គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗចំនួន​ ៥​ កំពុ​ងដំណើរការសិក្សា​ និងសាងសង់ មានទឹកប្រាក់សរុប​ជិត​ ៤​​ពាន់​លាន​ដុល្លារ​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចំណាយថវិកា​រាប់ពាន់លានដុល្លារអាមេរិក​ ដើម្បីសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បីជំរុញ​ដល់ការ​អភិវឌ្ឍ​ប្រទេស ​និងទាក់ទាញ​ការ​វិនិយោគ​បន្ថែមពី វិនិយោគិន ទាំងក្នុង ​និងក្រៅ​ប្រទេស​ ។ ជាក់ស្ដែង ​បច្ចុប្បន្ន​​នេះមានគម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ៥ ដែល​កំពុង​ដំណើរការ​សាងសង់​ និង​សិក្សា​លម្អិតពីគម្រោងសាងសង់ដែលមានទឹកប្រាក់​សរុប​ចំនួន​ ៣ ៩៨៨ លានដុល្លារ​អាមេរិក ​។

គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលមានទំហំទឹកប្រាក់សាងសង់យ៉ាងសន្ធឹកសន្ធាប់ទាំងនោះរួមមានដូចខាងក្រោម ៖

១.គម្រោង​សាងសង់កំពង់ផែ​អន្តរជាតិខេត្តកំពត ៖ គម្រោងនេះមានទឹកប្រាក់​វិនិយោគចំនួន ​១,៥​ពាន់លានដុល្លារ​អាមេរិក ។ គម្រោង​នេះ​ត្រូវ​បាន​បើក​ការដ្ឋានសាងសង់​រួចហើយ ដែលរហូតមកដល់ពេលបច្ចុប្បន្ន ​គម្រោង​កំពុ​ងស្ថិតក្នុងដំណើរការ​សាងសង់ ។​

២.គម្រោង​ កំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ ដំណាក់​កាលទី​១ ៖ គម្រោងនេះ​មានទឹកប្រាក់​វិនិយោគចំនួន ​២៤៣​លានដុល្លា​រអាមេរិក ជា​គម្រោ​ងដែលកំពុងដំណើរការ​សាងសង់ ។

៣. គម្រោង​ព្រែកជី​ក​ហ្វូណន​តេជោ​ ៖ គម្រោងជីកព្រែកជាប្រវត្តិសាស្ត្រមួយនេះមានទឹកប្រាក់​វិនិយោគ​ចំនួន ​១,៧​ពាន់លាន​ដុល្លារ​អាមេរិក​ ដោយ​បច្ចុប្បន្ន​នេះ កំពុងស្ថិតនៅក្នុង​ដំណាក់​កាល​សិក្សា ដោយ​គ្រោង​នឹង​បើក​ការដ្ឋាននៅចុង​ឆ្នាំ២០២៤​នេះ ។​

៤. គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​នៅកោះរុង​ ៖ ជា​គម្រោងដែលគ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​ចំនួន ៣០០​លានដុល្លារ​អាមេរិក ។ វា​ស្ថិតនៅក្នុងដំណាក់​កំពុង​សិក្សា​ ដោយមិនទាន់ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​នៅឡើយ​ទេ ។​

៥. គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ​ខាងត្បូង ឬស្ពាន អរិយក្សត្រ ៖ មានទឹក​ប្រាក់ប្រមាណ ២៤៥លានដុល្លា​រអាមេរិក​ ។ គម្រោងនេះ​​បានសិក្សា​ចប់សព្វ​គ្រប់ហើយ ដោយគ្រោងនឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ក្នុងឆ្នាំ២០២៤​នេះដែរ ។

គួរបញ្ជាក់ដែរថា បើតាម​ស្ថិតិ​បំណុល​របស់​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​​បាន​បង្ហាញថា​ កម្ចីដែលរដ្ឋាភិបាលកម្ពុជា​ទទួលបានពី​ដៃគូ​បរទេស​​ ភាគច្រើនយកមក​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ពីព្រោះថា​ហេដ្ឋារ​ចនាសម្ព័ន្ធ​មានសារ​សំខាន់​ក្នុងការ​​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​ឱ្យកាន់តែមានសម្ទុះ និងសម្រួល​ដល់​ការ​វិនិយោគ​ក៏ដូចជា​ទេសចរ​បរទេស​ចូលមកកាន់​ប្រទេស​កម្ពុជាបន្ថែ​ម និងអាច​ជំរុញ​ដល់ការ​នាំចេញ-នាំចូល​ទំនិញបន្ថែមទៀត​ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

ផលិតផលជលផល កំពុងត្រូវបានយកចិត្តទុកដាក់លើខ្សែច្រវាក់ផលិតកម្មនៃការផលិត និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

គម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផល(CAPFISH-Capture) នៃវិស័យជលផលកំពុងជំរុញខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែទូលាយដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

សម្តេចធិបតី ហ៊ុន ម៉ាណេត កត់សម្គាល់ពីការនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ខណៈឯកអគ្គរដ្ឋទូតចិនថ្មី កោតសរសើរពីរសជាតិស្វាយចន្ទីខ្មែរ

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិន៤០ក្រុមហ៊ុន មកស្វែងយល់កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ក្រុមហ៊ុនឧស្សាហកម្មវាយនភ័ណ្ឌចិនចំនួន៤០ក្រុមហ៊ុន បានមកស្វែងយល់ពីបរិយាកាស និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ដើម្បីទាក់ទាញទេសចរ

ការរៀបចំយន្តការតាមដាន និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ជាដំណាក់កាលសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាល ទី១ គឺជាដំណាក់កាលសំខាន់នៃគោលនយោបាយរាជរដ្ឋាភិបាល

វេទិកាសេដ្ឋកិច្ចរបស់គណបក្សប្រជាធិបតេយ្យអាចនឹងនៅដដែលបន្ទាប់ពី Joe Biden បញ្ចប់តំណែងជាប្រធានាធិបតី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2024

ការប្រកាសដកឈ្មោះរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden ចេញពីគណបក្សប្រជាធិបតេយ្យក្នុងនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២៤ កំពុងក្លាយជាប្រធានបទជជែកដេញដោលទាក់ទងនឹងវេទិកាសេដ្ឋកិច្ច

ក្រុមហ៊ុនធំមួយរបស់ចិន នាំចូលរថយន្តអគ្គិសនីទំនើប​ និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2024

ក្រុមហ៊ុនធំមួយរបស់ប្រទេសចិន នាំចូលរថយន្តអគ្គិសនីទំនើប និងបង្កើតមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តនៅព្រះរាជាណាចក្រកម្ពុជា .