អ្នកជំនាញ ៖ ព្រឹត្តិការណ៍ Gumball 3000 មិនធ្វើឱ្យកម្ពុជាខាតបង់នោះទេ ផ្ទុយទៅវិញគឺមានតែផលចំណេញ

ភ្នំពេញ ៖ ផ្ទុយពីការលើកឡើងបែបអវិជ្ជមានរបស់សាធារណៈមតិមួយចំនួនតូចនោះ អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ Gumball 3000 ដែលមានរយៈពេល៣ថ្ងៃនៅកម្ពុជា (រាជធានីភ្នំពេញ និងខេត្តសៀមរាប) មិនបានធ្វើឱ្យកម្ពុជាមានការខាតបង់នោះទេ ពោលគឺកម្ពូជាមានតែទទួលបានផលចំណេញច្រើនពីព្រឹត្តិការណ៍មួយនេះ។

ព្រឹត្តិការណ៍ Gumball 3000 ដែលជាព្រឹត្តិការណ៍លំដាប់ពិភពលោក ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ជីប ម៉ុង សហការជាមួយក្រសួងទេស​ចរណ៍​ និងស្ថាបនិក Gumball 3000 ព្រមទាំងក្រុមហ៊ុនជាដៃគូជាច្រើនទៀតនៅកម្ពុជា មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅភ្នំពេញ និងខេត្តសៀមរាប។ ក្បួន និងការបង្ហាញកំពូលរថយន្តទំនើបៗជាង១០០គ្រឿងបានធ្វើដំណើរចូលមកកម្ពុជា ពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិ បាវិត និងបានមកដល់រាជធានីភ្នំពេញនាល្ងាចថ្ងៃទី១៥ ខែកញ្ញា ខណៈអ្នកបើករថយន្តទំនើបៗនៅក្នុងស្រុកប្រមាណជាង៣០០គ្រឿងបានមកជួបជុំគ្នានៅវិមានឯករាជ្យ និងមុខវត្តបុទុមវត្តី ដើម្បីចូលរួមការប្រគំតន្ត្រីដ៍ធំសម្បើម ក្រោមការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេសជាច្រើនកុះករ ជាពិសេសបណ្តាយុវជន។

លោកបណ្ឌិត គី សិរីវឌ្ឍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជ​បណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ៖ Gumball 3000 មិនមានការខាតបង់ចំពោះកម្ពុជាទេ ផ្ទុយទៅវិញគឺមានតែចំណេញ​ លើចំណេញ។

លោកបណ្ឌិត បានប្រាប់ AMS Economy នាថ្ងៃច័ន្ទនេះថា៖ ព្រឹត្តិការនេះចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ មានផលប្រយោជន៍ធំៗចំនួន២ សម្រាប់វិស័យទេសចរណ៍គឺជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងរួមចំណែកក្នុងវិស័យទេស​ចរណ៍​អន្តរជាតិសម្រាប់ការផ្សព្វផ្សាយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា ៖

«ជាក់ស្តែង កម្មវិធីកាលពីថ្ងៃអាទិត្យម្សិលមិញកន្លងទៅនេះ ឃើញថាមានការគាំទ្រ និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើកុះករ  ព្រមទាំងការចូលរួមពីអ្នកបើកបររថយន្តជាតិ និងអន្តរជាតិដែលបានបង់ថិវិកាផ្ទាល់​ខ្លួនទៅក្នុងកម្មវិធី ហើយការចាយវាយរបស់ពួកគាត់ ទាំងអ្នកបើករថយន្ត និងប្រជាពលរដ្ឋកម្ពុជាដែលមកទស្សនានេះ គឺជាការចំណាយមួយដែលជំរុញឱ្យមានចំណូលរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ចំពោះការផ្សព្វផ្សាយជាអន្តរជាតិវិញ វាជាព្រឹត្តិការណ៍សាកលមួយឱ្យពិភពលោកមើលឃើញ និងស្គាល់កម្ពុជា ដឹងថាកម្ពុជា ស្ថិតនៅទីណា មានស្ថិរភាពទាំងសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចសង្គម»។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីអាប៉ាស៊ីហ្វិក (PATA)  ​បានមានប្រសាសន៍ប្រាប់ AMS Economy នារសៀលថ្ងៃទី១៦ ខែកញ្ញា ដែរថា ៖ Gumball 3000  ជាឱកាសល្អ និងសំខាន់សម្រាប់កម្ពុជាដើម្បីបង្ហាញខ្លួនទៅកាន់ពិភពលោក ។

លោកបានលើកឡើងថា ៖

« ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការវាយប្រហារយ៉ាងសន្ធាប់មកកាន់កម្ពុជាទាក់ទងនឹងគោលដៅសុវត្ថិភាពទេសចរណ៍ តែ Gumball 3000 បានបង្ហាញបញ្ជាក់យ៉ាងច្បាស់ ថា កម្ពុជា មានសុវត្ថិភាព បើមិនមានសុវត្ថិភាពហេតុអ្វីបានជាក្បួនឡានអន្តរជាតិ អាចបើកបរបានដោយគ្មានបញ្ហា ដោយចេញចូលឆ្លងកាត់ច្រកអន្តរជាតិ និងពីខេត្តមួយទៅខេត្តមួយដោយរលូននិងដោយសេរី »។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានថ្លែងថា ៖ «Gumball ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្នាក់ជាតិ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ។ កម្មវិធីនេះ មិនមានចំណាយថវិកាថ្នាក់ជាតិនោះទេគឺក្រុមហ៊ុន ជីបម៉ុងគ្រុប និង កម្មវិធី Gumball 3000 ព្រមទាំងដៃគូសហការ ជាអ្នកចំណាយ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ តាមរយៈព្រឹត្តិការណ៍នេះនឹងនាំមកនូវអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់ប្រទេសកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវិស័យទេសចរណ៍ ក៏ដូចជាសារមួយពាំនាំទៅកាន់ពិភពលោកឱ្យកាន់តែស្គាល់ និងយល់ដឹងពីវប្បធម៌ អរិយធម៌ទេសចរណ៍ សេដ្ឋកិច្ច និងបង្ហាញកម្ពុជា ជាប្រទេសមួយដែលពោពេញទៅដោយសក្ដានុពលដ៏សម្បូរបែប។ ដោយសារសុខសន្តិភាព និងសុវត្ថិភាព ទើប Gumball 300 សម្រេចយកកម្ពុជាជាទីកន្លែងប្រារព្ធពិធី ជាពិសេសខួប២៥ឆ្នាំរបស់ Gumball 3000 ។

ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង ធ្លាប់បានបញ្ជាក់ប្រាប់ថា៖ ព្រឹត្តិការណ៍ Gumball 3000 នេះមិនមែនជាព្រឹត្តិការណ៍ដែលបង្កើតឡើងក្នុងគោលបំណងបង្អួតរថយន្តទំនើបៗពីសំណាក់អភិជននៅកម្ពុជាទេ ផ្ទុយទៅវិញវាជាព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ គឺ៖ ១). ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និង៤). ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។

លោកឧកញ៉ា លាង ពៅ បានបញ្ជាក់ថា៖

« Gumball 3000 ឆ្នាំ២០២៤នេះ មានចម្រុះជាតិសាសន៍ជាង៤០ប្រទេសចួលរួមបើកបរឆ្លងកាត់ ៥ប្រទេសគឺវៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី និងមានរថយន្តទំនើបៗរាប់រយគ្រឿង។ ព្រឹត្តិការណ៍នេះ នឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ព្រោះអ្នកដែលចូលរួមសុទ្ធតែជាមនុស្សល្បីៗ ពួកគាត់មានអ្នកគាំ្រទ្រ(Fan) មានបណ្តាញសង្គម ពេលដែលគាត់ដើរក្នុងព្រឹត្តិការណ៍នេះម្តងៗមានអ្នកមើលបណ្តាញសង្គមរបស់គាត់ជាង១០ប៊ីលានដង តាមTik Tok ,You Tube ,Facebook ,IG និងតាមបណ្តាញសង្គមផ្សេងៗទៀត»។

គួរឱ្យដឹងផងដែរថា ក្នុងកម្មវិធី Gumball 3000 មានមនុស្សល្បីៗ និងមានឥទ្ធិពលជាច្រើន ព្រមទាំងបុគ្គលដែលជាសេដ្ឋីចូលរួមផងដែរ ដោយក្នុងនោះ រួមមានដូចជា លោក ISHOWSPEED  ដែលជា Youtuber មានអ្នកគាំទ្រជាង២៤លាននាក់ , លោក Patric Evra អតីតកីឡាករបាល់ទាត់របស់ក្លឹប Manchester United មានអ្នកគាំទ្រ២.៣លាននាក់ , អ្នកនាង Leona ជាអ្នកប្រណាំងឡាន និងជាតារាយូធូបដ៏ល្បី មានអ្នកគាំទ្រជាច្រើន , លោក JB អ្នកកាត់សក់ឱ្យមហាសេដ្ឋី និងជា Youtuber មានអ្នកគាំទ្រ១.៥លាននាក់, លោក Bun B តារាRapperមកពីអាមេរិក មានអ្នកគាំទ្រជាង១លាននាក់ និងលោក POG ជា Influencer ដ៏ល្បី មានអ្នកគាំទ្រជាង១លាននាក់ ។ ពួកគេទាំងនេះមានអ្នកគាំទ្ររាប់លាននាក់ ដែលនេះជាការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក។

លោក ចាន់ លី  ដែលបានយករថយន្តមកចូលរួម Gumball 3000 កាលពីថ្ងៃទី១៥ ខែកញ្ញា និងហែក្បួនទៅកាន់ខេត្តសៀមរាបបានឱ្យដឹងដែរថា ៖ លោកពិតជារីករាយ និងរំភើបដែលបានចូលរួមក្នុងកម្មវិធីដែលមិនធ្លាប់មានពីមុនមកនេះ។ លោកចូលរួមគឺចង់ជួយវិស័យទេសចរណ៍កម្ពុជា និងបរិច្ចាគថវិកាទៅមន្ទីរពេទ្យកុមារអង្គរ។ តាមរយៈកម្មវិធីមួយនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការជួយផ្សព្វផ្សាយពីកម្ពុជាទៅពិភពលោក និងធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសប្រាសាទអង្គរវត្ត។

ចំណែក លោក សុមេធា ដែលជាអ្នកបើករថយន្តទំនើបម្នាក់នៅកម្ពុជាបានប្រាប់ AMS Economy ថា ៖ Gumball 3000 ជាព្រឹត្តិការណ៍ធំលំដាប់អន្តរជាតិលើកទី១នៅកម្ពុជា និងមានសេដ្ឋីៗ អ្នកមានឥទ្ធិពល តារាភាពយន្ត តារា Socia Media ចូលរួមច្រើន ។ នេះជាឱកាសដែលពិភពលោកបានស្គាល់កម្ពុជា ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ និងវិស័យយានយន្តនៅកម្ពុជាផងដែរ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច