ទីភ្នាក់ងារប្រមូលចំណូលពន្ធរបស់កាណាដា ឬហៅកាត់ថា CRA (Canada Revenue Agency) កាលពីថ្ងៃដើមសប្ដាហ៍នេះបានធ្វើការបង្ហាញតួលេខជាផ្លូវការមួយអំពីប្រាក់ចំណូលពន្ធដែលត្រូវបានបាត់បង់ ឬមិនត្រូវបានទូទាត់ចន្លោះពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ ដែលមានទំហំរហូតដល់រាប់ពាន់លានដុល្លារ។

របាយការណ៍បានបង្ហាញថា ទំហំប្រាក់ចំណូលពីការប្រមូលពន្ធនៅទូទាំងប្រទេសដែលមិនបានធ្វើការទូទាត់សរុបមានទៅដល់រាប់ពាន់លានដុល្លារ ឬប្រមាណជា៩ភាគរយនៃចំណូលពន្ធជារៀងរាល់ឆ្នាំ ខណៈដែលការវិភាគដែលត្រូវបានធ្វើឡើងដោយ CRA សម្រាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ដោយផ្តោតសំខាន់ទៅលើភាពខុសគ្នានៃពន្ធដែលត្រូវបានបង់ជូនរដ្ឋបានត្រឹមត្រូវទាំងអស់ធៀបទៅនឹងប្រាក់ពន្ធដែលប្រមូលបានជាក់ស្តែងដោយក្នុងនោះគិតត្រឹមឆ្នាំ២០១៨ប៉ុណ្ណោះ។
តួលេខដែលបាត់បង់ ឬមិនត្រូវបានទូទាត់ ឬហៅថា Total Gross Tax Gap គឺមានប្រហែលជា ៤០,៤ពាន់លានដុល្លារកាណាដា ត្រូវជាប្រមាណ ៣២,៣ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែក្រោយមក CRA បានធ្វើការគណនាសាជាថ្មីម្តងទៀតចំពោះ Tax Gap នៅឆ្នាំ២០១៨នេះដដែលដោយរកឃើញមានត្រឹមតែ ២៣,៤ពាន់លានដុល្លារកាណាដា ឬត្រូវជា ១៨,៧ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

CRA ថ្លែងថា ទំហំនៃប្រាក់ពន្ធដែលបាត់បង់ឬ Tax Gap សម្រាប់រយៈពេល៥ឆ្នាំនោះគឺអាចរក្សាតុល្យភាព ខណៈដែលសេដ្ឋកិច្ចរបស់កាណាដាក៏មានការកើនឡើង។ សេចក្តីថ្លែងការណ៍របស់ CRA ដដែលបន្តថា ការប៉ាន់ប្រមាណគម្លាតពន្ធ ឬTax Gap គឺពិតជាអាចជួយបង្ហាញនូវភាពកាន់តែច្បាស់លាស់អំពីរបៀប និងមូលហេតុដែលអ្នកជាប់ពន្ធមិនអនុវត្តទៅតាមច្បាប់ ហើយវានឹងជួយឱ្យរដ្ឋាភិបាលអាចធ្វើឲ្យកាន់តែប្រសើរឡើងនៃវិធីសាស្ត្រប្រមូលពន្ធនាឆ្នាំបន្តបន្ទាប់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content