សេដ្ឋកិច្ចកម្ពុជា បង្ហាញសញ្ញាកាន់តែល្អស្របពេលស្ថានភាពអតិផរណាកំពុងវិលទៅរកភាពប្រសើរ

ភ្នំពេញ ៖ សូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងខែមិថុនា និងរយៈពេល ៦ខែ ឆ្នាំ២០២៤ បានបង្ហាញពីសញ្ញាកាន់តែល្អជាបន្តបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្តរជាតិ ជាមួយនឹងសន្ទុះនៃការនាំចេញ ដែលជំរុញដោយភាពជាដៃគូអន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន។ កិច្ចព្រមព្រៀងទាំងនេះបាន និងកំពុងជំរុញទាំងការនាំចេញ និងវិនិយោគ ដែលបានរួមចំណែកជាសារវន្តដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ស្ថានភាពអតិផរណាកំពុងវិលត្រលប់មកស្ថានភាពប្រសើរឡើងវិញ ស្របពេលដែលសកម្មភាពសាងសង់បានលេចឡើងនូវសញ្ញានៃការងើបឡើងវិញ។ វិស័យពាណិជ្ជកម្មអន្តរជាតិ អាចនឹងមានសន្ទុះកំណើនល្អនៅខែបន្ទាប់ ជាពិសេសការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារលោកខាងលិចនារដូវរងារខាងមុខ។ ផ្អែកលើការតាមដានជាប់ជាប្រចាំទាំងសេដ្ឋកិច្ចក្នុងប្រទេស និងសេដ្ឋកិច្ចសកល បានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកម្ពុជា នៅបន្តចលនការងើបឡើងជាពិសេសក្នុងវិស័យសេវាកម្ម និងពាណិជ្ជកម្ម។

សូចនាករសេដ្ឋកិច្ចសំខាន់ៗបានបង្ហាញថា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មនៅរាជធានីភ្នំពេញ ក្នុងខែមិថុនា ឆ្នាំ២០២៤ កើន ០,០១% ធៀបនឹងខែមុន និងកើន០,៧% ធៀបនឹងខែមិថុនា ឆ្នាំ២០២៣។ សន្ទស្សន៍ថ្លៃក្រុមទំនិញប្រើប្រាស់ និងសេវាកម្ម ដែលមានកំណើនក្នុងខែរួមមាន៖ ក្រុមសុខាភិបាល កើន ២,៣%, ក្រុមភោជនីយដ្ឋាន កើន ០,៦%, និងក្រុមសម្លៀកបំពាក់ និងស្បែកជើង កើន ០,៥%។ ជាមួយគ្នានេះ ក្រុមសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម ដែលកើនឡើងធៀបនឹងខែមិថុនា ឆ្នាំ២០២៣ រួមមាន៖ ក្រុមសុខាភិបាល កើន ២,៦%, ក្រុមសម្លៀកបំពាក់ និងស្បែកជើង កើន ២,៥% និងក្រុមការសិក្សាកើន ២,៥%។

ទាក់ទងនឹងទំហំពាណិជ្ជកម្មក្នុងខែមិថុនា ឆ្នាំ២០២៤ មានទំហំ ៤ ៧៥៣ លានដុល្លារ កើន ១,៨% ធៀបនឹងខែមុន, ក្នុងនោះ ការនាំចេញមានទំហំ ២ ២២៣ លានដុល្លារ កើន ៧,៥% និងការនាំចូលមានទំហំ ២ ៥៣០ លានដុល្លារ ថយ ២,៨%។ បើគិតត្រឹមឆមាសទី១ ទំហំពាណិជ្ជកម្ម មានទំហំប្រមាណ ២៦ ០៩៣ លានដុល្លារ កើន ១២,៧% បើធៀបនឹងឆមាសទី១ ឆ្នាំមុន។ ជាមួយគ្នានេះ តុល្យភាពជញ្ជីងពាណិជ្ជកម្ម (នាំចេញ-នាំចូល) ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានបង្ហាញពីឱនភាពប្រមាណជាង ១ ៥៣១ លានដុល្លារ ក៏ដោយសារកំណើននៃទំហំនាំចូលវត្ថុធាតុដើមកាត់ដេរ គ្រឿងបរិក្ខារសំណង់ ប្រេងឥន្ធនៈ និងផលិតផលមួយចំនួនទៀតដែលជាធាតុចូលសម្រាប់គាំទ្រដល់មូលដ្ឋានផលិតកម្ម។

ទន្ទឹមនេះ ក្នុងខែមិថុនា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរមានការធ្លាក់ចុះធៀបនឹងខែឧសភា ឆ្នាំ២០២៤ ដោយសារកត្តារដូវកាលទេសចរណ៍ថមថយ (Low-Season)។ ជាក់ស្តែង ក្នុងខែមិថុនា ឆ្នាំ២០២៤ តំបន់អង្គរទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤៩ ៦៩២ នាក់ ធ្លាក់ ២,៣% និងចំណូលពីការលក់ប័ណ្ណពីគ្រឹះស្ថានអង្គរមានប្រមាណ ២,១៥ លានដុល្លា ធ្លាក់ ៦,១% ធៀបនឹងខែឧសភា ឆ្នាំ២០២៤។ ប៉ុន្តែក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ ចំនួន ភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរ កើន ៣៥,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

យោងតាមទិន្នន័យខែមិថុនា ឆ្នាំ២០២៤ ចំនួនគម្រោងសាងសង់ និងទំហំផ្ទៃក្រឡាគម្រោងសាងសង់ បានបន្តរើបឡើងវិញជាបន្តបន្ទាប់ធៀបនឹងខែមុន។ ក្នុងខែមិថុនា ឆ្នាំ២០២៤ គម្រោងសំណង់ទទួលបានការអនុញ្ញាតសាងសង់សរុបមាន ៣១២ គម្រោង កើន ៣៥,១%, មានផ្ទៃក្រឡា ១៨៦៩ ពាន់ម៉ែត្រការ៉េ កើន ៣៦,១%, ដោយប្រើប្រាស់ទុន ៧២៥,០ លានដុល្លារ និងថយ ២,០% ធៀបនឹងខែមុន។

សម្រាប់ស្ថានភាពគម្រោងវិនិយោគឯកជន ដែលទទួលបានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមិថុនា ឆ្នាំ២០២៤ មានកំណើនល្អប្រសើរ។ ជាក់ស្តែង ចំនួនគម្រោងវិនិយោគក្នុងខែមិថុនា ឆ្នាំ២០២៤ មាន ៣៧ គម្រោង ដែលបានប្រើប្រាស់ទុនវិនិយោគសរុបចំនួន ៤៩៨ លានដុល្លារ កើន ១០២% និងបង្កើតការងារថ្មីប្រមាណ ២២ ៩៥១ កន្លែង កើន ៣៨% ធៀបនឹងខែមុន។

ក្នុងខែមិថុនា ឆ្នាំ២០២៤ ថ្លៃប្រេងឆៅអន្តរជាតិជាមធ្យម និងថ្លៃប្រេងឥន្ធនៈក្នុងស្រុកជាមធ្យម ថយ ០,៣% និង ១,៨% រៀងគ្នា ខណៈដែលថ្លៃអង្ករអន្តរជាតិជាមធ្យម កើន ០,៣% និងថ្លៃអង្ករក្នុងស្រុកជាមធ្យមប្រហាក់ប្រហែលនឹងខែមុន។ គួរកត់សម្គាល់ដែរថា ទោះមានការថយចុះតិចតួចក្នុងខែមិថុនា ប៉ុន្តែក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ ថ្លៃប្រេងឆៅអន្តរជាតិ និងថ្លៃអង្ករអន្តរជាតិ កើន ៥,៥% និង ២៤,៩% រៀងគ្នា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ស្របពេលដែលថ្លៃប្រេងឥន្ធនៈក្នុងស្រុក និងថ្លៃអង្ករក្នុងស្រុក កើន ០,១% និង ១១,៤% រៀងគ្នា។ ការកើនឡើងថ្លៃប្រេងឥន្ធនៈក្នុងស្រុក អាចបណ្តាលមកពីការឡើងថ្លៃប្រេងឆៅអន្តរជាតិ ខណៈដែលការកើនឡើងថ្លៃអង្ករក្នុងស្រុក អាចបណ្តាលមកពីបញ្ហាអាកាសធាតុ និងការបន្តការបន្ថយពន្ធលើការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ ថ្លៃប្រេងឥន្ធ នៈ និងថ្លៃអង្ករក្នុងស្រុកជាមធ្យមមិនទាន់ឡើងដល់កម្រិតគួរឱ្យបារម្ភនៅឡើយទេ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ថា ជារួម សេដ្ឋកិច្ចរបស់ប្រទសកម្ពុជាដំណើរការល្អ ដោយសារតែមានគាំទ្រចម្បងពីវិស័យពាណិជ្ជកម្មទាំងក្របខណ្ឌអន្តរជាតិ និងក្នុងតំបន់អាស៊ាន ដែលជំរុញឱ្យមានការវិនិយោគជាច្រើនមកកាន់កម្ពុជា។

ទោះយ៉ាងក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ កត់សម្គាល់ថា ទំនិញបើប្រាស់លើទីផ្សារនៅមានតម្លៃថ្លៃ ដែលធ្វើឱ្យប្រជាពលរដ្ឋមានចំណូលថេរពិបាកក្នុងការចំណាយ។ ដូច្នេះ ដើម្បីឱ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអាចប្រកួតប្រជែងប្រទេសជិតខាង និងបរទេសបាន លុះត្រាកម្ពុជាមានថ្លៃដើមផលិតទាប រួមមានប្រព័ន្ធដឹកជញ្ជូន ថ្លៃអគ្គិសនី និងជីដើម។

លោកជំទាវបណ្ឌិត ជា សិរី ទេសសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះបានគូសបញ្ជាក់ថា នៅកម្ពុជា ការដាក់ចេញឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខរាជរដ្ឋាភិបាល កំពុងត្រូវបានអនុវត្ត ដែលបានជ្រោងសេដ្ឋកិច្ចកម្ពុជាឱ្យបន្តកើនឡើងប្រមាណ ៦,៣% នៅឆមាសទី១ និងត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដែលខ្ពស់ជាងឆ្នាំមុន (៥%)។

លោកជំទាវ បានថ្លែងថា កំណើននេះត្រូវបានគាំទ្រជាចម្បងដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍។ ជាក់ស្តែង ការនាំចេញផលិតផលកាត់ដេរកើន ១៧,២% ការនាំចេញផលិតផលកសិកម្មកើន ៤៧,៨% ខណៈដែល ចំនួនភ្ញៀវអន្តរជាតិបានកើនឡើង ២១,២%។ ដោយឡែក វិស័យសំណង់និងអចលនទ្រព្យ ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួននៃសេដ្ឋកិច្ចកម្ពុជា បន្តទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ ដោយត្រូវបានរំពឹងថាមានកំណើនត្រឹម ១,៤% និង ០,៨% រៀងគ្នា។ កំណើនទាបនៃវិស័យនេះគួបផ្សំនឹងកម្រិតទាបជាងមុននៃចំណាយរបស់ភ្ញៀវ អន្តរជាតិបានប៉ះពាល់មួយផ្នែកដល់ចំណូលរបស់ប្រជាពលរដ្ឋ ដែលជះឥទ្ធិពលអវិជ្ជមាន ដល់ការប្រើប្រាស់ និងសកម្មភាពក្នុងវិស័យផ្សេងទៀត ជាពិសេស ការជួញដូរដុំនិងរាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ