ពូជកូនឈើហូបផ្លែកាន់តែមានតម្រូវការទីផ្សារនារដូវវស្សា

សម្រាប់រដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើន និងមានប្រភពទឹកគ្រប់គ្រាន់ ជាអំណោយផលមួយសម្រាប់បងប្អូនប្រជាកសិករ ក៏ដូចជាអ្នកដែលចូលចិត្តដាំដំណាំ និងដើមឈើហូបផ្លែ ដែលជំរុញអ្នកជំនាញផ្នែកបណ្តុះ និងបង្កាត់កូនឈើក្នុងស្រុកផ្ទាល់ ក៏កាន់តែមានទីផ្សារ។

អ្នកស្រី ភឿន សម្ផស្ស ជាអាជីវករលក់កូនឈើហូបផ្លែនៅខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា ជាទូទៅ សម្រាប់រដូវស្សានេះ កូនឈើហូបផ្លែលក់ដាច់ស្ទើរគ្រប់មុខ ព្រោះថារដូវភ្លៀង មានភាពងាយស្រួលដាំ ស្រួលថែទាំ មិនពិបាកស្រោចទឹកច្រើន ដាំមិនងាយងាប់ ។

អ្នកស្រីបានបញ្ជាក់ថា ៖

«មិនថាជាប្រភេទកូនឈើតាំងលម្អ ឬជាកូនឈើហូបផ្លែនោះទេ គឺលក់ដាច់ជាងរដូវផ្សេងៗ តែយើងផ្ដោតលើកូនឈើហូបផ្លែ ជាពិសេសក្រូចច្រើនមុខ ដែលបានបំបៅ ផ្សាំ នៅតាមកសិដ្ឋាននានាតាមបណ្តាខេត្ត និងអាចលក់បានប្រមាណ ១០០ដើមក្នុងមួយសប្ដាហ៍»។

ចំពោះពូជកូនឈើហូបផ្លែ ម្ចាស់អាជីវកម្មខាងលើរៀបរាប់ទៀតថា អ្នកស្រីបានធ្វើការផ្សព្វផ្សាយលក់តាមអនឡាញ ដោយយកកូនឈើហូបផ្លែគ្រប់ពីម៉ូយនៅខេត្តបាត់បំបង ចំណែកកូនក្រូចរួមមានក្រូចឆ្មា ក្រូចពោធិ៍សាត់ ក្រូចសើច ក្រូចថ្លុង ជាដើមយកពីកសិដ្ឋាននៅខេត្តពោធិ៍សាត់ ដែលគេប្រើបច្ចេកទេសកាត់ត ឬបំបៅមែក ដែលមានតម្លៃសមរម្យ និងមានគុណភាពល្អជាងរបស់នាំចូល ព្រោះមិនចាំបាច់ដឹកផ្លូវឆ្ងាយ។

ពាក់ព័ន្ធនឹងកូនដំណាំក្រូចដែលជាកូនឈើចម្បងនេះ អ្នកស្រីបានបញ្ជាក់ថា៖

«យើងផ្ដោតលើកូនក្រូច ដោយសារវាជារបស់ដែលកាត់ត និងបណ្ដុះនៅក្នុងស្រុកយើងផ្ទាល់ តម្លៃទិញចូលក៏ធូថ្លៃ ដែលយើងអាចទិញមកស្តុកទុកបានដើម្បីលក់ឱ្យអតិថិជនក្នុងតំបន់ខ្លះ និងលក់បន្តឱ្យអ្នកនៅតាមបណ្ដាខេត្តផ្សេងៗដែលកម្ម៉ង់ទិញតាមអនឡាញ ដោយកូនក្រូចក្នុងមួយដើមមានតម្លៃចាប់ពី ១០០០០-១២០០០រៀល»។

អ្នកស្រី សម្ផស្ស ក៏បញ្ជាក់ឱ្យដឹងដែរថា សម្រាប់កូនឈើក្នុងស្រុក និងក្រៅស្រុកមានភាពខុសគ្នាច្រើន ជាពិសេសរឿងតម្លៃ ទាំងតម្លៃពូជ តម្លៃកូន និងតម្លៃដឹកជញ្ជូន ណាមួយដំណាំដែលបំបៅក្នុងស្រុកអាចស្គាល់ប្រភពច្បាស់លាស់ថាមកពីខេត្តណា ឯគុណភាពទៀយសោត ដំណាំក្នុងស្រុកល្អជាង ហើយកូនឈើនាំចូលខ្លះដឹកជញ្ជូនផ្លូវឆ្ងាយធ្វើឱ្យអន់ដើមដាំមិនសូវល្អនោះទេ។

គួររំឭកដែរថា ម្ចាស់អាជីវកម្មខាងលើបានចាប់ផ្ដើមលក់កូនឈើនេះប្រមាណ ៣ឆ្នាំមកហើយ ដោយអ្នកស្រីលក់កូនដំណាំតែកំឡុងពេលរដូវវស្សាប៉ុណ្ណោះ ដោយសារគេនិយមដាំច្រើន ឯរដូវប្រាំងអ្នកស្រីប្រកបអាជីវកម្មផ្សេងទៀត។

ចុងក្រោយ អ្នកស្រី ភឿន សម្ផស្ស ក៏សូមអំពាវនាវឱ្យបងប្អូនយើងបន្តគាំទ្រកូនឈើក្នុងស្រុកបន្ថែមទៀត ដែលជាផ្នែកមួយជួយដល់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអ្នកនៅតាមកសិដ្ឋានផ្ទាល់ ហើយក៏សូមឱ្យមានការសិក្សាជំនាញកសិកម្មឱ្យបានច្រើនដើម្បីអាចពង្រឹងបច្ចេកទេសក្នុងការដាំដុះ ការបំបៅ ដែលធ្វើឱ្យគុណភាពកូនឈើមានភាពធន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump