងវិនិយោគរួមគ្នាប្រមាណ ៦,៦ ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតនាវាមុជទឹក និងគ្រឿងបន្លាស់គាំទ្រសម្រាប់កងទ័ពជើងទឹកអាម៉េរិក

សម្ព័ន្ធមិត្ត ៣ ប្រទេស ពង្រាយយន្តហោះចម្បាំង ១០០គ្រឿង វាយប្រហារក្រុមហ៊ូទីនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
យន្តហោះចម្បាំងសរុបប្រមាណ ១០០គ្រឿង របស់កងកម្លាំងយោធាមកពីប្រទេសអារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន បានចូលរួមក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហ៊ូទី (Houthi) នៅប្រទេសយេមែន ក្រោមប្រតិបត្តិការដែលមានឈ្មោះថា «Operation Dawn of Yemen»





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content