គណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុងលើ​ «សេចក្តីព្រាងស្តីពីសារពើពន្ធ»

ភ្នំពេញ ៖ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់នៅថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៣ ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើ​ «សេចក្តីព្រាងស្តីពីសារពើពន្ធ»។

ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា ច្បាប់ស្ដីពីសារពើពន្ធ ក្នុងគោលបំណងគ្រប់គ្រងប្រមូលចំណូលពន្ធអាករបង់ចូលថវិកាជាតិ ដើម្បីទ្រទ្រង់ចំណាយរបស់រាជរដ្ឋាភិបាល។ ទោះជាយ៉ាងណាច្បាប់ស្ដីពីសារពើពន្ធបច្ចុប្បន្ននេះ នៅមានចន្លោះប្រហោង និងបទដ្ឋានគិតយុត្តមិនទាន់គ្រប់ជ្រុងជ្រោយសម្រាប់គាំទ្រដល់ការប្រមូលពន្ធអាករនោះទេ។

ឯកឧត្តមបានថ្លែងបន្តថា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល និងបំណងប្រាថ្នាសម្រេចឱ្យបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលត្រូវធ្វើការគិតគូរគ្រប់ជ្រុងជ្រោយលើទិដ្ឋភាពចំណូល សេដ្ឋកិច្ច និងសង្គមក្នុងរយៈពេលវែង ដែលទាមទារចាំបាច់ឱ្យមានការរៀបចំកែទម្រង់ប្រព័ន្ធពន្ធដារ និងការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ដោយឈរលើគោលការណ៍៖ (១) ចីរភាពកំណើនសេដ្ឋកិច្ច (២) ចីរភាពកំណើនចំណូល (៣) ការប្រកួតប្រជែងដោយស្មើភាពនិងយុត្តិធម៌ និង(៤) សមធម៌សង្គម។

សេចក្ដីព្រាងច្បាប់ ស្ដីពីសារពើពន្ធ មិនមែនជាការរៀបចំឡើងថ្មីទាំងស្រុងនោះទេ ប៉ុន្ដែគឺដើម្បីផ្តល់ភាពងាយស្រួល កែលម្អ បំពេញចន្លោះខ្វះខាត និងធានាបាននូវសង្គតិភាពដោយ៖ (១) ប្រមូលផ្ដុំចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធដារដែលមាននៅក្រោមក្រឹត្យ-ច្បាប់នានា និងច្បាប់ស្ដីពីសារពើពន្ធព្រមទាំងវិសោធនកម្មជាបន្ដបន្ទាប់ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលក្នុងការស្វែងរក និងអនុវត្ត។

(២) កែសម្រួល និងបំពេញបន្ថែមនូវបទប្បញ្ញតិ្តដែលមានភាពខ្វះចន្លោះដោយផ្អែកលើមូលដ្ឋានមួយចំនួន ដូចជាបទពិសោធ ក្នុងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារជាធរមានច ការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងឧត្តមានុវត្តន៍អន្តរជាតិនានា។

(៣) ដាក់បញ្ចូលនូវគោលការណ៍ទន់ភ្លន់ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួន ក្នុងករណីដែលប្រទេសជាតិប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬគ្រោះអាសន្ន ឬតម្រូវការចាំបាច់បន្ទាន់នានា ក្នុងការធានាលំនឹងជីវភាព និងសុខុមាលភាពរបស់ប្រជាជន និងធានាប្រក្រតីភាព នៃកិច្ចដំណើរការសេដ្ឋកិច្ច និងសង្គម តាមរយៈការផ្ដល់ការអនុគ្រោះពន្ធអាករ ដោយបើកផ្លូវឱ្យរាជរដ្ឋាភិបាលអាចដាក់ចេញនូវក្របខ័ណ្ឌគតិយុត្តសម្រាប់ដាក់ឱ្យអនុវត្តភ្លាម និងជាកម្មវត្ថុ នៃការធ្វើនិយ័តភាវូបនីយកម្មដោយច្បាប់ហិរញ្ញវត្ថុ នាពេលបន្ទាប់។

(៤) បើកផ្លូវឱ្យចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ស្របតាមការវិវត្ត នៃសង្គមសេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មានទំនើបក្នុងការកៀរគរ និងគ្រប់គ្រងការប្រមូលចំណូល ដូចជាការចុះបញ្ជីតាមថ្នាលចេ្ចកវិទ្យាព័ត៌មាន ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធតាមអនឡាញ ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាជូនអ្នកជាប់ពន្ធឱ្យមានភាពសាមញ្ញ និងងាយស្រួលក្នុងការបង់ពន្ធ ព្រមទាំងធានបានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រមូលចំណូល។

សេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ត្រូវបានធ្វើឡើងដោយឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ តាមរយៈការប្រជុំពិភាក្សាកម្រិតបច្ចេកទេសច្រើនលើកច្រើនសារ ដើម្បីទទួលបានធាតុចូលពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកិច្ចការនេះបានចាប់ផ្ដើមតាំងតែពីខែមករា ឆ្នាំ២០១៥ តរៀងមករហូតសម្រេចបានជាសេចក្ដីព្រាងច្បាប់ដំបូង។

គួរបញ្ជាក់ផងដែរថា ច្បាប់ស្ដីពីសារពើពន្ធជាធរមានមានចំនួន ៧ជំពូក ចែកចេញជា ១៥៥មាត្រា បូករួមទាំងបទប្បញ្ញតិ្តស្ដីពីសារពើពន្ធដទៃទៀតដែលនៅរប៉ាត់ប៉ាយក្រៅពីច្បាប់ស្ដីពីសារពើពន្ធ។ ជាលទ្ធផលសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ដែលត្រូវបានរៀបចំរួចរាល់ចប់សព្វគ្រប់នេះមានចំនួនដល់ទៅ ២០ជំពូក និង២៥៥មាត្រា ដោយសារជាការរួមបញ្ចូលគ្នានូវច្បាប់ស្ដីពីសារពើពន្ធជាធរមាន និងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារដែលនៅរប៉ាត់ប៉ាយទាំងអស់ ហើយបន្ថែមដោយមាត្រាថ្មីមួយចំនួន ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត។ ដោយឡែក ចំពោះផ្នែកទោសទណ្ឌក៏ត្រូវបានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ និងបានកែសម្រួលរួចរាល់ហើយបន្ទាប់ពីមានធាតុចូលពីក្រសួងយុត្តិធម៌ និងកិច្ចពិភាក្សាសម្របសម្រួលបន្ថែមចុងក្រោយជាមួយអង្គភាពប្រឆាំងអំពើពុករលួយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង