ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៤៩ ដាក់ដំណើរការសាកល្បងប្រព័ន្ធទូទាត់សងប្រាក់រួម

ភ្នំពេញ ៖ ក្នុងគោលដំណងផ្តល់ភាពងាយស្រួលដល់ការទូរទាត់ប្រាក់របស់អតិថិជន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន ៤៩ស្ថាប័ន នៅទូទាំងប្រទេស បានចូលរួមដាក់ដំណើការសាកល្បងប្រព័ន្ឋ​ទូទាត់សងប្រាក់រួមគ្នា។

យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗឱ្យដឹងថា នវានុវត្តន៍នៃឧបករណ៍ទូទាត់សងប្រាក់តាមបណ្តាញទូទាត់ និងសេវាដែលមានសក្តានុពលបានធ្វើឱ្យសា​ធារណជន និងសហគ្រាសអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុឌីជីថលបានកាន់តែប្រសើរជាងមុន។

ជាមួយគ្នានេះ ដើម្បីសម្រួលដល់សាធារណជនឱ្យមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ប្រាក់ អន្តរគ្រឹះស្ថានទាំងតម្លៃរាយ និងតម្លៃធំ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធទូទាត់សងប្រាក់រួមសម្រាប់តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដែលបានដាក់ឱ្យដំណើរការកន្លងមកជាច្រកទូទាត់តែមួយ ដោយបច្ចុប្បន្ន មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៤៩ ក្នុងចំណោមគ្រឹះស្ថានចូលរួមចំនួន ៧៣ បានដំណើរការសាកល្បងប្រព័ន្ធនេះ។

សេវាទូទាត់សងប្រាក់តាមបែបឌីជីថលនេះ ចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការទូទាត់ទំនិញ និងសេវាបានយ៉ាងងាយស្រួល រហ័ស និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ដើម្បីធានាបាននូវភាពរឹងមាំរបស់ប្រព័ន្ធទូទាត់សងប្រាក់ សំដៅបម្រើផលប្រយោជន៍របស់អ្នកប្រើប្រាស់កាន់តែប្រសើរ ធនាគារជាតិនៃកម្ពុជាបន្តយកចិត្តទុកដាក់លើការគ្រប់គ្រង និងត្រួតពិនិត្យគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់លើការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា រួមទាំងការពិនិត្យ និងតាមដានសុខុមាលភាពរបស់គ្រឹះស្ថាន ព្រមទាំងវាយតម្លៃលើសេវាថ្មីៗរបស់គ្រឹះស្ថានមុនដាក់ឱ្យដំណើរការទៀតផង។

គួរបញ្ជាក់ថា​ ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ការអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀតរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីឆ្លើយតបនឹងរបត់ថ្មីនៃការទូទាត់ឌីជីថល និងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់សម្រួលដល់សកម្មភាពសេដ្ឋកិច្ចទាំងក្នុងប្រទេស និងតំបន់ស្របតាមនវានុវត្តន៍បច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមឌីជីថល។

ដោយពិនិត្យឃើញពីសារៈសំខាន់នេះ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ ត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដូចជា ប្រព័ន្ធផាត់ទាត់ជាតិ (NCS) ប្រព័ន្ធសេវាទូទាត់រហ័ស (FAST) ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ប្រព័ន្ធបាគង និងប្រព័ន្ធវីផែលផេ (Retail Pay)ជាដើម៕ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *