នាយករដ្ឋមន្ត្រីកាណាដា នឹងទៅប្រទេសចិនក្នុងសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាលើកិច្ចការងារពាណិជ្ជកម្ម

បរទេស៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាលើកិច្ចការងារពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងមានទំហំកាន់តែធំជាងពេលបច្ចុប្បន្ន នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC។

លោក Mark Carney នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងសប្ដាហ៍នេះរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមករា ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីកាណាដានៅលើទឹកដីប្រទេសចិនក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ។ នៅក្នុងឱកាសនេះផងដែរ លោក Carney នឹងពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មទ្វេភាគី បញ្ហាថាមពល កសិកម្ម និងសន្តិសុខអន្តរជាតិជាមួយមន្ត្រីចិន ខណៈដែលទំនាក់ទំនងជាមួយអាម៉េរិកហាក់កំពុងឃ្លាតឆ្ងាយជាងមុន ក្រោយការដាក់គោលការណ៍ពាណិជ្ជកម្មកាន់តែតឹងតែងពីសំណាក់ប្រធានាធិបតី Donald Trump ពាក់ព័ន្ធនឹងពន្ធបដិការ។

សូមជម្រាបថា លោក Mark Carney ត្រូវ​បាន​អញ្ជើញ​​ទៅ​កាន់ប្រទេស​ចិនជាផ្លូវការ ​បន្ទាប់​ពី​បានលោក​ជួបជាមួយនឹង​ប្រធានាធិបតី Xi Jinping នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​អំឡុងខែ​តុលា ឆ្នាំ២០២៦៥ កន្លងទៅនេះ។ បន្ទាប់ពីជំនួបនេះបានកើតឡើង លោក Carney បង្ហាញពីភាពជឿជាក់ថា ទំនាក់ទំនងរវាងកាណាដា-ចិន ស្ថិតក្នុងរបត់មួយដែលនឹងផ្តល់ផលវិជ្ជមានសម្រាប់សេដ្ឋកិច្ចកាណាដា ខណៈដែលការនៅឆ្ងាយពីគ្នា​មិន​មែន​ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហានោះ​ទេ។

លោក Carney ​បាន​លើកឡើង​ថា ចិន​ មាន​ឆន្ទៈ​ធ្វើ​ការ​ជាមួយ​​កាណាដា​ ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាងប្រទេសទាំង២ ​ឲ្យ​ត្រឡប់​ទៅ​រក​ផ្លូវ​ត្រឹមត្រូវ​ដែល​មាន​ស្ថិរភាព និង​និរន្តរភាពឡើងវិញ។ លើសពីនេះ នាយករដ្ឋមន្ត្រីរូបនេះចង់បង្កើនការនាំចេញរបស់ខ្លួនបន្ថែមពីលើទីផ្សារអាម៉េរិក ដូចជា ដែកថែប អាលុយមីញ៉ូម និងរថយន្តជាដើម បន្ទាប់ពីរងការវាយប្រហារយ៉ាងខ្លាំងក្រោមអត្រាពន្ធរបស់លោក Trump ខណៈដែលដែលកិច្ចចរចាពាណិជ្ជកម្មរវាងកាណាដា និងអាម៉េរិកនៅមានភាពស្រពិចស្រពិលនៅឡើយ។

សូមរំលឹកថា កាលពីអំឡុងខែតុលា ឆ្នាំ២០២៤ កាណាដា បានដាក់ពន្ធ ១០០% លើរថយន្តអគ្គិសនីរបស់ចិន ដែលជាវិធានការណ៍ស្រដៀងគ្នាទៅនឹងអាម៉េរិក ប៉ុន្តែក្រោយមក នៅខែដដែលនោះ កាណាដា បានដាក់ពន្ធ ២៥% លើដែកថែប និងអាលុយមីញ៉ូមរបស់ចិន។ ដោយឡែក នៅខែមីនា ឆ្នាំ២០២៥ ចិន បានដាក់ពន្ធសងសឹកវិញលើផលិតផលកសិកម្មជាច្រើននាំចូលពីកាណាដា រួមមាន ការយកពន្ធ ៧៦% លើការនាំចូលគ្រាប់ពូជកាណូឡា និងពន្ធ ១០០% លើប្រេងកាណូឡា ក៏ដូចជាគ្រាប់សណ្តែក peas ។ វិធានការទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់កសិករនៅភាគខាងលិចនៃប្រទេសកាណាដា ដោយសារចិនគឺជាអ្នកនាំចូលគ្រាប់ពូជកាណូឡាច្រើនជាងគេពីប្រទេសនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *