បាត់ដំបង ៖ បច្ចុប្បន្ននេះ ចំពោះសត្វដង្កូវដួងហាក់ត្រូវបានក្លាយទៅជាអាហារមួយប្រភេទដែលគេនិយមបរិភោគឆៅជាមួយទឹកជ្រលក់ ក៏ដូចជាយកទៅបំពង ឬលីងចម្អិនផងដែរ ដែលធ្វើឱ្យទីផ្សាររបស់សត្វប្រភេទនេះមានតម្រូវការខ្ពស់ និងអាចលក់បានតម្លៃថ្លៃគួរសមរហូតទៅដល់ប្រមាណ៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

ជាក់ស្ដែង លោក ថា ថៃ ដែលជាអ្នកចិញ្ចឹមសត្វដង្កូវដួងក្នុងទ្រង់ទ្រាយជាលក្ខណៈគ្រួសារសម្រាប់ផ្គត់ផ្គង់ទីផ្សារ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់ AMS ឱ្យដឹងថា លោកអាចរកចំណូលបន្ថែមពីការចិញ្ចឹមដង្កូវដួងលក្ខណៈគ្រួសារសម្រាប់លក់ដោយសារវាមានតម្លៃថ្លៃ និងងាយស្រួលចិញ្ចឹម។
លោកបញ្ជាក់ថា ៖
“ឱ្យតែជាប្រភេទសត្វដែលមានទីផ្សារ ហើយងាយស្រួលចិញ្ចឹម ខ្ញុំចាប់អារម្មណ៍ទាំងអស់ ជាក់ស្ដែងដូចជាប្រភេទសត្វដង្កូវដួងនេះ ខ្ញុំបានចិញ្ចឹមជាង១ឆ្នាំប៉ុណ្ណោះ ក្រោយពេលមើលឃើញពីតម្រូវការទីផ្សារ ហើយអាចលក់បានថ្លៃរហូតដល់ ៧ម៉ឺនរៀលក្នុង១គីឡូក្រាម ហើយការចិញ្ចឹមគឺងាយស្រួល មិនបាច់ថែទាំងច្រើន និងប្រើរយៈពេលខ្លី”

លោកបន្តថា ៖
“ដង្កូវដួង គឺមានបងប្អូនយើងគាំទ្រច្រើន ជាពិសេសអតិថិជនជាអ្នករស់នៅភ្នំពេញដែលគាត់កម្ម៉ង់ទិញតាមអនឡាញ ហើយក៏មានអតិថិជននៅតាមបណ្ដាខេត្តផ្សេងៗទៀតផងដែរ ដែលយើងអាចវេចខ្ចប់ផ្ញើបានតាមរយៈក្រុមហ៊ុនបម្រើសេវាដឹកជញ្ជូន ឬតាមរយៈឡានឈ្នួល ខណៈដែលសព្វថ្ងៃនេះខ្ញុំមានប្រមាណ ៣០០ធុង ដោយ១ធុង យើងអាចប្រមូលផលបាន ៥-៨ខាំ ផងដែរ។ ដោយឡែក រយៈពេលចិញ្ចឹម គឺយើងចំណាយពេលប្រមាណ២ខែក្នុងការបង្កាត់ ហើយអាចទទួលបានកូនដង្កូវជាបន្តបន្ទាប់រយៈពេល១ខែកន្លះមកវិញ”

ទាក់ទងទៅនឹងរបៀបធ្វើចំណីសត្វដង្កូវដួង ត្រូវបានម្ចាស់កសិដ្ឋានខាងលើរៀបរាប់ថា បើចិញ្ចឹមក្នុងម៉ាងជ័រ (ធុងជ័រ) មានមុខកាត់ប្រហែល០.៥ម៉ែត្រ ត្រូវប្រើទឹក ១.៥ – ២លីត្រ លាយជាមួយចំណីជ្រូក ៤-៥ ខាំ ទុកមួយអន្លើឱ្យរីកល្អ។ បន្ទាប់មកបន្ថែមស្កររងូរ ឬស្ករត្នោតប្រមាណ ១ស្លាបព្រាបាយ លាយជាមួយនឹងទឹក EM ១ស្លាបព្រាបាយដូចគ្នាដើម្បីបំបាត់ក្លិន រួចកូរឱ្យលាយចូលគ្នាល្អ។ បន្ទាប់ពីនេះ ដាក់កម្ទេចស្រកីដូងដែលត្រាំទឹករួចដើម្បីឱ្យមានសំណើម ដាក់កាន់តែច្រើនកាន់តែល្អ រួចលាយជាមួយដំឡូងគកាត់ជាដុំៗ ហើយលាយចូលគ្នាឱ្យសព្វ។ បន្ទាប់ពីលាយចំណីហើយ ត្រូវរៀបចំសំបុកឱ្យមេពូជចូលទៅពងដោយប្រើជាបន្ទះស្រកីដូងរៀបនៅលើចំណីតែម្ដង ហើយក្នុង១ធុង អាចដាក់មេពូជពី ៣-៥ គូ អាស្រ័យលើចំនួនមេពូជដែលមានស្រាប់។ ដាក់មេពូជចូលក្នុងធុង និងបន្ថែមចេកទុំខ្លះទុកឱ្យមេពូជស៊ី ហើយគ្របទុកជាការស្រេច។

ចំពោះមេពូជ គេអាចទិញតែម្ដង ប៉ុន្តែអាចបង្កាត់បាន ៣-៤ដងទើបងាប់ ហើយគេក៏អាចបង្កាត់មេពូជចេញពីកូនដូងដែលញាស់បានផងដែរ ដោយគេអាចរើសកូនដង្កូវដួងដែលមានអាយុប្រមាណ៤០ថ្ងៃ និងមានទំហំធំៗល្អទៅទុកក្នុងធុងចំណី ហើយគ្របចំណីចាស់ពីលើស្រកីដូងឱ្យណែន និងទុកប្រមាណ ៤សប្ដាហ៍នោះវានឹងកាច់សំបុក ដុះស្លាបក្លាយជាមេពូជ។

គួរបញ្ជាក់ដែរថា លោក ថា ថៃ បានចាប់ផ្ដើមចិញ្ចឹមដង្កូវដួងនេះប្រមាណជាង១ឆ្នាំមកហើយ ដោយគិតថាជាការសាកល្បងចាប់ផ្ដើមចិញ្ចឹមពីមេពូជ ៥០គូ ទិញពីខេត្តតាកែវ និងការទិញធុងសម្រាប់ចិញ្ចឹមដោយប្រើដើមទុនប្រមាណ ១០០ដុល្លារតែប៉ុណ្ណោះ។ ចំណែកឯបច្ចេកទេសក្នុងការចិញ្ចឹម និងថែទាំ លោកបានរៀនពីគ្រូជំនាញផ្នែកចិញ្ចឹមសត្វកសិកម្ម និងសាកល្បងអនុវត្តដោយខ្លួនឯងជាបន្តបន្ទាប់រហូតទទួលបានបទពិសោធន៍រហូតមកដល់សព្វថ្ងៃ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើទោះបីក្នុងគោលដៅនាំចេញក៏ដោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/10/2026
កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិកត្រូនិកឡើយ

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association
ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី! សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

អាម៉េរិក និងក្រុមហ៊ុន Anduril រួមគ្នាវិនិយោគ ៦,៦ ពាន់លានដុល្លារ ពង្រីកសមត្ថភាពផលិតនាវាមុជទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
ដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយោធា Anduril គ្រោងវិនិយោគរួមគ្នាប្រមាណ ៦,៦ ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតនាវាមុជទឹក និងគ្រឿងបន្លាស់គាំទ្រសម្រាប់កងទ័ពជើងទឹកអាម៉េរិក

សម្ព័ន្ធមិត្ត ៣ ប្រទេស ពង្រាយយន្តហោះចម្បាំង ១០០គ្រឿង វាយប្រហារក្រុមហ៊ូទីនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
យន្តហោះចម្បាំងសរុបប្រមាណ ១០០គ្រឿង របស់កងកម្លាំងយោធាមកពីប្រទេសអារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន បានចូលរួមក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហ៊ូទី (Houthi) នៅប្រទេសយេមែន ក្រោមប្រតិបត្តិការដែលមានឈ្មោះថា «Operation Dawn of Yemen»





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content