ចិន បង្កើនចំណាយយោធាច្រើនពាន់លានដុល្លារ ប៉ុន្តែប្តេជ្ញាដោះស្រាយបញ្ហាកោះតៃវ៉ាន់ដោយសន្តិវិធី

បើទោះបីជាទើបតែបានប្រកាសលុបចោលគោលការណ៍សូន្យកូវីដ និងចាប់ផ្តើមដំណើរការសេដ្ឋកិច្ចក្រោយវិបត្តិកូវីដក្តី ប៉ុន្តែរដ្ឋាភិបាលប៉េកាំងថ្មីៗនេះបានប្រកាសពីការបង្កើនចំណាយសម្រាប់វិស័យយោធាដល់ទៅ ៧ភាគរយនៅក្នុងឆ្នាំ២០២៣នេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំសភាកាលពីចុងសប្តាហ៍កន្លងទៅនេះបានបង្ហាញថា ទំហំនៃការចំណាយសម្រាប់វិស័យយោធានៅក្នុងឆ្នាំនេះមានទៅដល់ ២២៥ ពាន់លានដុល្លារ ប៉ុន្តែទោះបីជាយ៉ាងណាក្តីថវិកានេះនៅមានចំនួនតិចជាងការចំណាយយោធារបស់អាមេរិកដល់ទៅ៤ដងនៅឡើយ។

ឆ្នាំ២០២៣នេះ រដ្ឋាភិបាលវ៉ាស៊ីនតោនគ្រោងនឹងចំណាយសម្រាប់វិស័យយោធាដល់ទៅ ៧៩៧ពាន់លានដុល្លារ ពោលគឺកើនឡើងពីការចំណាយកាលពីឆ្នាំ២០២២ ដែលមានត្រឹមតែ ៧២៨ពាន់លានដុល្លារ ហើយទំហំនេះមិនបូកបញ្ចូលជាមួយនឹងជំនួយយោធាទៅឲ្យអ៊ុយក្រែនជាច្រើនពាន់លានដុល្លារផ្សេងនោះទេ។

ទោះបីជាយ៉ាងណាក្តី យោងតាមការចេញផ្សាយដោយទូរទស្សន៍ BBC ចំពោះផែនការថវិកាថ្មីរបស់ចិនឆ្នាំនេះ មានអ្នកវិភាគនយោបាយជាច្រើន បានមើលឃើញពីអ្វីដែលចិនកំពុងរៀបចំនេះគ្រាន់តែមានបំណងដើម្បីចង់បង្ហាញទៅពិភពលោកប៉ុណ្ណោះ។ ជាក់ស្តែង ប៉ុន្មានឆ្នាំចុងក្រោយនេះជាមធ្យម ចិនចំណាយសម្រាប់យោធាជាមួយនឹងអត្រាកំណើន១០ភាគរយប្រចាំឆ្នាំ លើកលើងតែឆ្នាំ២០១៤ ដែលគ្រានោះមានទៅដល់១២,២ភាគរយ។

ចិន បានផ្តោតសំខាន់ទៅលើមូលហេតុមួយចំនួននៃការបង្កើនខ្ទង់ចំណាយយោធាដ៏ច្រើនបែបនេះដោយក្នុងនោះទី១ គឺជាបញ្ហានៃការប៉ុនប៉ង់ពីសំណាក់ក្រុមខាងក្រៅប្រទេស និងទី២គឺដើម្បីទប់ស្កាត់នៃការកើនឡើងការគំរាមកំហែងនានាទាំងក្នុង និងក្រៅប្រទេស ដោយបានចេញបញ្ជាផងដែរឲ្យមានការបង្កើនកិច្ចខិតខំហ្វឹកហាត់យោធាព្រមទាំងការបង្កើនការប្រុងប្រៀបបែបយោធានៅគ្រប់កម្លាំងអង្គភាពទាំងអស់។

កំណើនថវិកាសម្រាប់វិស័យការពារជាតិលើកនេះក៏ត្រូវបានគេមើលឃើញដែរថា បានធ្វើឡើងនៅក្រោយពេលដែលទំនាក់ទំនងរវាងអាមេរិកនិងចិនបានធ្លាក់ទៅដល់ចំណុចដ៏អាក្រក់មួយជុំវិញជំហនៅក្នុងជម្លោះនៅអ៊ុយក្រែនព្រមទាំងការបាញ់ទំលាក់បាឡុងស្រាវជ្រាវរបស់ចិនដោយអាមេរិកផងដែរ។

លើសពីនេះក៏មានបញ្ហាក្តៅក្រហាយដាក់គ្នាទៅលើបញ្ហានៃកោះតៃវ៉ាន់ផងដែរ ជាពិសេសខណៈដែលអាមេរិកបានបញ្ជូនមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់ទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ហើយបានចោទប្រកាន់ថាចិននឹងគ្រោងលុកលុយកោះតៃវ៉ាន់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតផង។

ទោះបីជាយ៉ាងណាក្តី នៅក្នុងកិច្ចប្រជុំកំពូលរបស់ចិនលើកនេះ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានលើកឡើងថា ទីក្រុងប៉េកាំងនៅតែបន្តរក្សាជំហរបស់ខ្លួនចំពោះដែនអធិបតេយ្យភាពរបស់ខ្លួន ហើយនឹងបន្តធ្វើការបន្ថែមទៀតដើម្បីរួបរួមជាមួយនឹងកោះតៃវ៉ាន់វិញដោយវិធីសាស្ត្រដែលសន្តិភាពបំផុត។ លោកនាយករដ្ឋមន្ត្រីក៏បានបន្តទៀតថា រដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែមានការប្តេជ្ញាចិត្តចំពោះគោលការណ៍ចិនតែមួយដែលមានន័យថា កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន ហើយនឹងបន្តធ្វើការប្រឆាំងទៅនឹងការទាមទាររបស់កោះតៃវ៉ាន់ដើម្បីក្លាយជារដ្ឋឯករាជ្យ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ