ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាពនិងការអភិវឌ្ឍជាតិ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានមោទនភាពក្នុងការប្រកាសពីភាពជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី Rise for Khmer, Stand for Peace ដែលប្រារព្ធធ្វើឡើងនៅ​សាល​មហាស្រព Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង។ នេះមិនមែនត្រឹមតែជាការប្រគុំតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីភាពរឹងមាំ វប្បធម៌ និងសាមគ្គីភាពរបស់ប្រជាជនខ្មែរយើង។ ក្នុងឱកាសនោះ ក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលវត្តមានរបស់លោកជំទាវ បានសរបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការថែរក្សា និងលើកតម្កើងអត្តសញ្ញាណជាតិ ក៏ដូចជាសិល្បៈវប្បធម៌ខ្មែរ។

ចាប់តាំងពីឆ្នាំ ១៩៩១មក ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានបង្កើតឡើងលើសពីអាជីវកម្ម។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាស្ថាប័នខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរ និងដើម្បីកម្ពុជា ដោយប្រកាន់ភ្ជាប់នូវការជឿជាក់យ៉ាងមុតមាំថា វឌ្ឍនភាពរបស់ប្រទេសជាតិត្រូវតែរីកចម្រើនរួមគ្នា ប្រកបដោយអត្ថន័យ និងចីរភាព។

ការប្រគុំតន្រ្តី Rise for Khmer, Stand for Peace ត្រូវបានធ្វើឡើងក្រោមគោលដៅឈររួមគ្នាដើម្បីសន្តិភាព ដែលបានបង្កប់នូវស្មារតីខ្មែរយ៉ាងជ្រាលជ្រៅបំផុតនោះគឺ ប្រជាជាតិមួយដែលធ្លាប់ប្រឈមមុខនឹងទុក្ខលំបាក រួមគ្នាក្រោកឈរ កសាងឡើងវិញតាមរយៈការតស៊ូព្យាយាម និងបន្តរីកចម្រើនដោយសេចក្តីថ្លៃថ្នូរ សេចក្តីគោរព និងកម្លាំងដែលមិនចុះចាញ់ជាមួយនឹងភាពលំបាកទាំងឡាយ។

ប្រធានតំណាងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានពង្រឹងការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្រោមការដឹកនាំយ៉ាងចិត្តទុកដាក់របស់អ្នកឧកញ៉ា គិត ម៉េង ដោយលើកឡើងថា៖

នៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប យើងជឿជាក់ថា ឯកភាព ក្តីមេត្តា និងសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់កម្ពុជា។ រាល់ការវិនិយោគរបស់យើងចាប់ពីវិស័យទូរគមនាគមន៍ ធនាគារ រហូតដល់បដិ​សណ្ឋារកិច្ច បានបម្រើដល់ប្រជាជនខ្មែររាប់លាននាក់ជារៀងរាល់ថ្ងៃ។ ការ​គាំទ្រ​សិល្បៈ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ក្នុង​ការ​ថែរក្សា និង​អបអរ​នូវអ្វីដែលជាអត្តសញ្ញាណរបស់យើងជាខ្មែរ។”

ព្រឹត្តិការណ៍​នេះក៏​បាន​ក្លាយជាការ​រំឭក​ដ៏​មាន​ឥទ្ធិពល​នៃ​កម្លាំងសាមគ្គីភាព ជាពិសេស​ក្នុងគ្រាដ៏លំបាកដែលប្រជាជនខ្មែរនៅតាមតំបន់ព្រំដែនកំពុងជួបប្រទះ។

នៅក្នុងសំណេរលើបណ្តាញសង្គមផ្ទាល់ខ្លួនទាក់ទងនឹងការប្រគុំតន្ត្រីនេះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍យ៉ាងមានអត្ថន័យថា៖

ទោះក្នុងពេលវេលាលំបាកបែបណាក៏ដោយ ស្មារតីខ្មែរនៅតែឋិតថេររឹងមាំ។ នៅពេលយើងឆ្លងផុតគ្រាលំបាក យើងនឹងកសាងអ្វីៗទាំងអស់ទ្បើងវិញ មិនមែនសម្រាប់តែខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ ភាពជោគជ័យមិនត្រូវបានវាស់វែងដោយសមិទ្ធផលផ្ទាល់ខ្លួនតែមួយមុខនោះទេ។ ភាពជោគជ័យពិតប្រាកដត្រូវបានវាស់វែងដោយចំនួនមនុស្សជាច្រើនដែលយើងគាំទ្រ ឬលើកតម្កើង។”

គូសបញ្ជាក់ផងដែរថា ភាពជោគជ័យនៃព្រឹត្តិការណ៍នេះកើតចេញពីការសហការរៀបចំដោយ សមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សហការជាមួយផលិតកម្ម បារមី និង Sabay Events ព្រមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ណាតូ លុបចោលកុងត្រាទិញ-លក់អាវុធជាមួយក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់អ៊ីស្រាអែលជុំវិញករណីពុករលួយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/12/2025

កុងត្រាទិញលក់អាវុធមួយចំនួនធំរវាងអង្គការណាតូ និងក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានលុបចោល ដោយសារករណីអំពើពុករលួយដ៏ធំ

រុស្ស៊ី គ្រោងរឹតបន្តឹងការនាំចេញមាស និងសាច់ប្រាក់រូប៊ល ដើម្បីបង្ក្រាបសេដ្ឋកិច្ចក្រៅផ្លូវការ និងចៀសឆ្ងាយពីដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/12/2025

រុស្ស៊ី កំពុងរៀបចំផែនការរឹតបន្តឹងថ្មីនៃការនាំចេញសាច់ប្រាក់រូប៊ល និងមាស ដើម្បីបង្ក្រាបសេដ្ឋកិច្ចក្រៅផ្លូវការ និងចៀសឆ្ងាយពីឥទ្ធិពលប្រាក់ដុល្លារអាម៉េរិកនៅក្នុងពាណិជ្ជកម្មរបស់ខ្លួន

ធនាគារជាតិ និង UNDP រួមគ្នាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/12/2025

ធនាគារជាតិនៃកម្ពុជា និង UNDP បានរួមគ្នាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ក្រសួងដែន​ដី បង្រួម​តំបន់​ប៉ូលសេដ្ឋកិច្ចទូទាំងប្រទេស​ ពី ​​៨តំបន់ ម​កត្រឹម ​៧​តំបន់​ប៉ូល​ ​ដើម្បីងាយស្រួលរៀបចំ និងអភិវឌ្ឍន៍​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/12/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបែងចែកតំបន់​ប៉ូល​សេដ្ឋកិច្ចទៅតាមសក្ដានុពល​នៃខេត្ត​នីមួយៗ ដើម្បីងាយ​ស្រួល​ក្នុងការរៀបចំ ទាក់ទាញការ​វិនិយោគ និងអភិវឌ្ឍន៍

ដឹងទេថា តើនរណាជាបេក្ខភាពជំនួសតំណែងលោក Putin ខណៈដែលបច្ចុប្បន្នបុរសខ្លាំងរូបនេះមានវ័យ៧៣ឆ្នាំទៅហើយនោះ?

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/12/2025

ឈានចូលដល់វ័យ៧៣ឆ្នាំកាលពីខែតុលាកន្លងទៅនេះ លោក Putin បានក្លាយទៅជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ជាមួយនឹងបទពិសោធដឹកនាំប្រទេសដល់ទៅ២៥ឆ្នាំ

ធនាគារជាតិ ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុគ្រោះដល់អតិថិជនជាយោធិនសមរភូមិមុខ និងជាជនភៀសសឹក

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/12/2025

ធនាគារជាតិនៃកម្ពូជា បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះដល់អតិថិជនដែលជាយោធិនសមរភូមិមុខ និងជាជនភៀសសឹក

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សប្បុរសជន ជួយទិញស្រូវធ្វើអំបុកជូនកងទ័ព និងជនភៀសសឹក «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/12/2025

សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារស្នើឱ្យបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុក ឬទិញអំបុកពីប្រជាជនដើម្បីជួយដល់កងទ័ព និងជនភៀសសឹកបន្ថែមពីលើស្បៀង

រដ្ឋាភិបាល និងវិស័យឯកជន ផ្តល់ហិរញ្ញប្ប​ទាន ២០០លានដុល្លារ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/12/2025

រដ្ឋាភិបាល និងវិស័យឯកជន បានសហការគ្នាផ្តល់ហិរញ្ញប្ប​ទាន ២០០លានដុល្លារអាម៉េរិក សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់នវានុវត្តន៍របស់ធុរកិច្ចកម្ពុជា

ក្រសួងឧស្សាហកម្ម កៀរគរភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/12/2025

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកៀរគរភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកំណែទម្រង់វិស័យ និងគុណភាពសេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *