ការអភិវឌ្ឍ​ផ្លូវក្រវាត់ក្រុង និង​ការផ្លាស់ប្តូរទីតាំង​តំបន់ឧស្សាហកម្ម​នឹង​ជំរុញឱ្យ​តម្លៃដីធ្លី​ហក់​ឡើងថ្លៃ​

ភ្នំពេញ ៖ តម្លៃ​ដីធ្លីនៅក្នុ​ងប្រទេសកម្ពុជា ជាពិសេស​នៅតាមតំបន់ជាយរាជធានីភ្នំពេញ ត្រូវ​បានមើលឃើញថា ​ជាទូទៅ​តែងឡើ​ងថ្លៃ​ជា​បន្តបន្ទាប់ទៅតាមសន្ទុះ​នៃការ​អភិវឌ្ឍ​ ដោយក្នុងនោះមាន​កត្តា​ពី​រដែល​បានជំរុញឱ្យ​តម្លៃដីធ្លី​ហ​ក់​ឡើ​ង​​ថ្លៃ​មួយកម្រិតទៀត​​ នោះគឺការអភិវឌ្ឍផ្លូវ​ក្រវាត់ក្រុង និង​ការផ្លាស់​ប្តូរទីតាំង​តំបន់​ឧស្សាហកម្ម​។​

លោក ​ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃ ​និងភ្នាក់ងារអចលវត្ថុកម្ពុជា​បានថ្លែង​ប្រាប់ AMS នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះឱ្យដឹងថា​ មានយន្តការ​ចំនួន២ ដែល​ធ្វើឱ្យ​មានបម្រែបម្រួល​នៃតម្លៃដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​នៅតាមតំបន់ជាយរាជធានី​ភ្នំពេញតែម្ដង ។

លោកបន្តថា​ ៖

“ការ​អភិវឌ្ឍ​ផ្លូវ​ក្រវាត់ក្រុង ​ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការរំដោះភាពកកស្ទះក្នុងក្រុងដោយការដឹកជញ្ជូន និងសម្រួលដល់ការធ្វើដំណើរនោះ ក៏ជាកក្តាដែលជួយជំរុញឱ្យ​តម្លៃដីធ្លី​ហក់ឡើងមួយកម្រិតទៀត ជាក់ស្ដែង​ការ​អ​ភិ​វឌ្ឍផ្លូវ​ក្រវាត់ក្រុង​ទី២ ទី៣​​ បានធ្វើឱ្យ​តម្លៃដីធ្លី​នៅតាមបណ្ដោយផ្លូវ​ក្រវាត់ក្រុងទាំង​នោះ​មានការ​ប្រែប្រួល​ច្រើន ហើយក៏មានការអភិវឌ្ឍ​ផ្នែកអចលនទ្រព្យផងដែរ”

លោកថា​ ៖

“យើងឃើញ​ថា​នៅពេលរដ្ឋាភិបាល​រៀបចំអភិវឌ្ឍន៍​ផ្លូវ​ក្រវាត់ក្រុង បានធ្វើឱ្យ​តម្លៃដីធ្លី​ក្នុងតំបន់ដែលមានផ្លូ​វនោះរត់កាត់ឡើង​ថ្លៃ និ​ង​បា​ន​ទា​​ក់​ទាញនូវ​ការ​វិនិយោគ​ក្នុងតំបន់​នោះ​បន្ថែម​ទៀតពីលើគម្រោងរបស់រដ្ឋ។ ក្រៅពីនេះ ការរៀបចំ​តំបន់​ ក៏ដូចជាការ​ផ្លាស់ប្តូរ​រោងចក្រ​ចេញពី​ភ្នំពេញទៅកាន់តំបន់ជាយក្រុង​ក៏​បាន​ធ្វើ​ឱ្យ​​តំបន់ជាយក្រុ​ងទាំងនោះឡើងថ្លៃ​បន្ថែមទៀត​ ជាក់ស្ដែង​​ការ​រុះរើរោងចក្រ​ចេញពីផ្លូវ​វេង​ស្រេង​ទៅ​កាន់​តំប​ន់​ខ្លះ​​នៃរាជធានីភ្នំពេញ ជាពិសេសនៅ​តំបន់​ជាប់ព្រំប្រទល់ខេត្ត​កំពង់ស្ពឺ និង​តំបន់ខ្លះ​នៃខេត្ត​កណ្ដាល ​បានធ្វើឱ្យ​មានការ​ប្រែប្រួ​លតម្លៃដីធ្លីឡើង​ថ្លៃ​ជា​ងមុន។ ដោយឡែក សម្រាប់តំបន់រោងចក្រ​នៅក្នុង​ក្រុង​ក៏បាន​ផ្លាស់​ប្តូ​រ​​កា​រ​អ​ភិ​វ​ឌ្ឍ​​ពីតំបន់ឧស្សាហកម្ម​ទៅ​ជា​តំបន់​ពា​ណិ​ជ្ជ​​កម្ម ​និង​លំនៅឋានដែលមានតម្លៃថ្លៃ”

លោក ​ប៉ូ អ៊ាវ​គង់​ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​ Advance Realty បានមានប្រសាស​​ន៍​​ឱ្យ​ដឹ​ងផ​ង​ដែរថា ក្រោយពេល​រដ្ឋាភិបាល​បានចាប់ផ្ដើម​សាងសង់ផ្លូវ​ក្រវាត់ក្រុង បានឃើញថា​តម្លៃដីធ្លីនៅ​តាម​ប​ណ្ដោ​យ​​​ផ្លូវក្រវាត់ក្រុង​នោះហក់ឡើងថ្លៃ​ពិតមែន ហើយការឡើងថ្លៃនោះទៀតសោតក៏មានកម្រិតខុសគ្នាដែលវាអាស្រ័យ​ទៅលើទីតាំ​ងនោះផងដែរ។ អ្វី​ដែល​សំ​ខា​ន់ គឺសកម្មភាពនៃការអភិវឌ្ឍ​​អចលនទ្រព្យនៅតំបន់​តាមបណ្ដោយផ្លូវ​ក្រវាត់ក្រុង​ក៏​ឃើញ​ថា​មានសន្ទុះ​ងើបឡើង​ជា​បន្តបន្ទាប់​ផងដែរ។

លោក​បន្តថា ការអភិវឌ្ឍ​ផ្លូវ​ក្រវាត់ក្រុងនេះ គឺអនុវត្តទៅតាមផែនការមេរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកក្រុងឱ្យមានវិសាលភាពធំទូលាយ ដើម្បីសម្របតាម​កំណើន​ប្រជាជន ក៏ដូចជាជំរុញកិច្ចអភិវឌ្ឍន៍ឱ្យកាន់តែមានភាពល្អប្រសើរដូចគ្នាទៅនឹងរដ្ឋធានីនៃបណ្តាប្រទេសនានានៅក្នុងតំបន់ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា