រដ្ឋាភិបាលចិនព្រមានបណ្តាក្រុមហ៊ុនអ្នកផលិតរថយន្តចំពោះផែនការពង្រីករោងចក្រនៅក្រៅប្រទេស

បរទេស ៖ ទីផ្សារផលិត និងលក់រថយន្តក្នុងប្រទេសចិនមានភាពយឺតយ៉ាវក្នុងពេលបច្ចុប្បន្នបានបណ្តាលឲ្យក្រុមហ៊ុនអ្នកផលិតក្នុងស្រុកធំៗជាច្រើនងាកទៅអនុវត្តយុទ្ធសាស្ត្រពង្រីកទីផ្សារបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសជំនួសវិញ ហើយក្នុងនោះពួកគេមួយចំនួនបានវិនិយោគប្រាក់ជាច្រើនពាន់លានដុល្លាររួចមកហើយក្នុងការសាងសង់រោងចក្រផលិត និងដំឡើងរថយន្ត។ យ៉ាងណាក្តី គិតមកទល់សប្តាហ៍ទី២ក្នុងខែកញ្ញានេះ ក្រសួងពាណិជ្ជកម្មចិន បានធ្វើការព្រមានទៅលើក្រុមហ៊ុនអ្នកផលិតទាំងនោះទៅវិញ ប៉ុន្តែមិនបើកចំហជាសាធារណៈនោះទេ។

ប្រភពសុំមិនបញ្ចេញឈ្មោះដែលជិតស្និទ្ធទៅនឹងឧស្សាហកម្មអ្នកផលិតរថយន្តរបស់ចិនបានអះអាងប្រាប់ក្រុមការងាររ៉យទ័រថា នៅក្នុងកិច្ចប្រជុំចុងក្រោយជាមួយនឹងក្រសួងពាណិជ្ជកម្មចិន អជ្ញាធរបានលើកឡើងអំពីហានិភ័យនៃសកម្មភាពវិនិយោគទាំងឡាយដែលពាក់ព័ន្ធទៅនឹងការពង្រីកទីផ្សាររបស់ពួកគេនៅខាងក្រៅប្រទេស។

កិច្ចប្រជុំដែលបានធ្វើឡើងកាលពីខែកក្កដាកន្លងទៅ ក្រសួងពាណិជ្ជកម្មបានប្រាប់ទៅកាន់ក្រុមអ្នកផលិតរថយន្តទាំងអស់ថា ថ្វីត្បិតតែទីផ្សាររថយន្តក្នុងស្រុកមានកំណើនយឺតយ៉ាវ ប៉ុន្តែពួកគេក៏ត្រូវតែមានការប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តវិនិយោគនៅក្រៅប្រទេស ដោយក្នុងនោះចិនបានសង្កត់ធ្ងន់ទៅលើគោលដៅដូចជា ប្រទេសឥណ្ឌា, រុស្ស៊ី, តួគី ក៏ដូចជាការសាងសង់រោងចក្រនៅក្នុងតំបន់អឺរ៉ុបនិងប្រទេសថៃផងដែរ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលចិនបានលើកទឹកចិត្តផងដែរថា ប្រសិនបើពួកគេនៅតែមានបំណងវិនិយោគនៅទីផ្សារក្រៅប្រទេស ប៉ុន្តែគួរគប្បីពិចារណាត្រឹមតែជាការសាងសង់រោងចក្រសម្រាប់ដំឡើងរថយន្តប៉ុណ្ណោះ ជៀសវាងការនាំចេញធនធាន និងវត្ថុធាតុដើមច្រើនពេកចេញពីប្រទេសចិន ពីព្រោះថាវានឹងអាចក្លាយទៅជាបញ្ហាធំប្រសិនបើភាពតានតឹងក្នុងភូមិសាស្ត្រនយោបាយមានកំដៅកើនឡើង។

ជាក់ស្តែងជម្លោះរវាងចិន និងឥណ្ឌា តាំងតែពីឆ្នាំ២០២០ ដែលមានការប៉ះទង្គិចរវាងយោធា និងយោធានោះ បានបង្កឲ្យក្រុមហ៊ុនចិនដែលកំពុងរកស៊ីក្នុងទីផ្សារមហាយក្សមួយនេះរងបញ្ហាយ៉ាងខ្លាំង។ ជាក់សស្ដែងដូចជាក្រុមហ៊ុនរដ្ឋ SAIC Motor Corp Ltd ជាឧទាហរណ៍ស្រាប់។

សកម្មភាពវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុនរថយន្តចិនពិតជាមានច្រើនខ្លាំងណាស់។ ក្រុមហ៊ុន Chery កំពុងពិភាក្សាជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី ដើម្បីផលិតរថយន្តក្នុងប្រទេសរុស្ស៊ី និងទាមទារចាំបាច់ការសាងសង់រោងចក្រផ្ទាល់ផងនៅទីនោះ។


សមាជិកអឺរ៉ុបមួយចំនួនដូចជាអេស្បាញ និងអ៊ីតាលី កំពុងសម្លឹងមើលឳកាស និងចរចា ដើម្បីទទួលយកវិនិយោគពីក្រុមហ៊ុនអ្នកផលិតរថយន្តចិនដើម្បីរៀបចាំរោងចក្រនៅក្នុងប្រទេសរបស់ពួកគេដូចគ្នាដែរ ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលសិក្សា និងស្វែងយល់ផ្លូវច្បាប់នៅឡើយ។ ដោយឡែកក្រុមហ៊ុនផ្សេង ទៀតដូចជា Leapmotor ជាដើម ទើបតែបានជ្រើសបានដៃគូសហការក្នុងស្រុកដើម្បីផលិតរថយន្តអគ្គិសនីនៅក្នុងរោងចក្រផលិតរថយន្តរបស់ប្រទេសប៉ូឡូញមួយកន្លែងនៅត្រឹមដំណាច់ឆ្នាំ២០២៤ខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី