ការដាក់ទណ្ឌកម្មថ្មីរបស់លោកខាងលិចមកលើរុស្ស៊ីអាចធ្វើឲ្យតម្លៃត្បូងពេជ្រឡើងថ្លៃ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា បណ្តាប្រទេស G7 បានពិភាក្សាគ្នាអស់រយៈពេលជាងមួយឆ្នាំក្នុងការដាក់ទណ្ឌកម្មសាជាថ្មីលើការនាំចេញពេជ្រមិនទាន់ច្នៃរបស់រុស្ស៊ី ដែលអាចនឹងធ្វើឱ្យតម្លៃត្បូងពេជ្រកើនឡើងទូទាំងពិភពលោក។

អ្នកសេដ្ឋកិច្ចនៅក្រុមហ៊ុន Capital Economics លោក Edward Gardner បាននិយាយថា ការជជែកដេញដោលគ្នាបានបន្តមួយរយៈ ពីព្រោះមានហានិភ័យដែលរុស្ស៊ីអាចបង្វែរការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសដែលមិនចូលរួមការពិភក្សានោះ។ ប្រសិនបើការដាក់ទណ្ឌកម្មត្រូវបានអនុវត្តដោយការរឹតបន្តឹងលើការនាំចេញពេជ្រ នោះការផ្គត់ផ្គង់របស់រុស្ស៊ីនឹងតិចជាងមុនមកលើទីផ្សារ ហើយតម្លៃកាន់តែថ្លៃ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងបង្កការព្រួយបារម្ភសល់ឧស្សាហកម្មពេជ្រក្នុការការផ្លាស់ប្តូរពាណិជ្ជកម្មពេជ្រទៅកាន់ទីផ្សារផ្សេងទៀតដូចជា ទីក្រុងឌូបៃ ជាដើមដែលនឹងនាំឱ្យអ្នកប្រើប្រាស់ចំណាយប្រាក់កាន់តែច្រើនក្នុងការទិញ។

ដូចនេះហើយ ក្រុមប្រទេស G7 កំពុងមានការពិភក្សាអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យាដើម្បីតាមដានរកប្រភពដើមនៃពេជ្រ។ កាលពីខែមីនាកន្លងទៅនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីបន្តរកប្រាក់បានរាប់ពាន់លានដុល្លារពីពាណិជ្ជកម្មពេជ្រ ប៉ុន្តែភាគីទាំងពីរនេះនៅតែប្តេជ្ញាចិត្តក្នុងការបង្កើតផលវិបាកលើសេដ្ឋកិច្ចរុស្ស៊ី។

រហូត​មក​ដល់​ពេល​នេះ  ​អាមេរិកបាន​ហាម​ឃាត់ការ​នាំ​ចូល​ពេជ្រមិនទាន់ច្នៃ​របស់​រុស្ស៊ី ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែនាំចូលត្បូងដែលចម្រាញ់ចេញពីរុស្ស៊ី។ លើសពីនេះផងដែរ ចក្រភពអង់គ្លេស កាណាដា និងនូវែលហ្សេឡង់ បានអនុវត្តតាមវិធានការស្រដៀងគ្នានេះប្រឆាំងនឹងក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Alrosa ហើយសហភាពអឺរ៉ុប និង ក្រុមប្រទេស G7 កំពុងស្វែងរកវិធីថ្មីក្នុងការតាមរឹតបន្តឹងពេជ្ររុស្ស៊ីឆ្លងតាមព្រំដែន។  គួរឲ្យបញ្ជាក់ផងដែរថា រុស្ស៊ីគឺជាអ្នកផលិតពេជ្ររដុប ឬ ពេជ្រមិនទាន់កែច្នៃធំមួយរបស់ពិភពលោក ដែលអាចរកបានចំណូល ៤,៧ ពាន់លានដុល្លារពីការនាំចេញពេជ្រ ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកនាំចេញពេជ្រធំបំផុតទី ៨ នៅទូទាំងពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ វិធានការដែលបានស្នើឡើងត្រូវបានជំទាស់យ៉ាងខ្លាំងដោយអ្នកនាំចូលត្បូងធំៗដូចជាប្រទេសបែលហ្ស៊ិក ដែលមាននៅទីក្រុង Antwerp ជាមជ្ឈមណ្ឌលពាណិជ្ជកម្មពេជ្រដ៏ធំបំផុតរបស់ពិភពលោក ។

អ្នកប្រឆាំងនៃវិធានការនេះក៏ប្រកែកថាការដាក់ទណ្ឌកម្មដោយមិនបង្កើតប្រព័ន្ធសកលដើម្បីតាមដានត្បូងនឹងគ្មានន័យទេ ព្រោះពាណិជ្ជកម្មអាចផ្លាស់ប្តូរយ៉ាងងាយស្រួលទៅកាន់ទីផ្សារផ្សេងទៀតដូចជាឥណ្ឌា និងចិន តាមរបៀបដូចគ្នាទៅនឹងប្រេងឆៅរបស់រុស្ស៊ី។ កញ្ចប់​ទណ្ឌកម្ម​ចុងក្រោយ​បំផុត​ដែល​ទាក់ទង​នឹង​អ៊ុយក្រែន ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ពិភាក្សា​ដោយ EU ទំនង​ជា​មិន​កំណត់​គោលដៅ​ពេជ្រ​រុស្ស៊ី​ទេ។ ក្នុង​ចំណោម​ទណ្ឌកម្ម​ ១០ ជុំមក​ទល់​ពេល​នេះ វិធានការ​របស់​សហភាព​អឺរ៉ុប​បាន​កំណត់​គោលដៅទៅលើរុស្ស៊ីដូចជា ​ប្រេង ធ្យូងថ្ម ធនាគារ បុគ្គល​មាន​ទ្រព្យធន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ដែលបានបញ្ចូលទៅក្នុងកញ្ចប់ទណ្ឌកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

ប្រជាពលរដ្ឋអាម៉េរិកជិតពាក់កណ្តាល ​ចង់ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​កំពូល​អ៊ីស្រា​អែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/07/2026

ប្រជាពលរដ្ឋ​អាម៉េរិក​ប្រមាណ ៤៩ភាគរយ បង្ហាញពីការ​គាំទ្រ​ឱ្យ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​អន្តរជាតិ​ (ICC) ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក ​Benjamin​ ​Netanyahu​ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធាពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម

ខេត្តព្រះសីហនុដោះស្រាយអគារជាប់គាំងបាន ១៤៨ គម្រោង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/07/2026

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៤៨ គម្រោង ស្មើនឹង ៣៣.៨ ភាគរយ នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ តាមយៈយន្តការលើកទឹកចិត្តពិសេស

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​