សមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រកាសពីការត្រៀមខ្លួនរៀបចំមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្នុងនាមជាម្ចាស់ផ្ទះ

ភ្នំពេញ ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC-វ៉ាយ អ៊ី អេ ស៊ី) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅសាលសន្និសីទ និងពិព័រណ៍ ផ្សារទំនើបអូឡាំព្យា បានរៀបចំកិច្ចជំនួបជាមួយសមាជិករបស់ខ្លួនដែលជាម្ចាស់អាជីវកម្ម (CEO GATHERING)​ លើកទី៣ ប្រមាណ១៥០នាក់ ជាមួយនឹងការប្រកាសជាផ្លូវការពីការត្រៀមខ្លួនរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ក្នុងនាមជាម្ចាស់ផ្ទះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២​ខាងមុខនេះ។

លោកឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបត្តិ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group បានមានប្រសាសន៍ថា ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) គឺជាក្រុមប្រឹក្សាផ្លូវការដែលប្រមូលផ្ដុំទៅដោយសហគ្រិនវ័យក្មេងនៃបណ្ដាប្រទេសសមាជិកអាស៊ាន ហើយបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ជាសំឡេងរួមក្នុងដំណើរការបង្កើតគោលនយោបាយផ្សេងៗរបស់អាស៊ាន។ ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានត្រូវបានស្នើឱ្យង្កើតឡើងដោយ​ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN Business Advisory Council – ABAC) ទៅកាន់មេដឹកនាំអាស៊ានក្នុងឆ្នាំ២០១៥។ ក្រុមប្រឹក្សាមួយនេះមានបណ្តាញ និងទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលដែលគាំទ្រសមាគមសហគ្រិនវ័យក្មេងមកពីរដ្ឋសមាជិកអាស៊ានទាំង១០ប្រទេស។

ចាប់តាំងពីឆ្នាំ២០១៦ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានតែងតែត្រូវបានរៀបចំឡើងដោយប្រទេសដែលជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ានជារៀងរាល់ឆ្នាំ ហើសម្រាប់ឆ្នាំ២០២២ ប្រទេសកម្ពុជាជាប្រធានដឹកនាំអាស៊ាន សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានភារៈកិច្ចទទួល និងដឹកនាំរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន ខណៈដែលកាលពីពេលកន្លងទៅនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនាមជាប្រធានឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានចំនួន ៣ ដង និងរៀបចំព្រឹត្តិការណ៍សហគ្រិនអាស៊ានដោយជោគជ័យ និងទទួលបានលទ្ធផលល្អបំផុត។

លោកឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍បន្តថា ៖

“សម្រាប់​មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧​​នេះ​ នឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសហគ្រិនវ័យក្មេងមកពីបណ្ដាប្រទេសអាស៊ានប្រមាណ ៥០០នាក់ ក្រោមការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំពីវិស័យសាធារណៈ និងឯកជនដែលមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកផងដែរ”

​មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧​​នេះ​ នឹងប្រារព្ធឡើងក្រោមមូលបទ «រីកចម្រើន​កាន់តែខ្លាំង​ទាំង​អស់គ្នា» “RISE STRONGER TOGETHER” ដោយមានគោលបំណងឱ្យម្ចាស់អាជីវកម្មដែលជាសហគ្រិនវ័យក្មេងទាំងអស់ ជំនះលើផលរំខានដែលបណ្តាលមកពីកូវីដ-១៩ តាមរយៈការធ្វើឌីជីថលូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួម ជាពិសេសការចូលរួម​របស់ស្ត្រីក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ និងជាពេលដែលសហគ្រិនត្រូវសម្របខ្លួនទៅនឹងបរិបទថ្មី។ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ជាប្រធានក្រុមប្រឹក្សាភិបាលសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN) ក្រោមភាពជាដៃគូជាមួយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន-កម្ពុជា (ABAC) ។

លោក ស៊ាង សុបញ្ញា ប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន បានមានប្រសាសន៍ផងដែរថា ៖

“ថ្ងៃនេះជាលើកទី៣ ក្នុងឆ្នាំ២០២២ ដែល​សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកិច្ចជំនួបសមាជិកដែលជាម្ចាស់អាជីវកម្ម (CEO GATHERING) របស់សមាគម ។ ខ្ញុំបាទពិតជាមានក្តីសោមនស្សរីករាយ និងកិត្តិយស ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់អនុប្រធានសមាគម ក្រុមប្រឹក្សាភិបាល សមាជិក​ សមាជិកា និងក្រុមការងារសមាគមសហគ្រិនវ័យក្មេងកម្ពុជា ទាំងអស់ ក្នុងកិច្ចជំនួប​ CEO GATHERING លើកទី៣ ដ៏មានសារៈសំខាន់នៅថ្ងៃនេះផងដែរ”

លោកបានបន្តថា ៖

“ថ្ងៃនេះក៏មានបងប្អូនម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ចូលរួមជាមួយសមាគម ផ្តល់កិតិយលចូលរួមស្វែងយល់ពីសមាគមបន្ថែម ហើយក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅហើយក៏សង្ឃឹមថាលោក លោកស្រីនឹងចូលរួមជាមួយយើងដើម្បីជាកម្លាំង ក្នុងកិច្ចសហការរូមគ្នា និងជាឥទ្ធិពលសបង្ហាញពីភាពប្រសើរនៃគោលនយោបាយ​សម្រាប់សហគ្រិន សម្រាប់សេដ្ឋកិច្ច និងសម្រាប់យើងទាំងអស់គ្នា”

CEO gathering គឺជាកម្មវិធីជួបជុំពិសេសនិងដ៏សំខាន់មួយសម្រាប់ម្ចាស់អាជីកម្ម ដែលត្រូវបានរៀបចំឡើងសម្រាប់តែសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាតែប៉ុណ្ណោះ។​ គោលបំបំណងសំខាន់នៃកិច្ចជំនួបម្ចាស់អាជីវកម្មនេះគឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងបណ្តាញគាំទ្រអាជីវកម្មរវាងសមាជិកនិងសមាជិក ដែលជាវេទិកាសម្រាប់ចែករំលែកនូវ បទពិសោធន៍, បញ្ហា ឬ ដំណោះស្រាយផ្សេងៗ​ ​ដែលអាចផ្សារភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើតឱកាសគាំទ្រគ្នាទៅវិញទៅមក។​​ ជាងនេះទៅទៀតម្ចាស់អាជីវកម្មទទូលបាននូវការចែករំលែកនូវព័ត៌មាន ច្បាប់និងគោលនយោបាយសំខាន់ៗសម្រាប់អាជីវកម្មពីវាគ្មិនពាក់ពន្ធ័ជាពិសេសពីរាជរដ្ឋាភិបាលដែលទាក់ទននឹងធុរកិច្ចរបស់ពួកគេ។

កិច្ចជំនួបសមាជិកដែលប្រព្រឹត្តឡើងក្នុងរយៈពេល២ខែម្តងនេះគឺជាពេលវេលាយ៉ាងសមស្របសម្រាប់យើងទាំងអស់គ្នាដែលជាម្ចាស់អាជីវកម្មក្នុងការជួបជុំគ្នាក្នុងចំណោមសហគ្រិនវ័យក្មេង​ដើម្បីធ្វើការជជែកពិភ្សាពីបញ្ហានិងដំណោះស្រាយអាជីវកម្មរបស់ពួកយើង។ ក្រៅ​ពីទទួលបានព័ត៍មានលើអាជីវកម្មរបស់សមាជិកម្នាក់ៗ យើងក៏អាចបង្កើតភាពស្និតស្នាលរវាងសមាជិកសមាជិកាទាំងអស់ តាមរយៈការផ្សារភ្ជាប់បណ្តាញរវាងសមាជិក និង​ជាឱកាសដ៏ល្អសម្រាប់សមាជិកទាំងអស់បានយល់ដឹងអំពីគ្នាបន្ថែមទៀត។ ដូច្នេះសូមសមាជិកសមាជិកាទាំងអស់សូមចូលរួមយ៉ាងហើចណាស់រៀងរាល់២ខែម្តងក្នុងកម្មវិធី CEO gathering ដ៏មានសរៈសំខាន់នេះ ហើយនេះក៏បង្ហាញឱ្យឃើញពីការចូលរូមរបស់អ្នកទាំងអស់គ្នាក្នុងសមាគមផងដែរ។

ដោយឡែកសម្រាប់មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧​​ ដែលនឹងរៀបចំនៅថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងមានរបៀបវារៈសំខាន់ៗមួយចំនួននឹងត្រូវបានលើកយកទៅពិភាក្សាក្នុងកម្មវិធីនេះរួមមាន វឌ្ឍនភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់ថា RCEP ការវិវត្តវិស័យហិរញ្ញវត្ថុដោយផ្ដោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) យុទ្ធសាស្ត្រទីផ្សារឌីជីថលក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។ ជាងនេះទៅទៀតកម្មវិធី មហោស្រពសហគ្រិនវ័យក្មេងនេះ ក៏នឹងទទួលបានការផ្ដល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតតីដ៏ខ្ពស់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងមានកម្មវិធីចែកពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមអាស៊ានដោយផ្ទាល់ពីឯកឧត្តមបណ្ឌិតផ្ទាល់ផងដែរ។

តាមរយៈកម្មវិធីមហោស្រពនេះ នឹងជួយពង្រឹង និងពង្រីកវិសាលភាពនៃការធ្វើអាជីវកម្ម និងពាណិជ្ជកម្មរវាងសហគ្រិនវ័យក្មេងកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មក្នុងស្រុក ជាមួយសហគ្រិនវ័យក្មេងក្នុងតំបន់អាស៊ាន។​ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ បណ្ដាសមាជិកអាស៊ានរួមទាំងកម្ពុជានឹងអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចដោយបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសអូស្ត្រាលី ចិន ជប៉ុន ណូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េបន្ថែ​មទៀត។ ទន្ទឹមនឹងនេះ សហគ្រិនវ័យក្មេងកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចែករំលែកនូវបទពិសោធ ចំណេះដឹង និងពង្រីកវិសាលភាពនៃបណ្ដាញធុរកិច្ចឱ្យកាន់តែទូលំទូលាយបន្ថែមទៀតជាមួយសហគ្រិនវ័យក្មេងអាស៊ានគ្រប់ប្រទេស និងសហគ្រិនអន្តរជាតិដទៃទៀតដែលនឹងអញ្ជើញមកចូលរួម មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នៅខែវិច្ឆិកាខាងមុខនេះ។ កន្លងមក AYEC បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់ជាអនុសាសន៍ដើម្បីជាទិសដៅគោលនយោបាយអាស៊ាន និងដើម្បីផលប្រយោជន៍សហគ្រិនវ័យក្មេងអាស៊ាន ក៏ដូចជាចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចអាស៊ានទាំងមូលកាន់តែល្អប្រសើឡើង។ ក្នុងនាមម្ចាស់ផ្ទះ និងជាអ្នកដឹកនាំរៀបចំកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានដ៏អស្ចារ្យនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការគោរពអញ្ជើញសហគ្រិនវ័យក្មេងកម្ពុជាដ៏មានសក្ដានុពលទាំងអស់មកចូលរួមធ្វើឱ្យព្រឹត្តិការណ៍ដ៏អធិកអធមមួយនេះកាន់តែមានភាពអស្ចារ្យប្រកបដោយភាពរីកចម្រើនរុងរឿង នឹងដើម្បីមុខមាត់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទាំងមូលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ