ខេត្តសៀមរាប ទទួលបានទេសចរជាង១១ម៉ឺននាក់ ក្នុងរយៈពេលចូលឆ្នាំចិន-វៀតណាម ខណៈខេត្តជាប់ឆ្នេរសមុទ្រទាក់ទាញទេសចរជាង៣៧ម៉ឺននាក់

ភ្នំពេញ៖ ចំនួនភ្ញៀវទេសចរដែលបានមកដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបនាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនប្រមាណ ១១៧ ៦៧៧ នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានទេសចរ ១០៥ ៤៨១នាក់។នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប។

ក្នុងចំណោមទេសចរជាង១១ម៉ឺននាក់ ទេសចរជាតិ មានចំនួនប្រមាណ ៩៩ ៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួនប្រមាណ ៩០ ០០០នាក់ ។ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៨ ០៧៧នាក់ កើនឡើងចំនួន ១៦.៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ១៥ ៤៨១នាក់។

ដោយឡែកក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម គិតចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៦៤ ៥២៨នាក់ កើនឡើង ០.៤១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៦២ ៩០៥នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ១ ៦២៣នាក់។ នេះបើតាមការឱ្យដឹងពីសំណាក់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

ខេត្ត​កែប រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិនទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិនិង​ភ្ញៀវ​ទេសចរ​អន្តរជាតិប្រមាណ​ ៧៣,១៤៥នាក់។ កើនឡើង ៨.៣៦% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួនតែ ៦៧,០៣០នាក់។

លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ៨៨,០០០​នាក់ កើនឡើង ៦.៥០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧ ។ទេសចរជាតិមានចំនួន ២៨២,៣៩៦នាក់និងទេសចរបរទេស ១១,៩០៥នាក់។

ដោយឡែកខេត្តកោះកុង ក៏ទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តយ៉ាងកុះករដែរ នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ គឺប្រមាណ ៥៤,០០០នាក់។ នេះបើតាម លោក ប៊ុន បៀវ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ។

ចំណែកខេត្តផ្សេងៗទៀត គឺខេត្តបាត់ដំបង មានទេសចរជាតិ៖ ៨៨,៥៧២នាក់ ទេសចរបរទេស៖ ៨៧៤នាក់។ប៉ៃលិនទេសចរជាតិ៖ ៧៩,៤២៥នាក់និងទេសចរបរទេស៖ ២៦៨នាក់។ចំណែកខេត្តក្រចេះ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍នានា មានចំនួនប្រមាណ ៣,៩ពាន់នាក់ហើយនៅខេត្តពោធិ៍សាត់មានចំនួនប្រមាណ៩ពាន់នាក់។ខេត្តស្ទឹងត្រែង មានទេសចរចំនួនប្រមាណ៩ពាន់នាក់។ ខេត្តរតនគិរី មានចំនួនប្រមាណ ៨,៣ ពាន់នាក់។ កំពង់ស្ពឺ មានចំនួនប្រមាណ ២,៦ ម៉ឺននាក់។

គួរជម្រាបថា៖រយៈពេល៣ថ្ងៃនៃឱកាសពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ១,០៥១,៤៧២នាក់ ក្នុងនោះទេសចរជាតិ ៩៩៣,៩៩១នាក់ ទេសចរបរទេស ៥៧,៤៨១នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

Leave a Reply

Your email address will not be published.Required fields are marked *