ឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់​ ៖ គោលបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺចង់ឱ្យប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានរស់នៅបានសមរម្យ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា គោលបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺចង់ឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់គ្រួសារមានលំនៅឋានរស់នៅសមរម្យទាំងអស់គ្នា។

ភ្នំពេញ ៖ ឯកឧត្តម ​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំ​ណង់ បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​របស់​​បុរី​ ឡេង ណាវ៉ាត្រា​​គម្រោង​ផ្លូ​វ​​​ជា​តិលេខ​៦អា កាលពីព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្ដី​ការ​ក្រសួង​ បន្ទាប់ពីការ​ដោះស្រាយ​ដោយ​ជោគ​ជ័​យ​​អស់ជាច្រើន​វគ្គ​កន្លងមក  ។​

នៅក្នុងកាស​នោះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ហា​ជា​ប់​គាំ​ង​ដែ​ល​អា​ច​ដោះ​ស្រា​យ​បាន​លុះ​ត្រាតែ​មា​ន​ការឯកភាពគ្នា ដូ​ច្នេះអ្ន​កដែលបានឯ​កភាពទទួល​យកប​ណ្ណក​ម្ម​សិទ្ធិ​គឺ​ត្រូវ​ទទួ​ល​បា​ន​នូ​វវិ​ញ្ញា​ប​នប​​ត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ចំណែកឯអ្ន​ក​ដែលមិ​នទា​ន់​ទទួលបា​នវិ​ញ្ញា​ប​ន​បត្រសម្គា​ល់​ម្ចាស់​​ចលនវត្ថុ ត្រូវមានស្មារតីសហការចូលរួមជាមួយគ្នា ទាំងខាងបុរី ក្រសួង និងប្រជាពលរដ្ឋដែលជាអតិថិជនរបស់បុរី ដើម្បី​ដោះស្រា​យបញ្ហាជាប់គាំង និងសម្រេចបានលទ្ធផលល្អប្រសើរបន្តទៀត។

ឯកឧត្តម​បានបន្ថែមថា ៖

«ចំពោះប្រជា​ពល​រ​ដ្ឋ​ជា​អ​តិថិ​ជ​ន​បុ​រី​ដែល​មិ​ន​ទា​ន់​​បា​ន​សា​ង​សង់​​ផ្ទះ​នៅ​ក្នុ​ង​បុ​រីឡេ​ង​ណា​​វ៉ា​ត់ត្រា​ ៦A ហើយចង់រស់នៅក្នុងទីនោះដែរ ខាងក្រសួង នឹងជួយសម្រ​បសម្រួលជូន ​​ទាំង​ខាង​អតិ​ថិ​ជន និងខាងបុរី ដើម្បីធ្វើយ៉ាងណាដោះស្រាយការងារនេះឱ្យដំណើរការទៅមុខ»។

ឯ​ក​ឧត្ត​ម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ៖

«បញ្ហាចម្បងដែលត្រូវរួមគ្នាគិតគូរនោះ គឺដោយសារ​នេះជា​ភូ​មិ​ថ្មី​ដែ​ល​ប្រ​ជា​ព​ល​រដ្ឋ​ជា​អតិថិជនបុរីទាំងអស់ត្រូវរៀនរស់នៅជាមួយគ្នា ដោយអ្នកខ្លះជាមន្ត្រីរាជការស៊ីវិល ជាអាជីវករ ឬ​កង​កម្លាំ​ងប្រដាប់អាវុធ ដូច្នេះត្រូវរៀ​ប​ចំឱ្យ​មានតំ​ណាង​រ​បស់​ខ្លួន​ដើ​ម្បី​ងា​យ​ស្រួលធ្វើកា​រ​ងា​រ​ដោះស្រា​យ​ប​ញ្ហា​ក៏​ដូចជាចូលរួមសហការជាមួយបុរី និងអាជ្ញាធរភូមិឃុំ ក្នុងការថែទាំប្រព័ន្ធផ្លូវ លូបង្ហូរទឹកកខ្វក់ សន្តិសុខ អ​នាម័​​យ សំរាម អគ្គិសនី ភ្លើងបំភ្លឺសាធារណៈ ថែទាំសោភណភាព ដាំដើមឈើ ជាដើម ដើ​ម្បី​ធ្វើ​យ៉ាង​ណា​ក​សា​ង​ទី​ក​ន្លែ​ង​ថ្មី​ដែលយើងរ​ស់​នៅជាមួយគ្នានេះ​អោយមានសោភ័ណ​ភាព អ​នាម័​យ​ ប​រិ​ស្ថា​ន​ និ​ង​ងា​យ​ស្រួ​ល​រ​ស់​នៅ​​បន្ថែមទៀត»។

ឯកឧត្តម សាយ សំអាល់ បានសន្យា​ថា ​នឹងជួយសម្របសម្រួលដល់ប្រជាពលរដ្ឋដែលជាអតិថិ​ជន​បុ​រីក្នុងកា​រទៅ​រ​ក​សេ​វាធ​នា​គា​រ ឬមីក្រូហិរញ្ញវត្ថុ ដែលត្រឹមត្រូវ និងអាចសម្រ​ប​ស​ម្រួល​លក្ខខណ្ឌនានាក្នុង​កា​រ​ខ្ចី​ប្រា​ក់បា​ន​ល្អ​ប្រសើ​រថែ​ម​ទៀតផង។

ឯកឧត្តម ក៏បានលើកឡើងនូវបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាក់ទិននឹងបញ្ហាលំនៅឋាន​នេះ ដោ​យ​សម្តេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែជំរុញដ​ល់​ឯ​ក​ឧ​ត្ត​ម​ឱ្យខិ​ត​ខំ​ប្រឹងប្រែងដោះស្រាយសម្របសម្រួលទោះក្នុងកម្រិតណាក៏ដោយ ត្រូវធ្វើយ៉ា​ង​ណា​ឱ្យ​ប្រ​ជា​ព​​ល​រ​ដ្ឋ​កម្ពុ​ជា​គ្រប់រូប គ្រប់គ្រួសារ មានលំនៅឋានរស់នៅសមរម្យ មានការងារធ្វើមានប្រាក់ចំណូល មានម្ហូ​ប​អា​ហារ​ហូ​ប​ចុ​ក​គ្រប់គ្រាន់ រស់នៅប្រកបដោយសេចក្តីសុខសុភមង្គល និងកូនចៅទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ដូច្នេះ ចាប់ពី​ពេ​លនេះតទៅមុខទៀតប្រជាពលរដ្ឋជាអតិថិជនបុរី ឡេងណាវ៉ាត់ត្រា ៦A ទាំងអស់ ត្រូវចូលរួ​ម​ស​ហ​ការ​ធ្វើយ៉ាងណាឱ្យផ្ទះសម្បែងដែលខ្លួនទទួលបាននាពេលនេះក្លាយជាទ្រនំសុភមង្គល រស់​នៅ​ជួ​បជុំ​គ្រួសា​​រប្រ​កបដោយសេចក្តីសុខ ក្លាយជាភូមិឋានក្សេមក្សាន្ត ចេះជួយយកអាសា​រគ្នា​ទៅ​វិញ​ទៅ​មក​ ជាគុណតម្លៃដ៏ល្អដែលគួរតែប្រកាន់យកសម្រាប់សង្គមជាតិ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *