មុខរបរលក់អាហារប្រភេទអាំងពេលរាត្រី អាចរកកម្រៃបានសមរម្យ ផ្គត់ផ្គង់ជីវភាពបានប្រសើរ

ភ្នំពេញ ៖ ប្រសិនបើអ្នកធ្វើដំណើរកាត់តាមផ្សារទទួលទំពូង ជាពិសេសពេលល្ងាច អ្នកនឹងឃើញមានរទេះលក់អាហារជាច្រើនតម្រៀបត្រៀបត្រា ដែលមានតាំងពីបបរ បង្អែម បាយ-ម្ហូប គ្រឿងសមុទ្រជាដើម។ ក្នុងនោះ មានរទេះមួយដែលមានលក់អាហារអាំងដូចជា គោងៀត ត្រី បន្លែ និងបាយស ដែលអាចរកចំណូលបានដល់ទៅ ៦០ម៉ឺនរៀលក្នុងមួយយប់ៗ។

លោក ម៉ម ណារិទ្ធ ជាម្ចាសរទេះលក់អាហារស្ថិតនៅតាមបណ្ដោយផ្លូវ ១៥៥ ទល់មុខផ្សារអង្គរ បានមានប្រសាសន៍ឱ្យដឹងថា លោកបានចាប់យកមុខលក់អាហារអាំងនេះយូរឆ្នាំមកហើយ ដោយអាចរកបានគួរសម ដែលមួយយប់អាចលក់បានខ្ទង់ ៥០-៦០ម៉ឺនរៀល។

លោកបន្ថែមថា ៖

“របស់ដែលយើងលក់មានដូចជា ងៀតគោ ត្រីប្រឡាក់ សាច់ក្រក ប្រហិត ស្លាបមាន់ គ្រឿងក្នុងមាន់ និងបន្លែ ដែលយើងដាក់អាំងភ្លាមៗសម្រាប់អ្នកមកទិញយកទៅធ្វើជាគ្រឿងក្លែមក៏បាន និងបរិភោគជាមួយបាយក៏បាន។”

សម្រាប់ចំណុចពិសេសវិញ អាហារអាំងរបស់អាជីវកររូបនេះ ពិសេសត្រីប្រឡាក់ ដែលលោកទិញមកប្រឡាក់ខ្លួនឯងថ្មីៗ មានរសជាតិប្រៃផ្អែមល្មម ធ្វើពីត្រីរស់ ត្រីប្រា និងត្រីកេសជាដើម ដែលមានតម្លៃចាប់ពី ៣០០០ពាន់រៀលឡើងទៅ។ ចំណែកងៀតគោ មានចាប់ពីតម្លៃ ៥០០០រៀល ហើយបន្លែអាំង ដូចជា ផ្សិត ពោតបារាំង មានតម្លៃ ១០០០រៀល។ បន្ថែមពីនេះ ចំណុចដែលអតិថិជនចូលចិត្តទៅទិញអាហារនៅទីកន្លែងរបស់លោកគឺផ្អែកលើទឹកជ្រលក់ ម្ទេសឆារ និងជ្រក់ល្ហុងរបស់លោកមានរសជាតិឆ្ងាញ់ ធ្វើខ្លួនឯង មិនជូរពេក មិនប្រៃពេក ពោលគឺមានរសជាតិស៊ីគ្នាមួយនឹងអាហារអាំងផ្ទាល់តែម្ដង ដោយមួយថ្ងៃលោកត្រូវធ្វើជ្រក់ប្រមាណ ១០គីឡូក្រាមផងដែរ។

អ្នកលក់អាហារអាំងពេលរាត្រីរូបនេះបានបន្តឱ្យដឹងថា សម្រាប់ការលក់នេះទៀតសោត លោករៀបចំរទេះតាំងពីម៉ោង ២រសៀល ដើម្បីរៀបចំឥវ៉ាន់ និងរបស់របរចូលរទេះ ដូចជាគ្រឿងសាច់ បន្លែ ជ្រក់ ទឹកកក លុះដល់ពេលល្ងាចបន្តិចទើបលោកចេញលក់ ហើយលក់រហូតដល់យប់ម៉ោង ២ទាបភ្លឺទើបត្រឡប់ចូលផ្ទះវិញ។

យ៉ាងណាក៏ដោយ សម្រាប់មុខរបរមួយនេះហាក់មានភាពហត់នឿយបន្តិច ប៉ុន្តែលោកសប្បាយចិត្តក្នុងការធ្វើជាប្រចាំ ត្បិតវាជាប្រភពចំណូលចម្បងប្រចាំគ្រួសារ ណាមួយជាមុខរបរស្របច្បាប់ ប្រកបដោយភាពថ្លៃថ្នូរ និងអាចរកចំណូលបានច្រើនគួរសមផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី