ការវិវត្តន៍នៃបច្ចេកវិទ្យាហិរញ្ញវត្ថុបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ

ភ្នំពេញ ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដូចជាការទូទាត់ និងការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលជាដើម ដែលរួមចំណែកក្នុងការជួយលើកម្ពស់ និងសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅកម្ពុជា ខណៈនវានុវត្តន៍នៃប្រព័ន្ធទូទាត់សងប្រាក់បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ការបញ្ជ្រាបចំណេះដឹងស្តីពីសុវត្ថិភាពអ៊ីនធឺណិត (Internet) ចំណេះដឹងផ្នែកឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ទាក់ទងនឹងហានិភ័យ និងអត្ថប្រយោជន៍ ដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានកិច្ចការពារប្រសើរជាងមុន។

​លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធ្លាប់បានលើកឡើងថា បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងការទូទាត់ និងការផ្ទេរប្រាក់តាមឌីជីថល។ ជាមួយនឹងការផ្លាស់ប្តូរដ៏អស្ចារ្យនេះ ប្រទេសកម្ពុជាបាន និងកំពុងតាមទាន់ការខិតខំប្រឹងប្រែងផ្នែកឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួន។ វិបត្តិជំងឺកូវីដ១៩ ត្បិតវាបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក តែវាបានជំរុញ និងពន្លឿននិន្នាការក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ ហើយប្រព័ន្ធសេដ្ឋកិច្ចជាច្រើនបានផ្លាស់ប្តូរទៅរកប្រតិបត្តិការដោយគ្មានសាច់ប្រាក់។

លោកបានថ្លែងថា ដូចដែលអាចឃើញនាពេលបច្ចុប្បន្ននេះ ការទទួលយក fintech ដូចជាកម្មវិធីដឹកជញ្ជូនអាហារ/ទំនិញ ក៏ដូចជាការទទួលយកជាទូទៅនៃការទូទាត់តាមអេឡិចត្រូនិក និងតាមឌីជីថលនៅក្នុងប្រទេស ត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដើម្បីកែលម្អសេវាកម្មរបស់ពួកគេ ក៏ដូចជាលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

លោក សុខ វឿន បានលើកឡើងថា ៖

“ជាងនេះទៅទៀត ការប្រើប្រាស់ FinTech មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់នូវភាពងាយស្រួលក្នុងការបម្រើអតិថិជនរបស់ពួកគេ និងធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួយ៉ាងសំខាន់ក្នុងបរិយាបន្នហិរញ្ញវត្ថុ ដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលមានស្រាប់ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដើម្បីធ្វើឱ្យធនាគារកាន់តែងាយស្រួល និងអាចចូលប្រើប្រាស់បានកាន់តែច្រើន និងចំណាយមានប្រសិទ្ធភាព”។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នវានុវត្តន៍នៃប្រព័ន្ធទូទាត់សងប្រាក់បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបាន និងកំពុងអភិវឌ្ឍ ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់ជាបន្តបន្ទាប់ ដូចជា ប្រព័ន្ធផាត់ទាត់ជាតិ ប្រព័ន្ធសេវាទូទាត់រហ័ស និងប្រព័ន្ធខេមបូឌានស៊ែស្ទិច ដោយបានធ្វើបច្ចុប្បន្នកម្ម និងបន្ថែមមុខងារចាំបាច់មួយចំនួនក្នុងគោលបំណងសម្រួលដល់គ្រឹះស្ថានជាសមាជិក និងអ្នកប្រើប្រាស់ ក៏ដូចជាឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។

នៅឆមាសទី១នេះ ប្រព័ន្ធទូទាត់សងប្រាក់មានប្រតិបត្តិការប្រមាណ ៣០,៣ លានប្រតិបត្តិការ កើនឡើង ១,៦ដង និងទំហំប្រាក់ប្រតិបត្តិការមានប្រមាណ ៨៩,៧ ប៊ីលានដុល្លារអាមេរិក កើនឡើង ៣,៦% ស្មើនឹងប្រមាណ ៣ដងនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ ជាមួយគ្នានេះ ដើម្បីគាំទ្រដល់គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ធនាគារជាតិនៃកម្ពុជាបានផ្ដួចផ្ដើមលើកកម្ពស់ការទូទាត់ឌីជីថលជាមួយវិស័យសាធារណៈ តាមរយៈការពង្រីកមុខងារប្រព័ន្ធបាគងសម្រាប់គាំទ្រដល់ការទូទាត់សេវាសាធារណៈជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយបានអភិវឌ្ឍមុខងារសម្រាប់ទូទាត់បង់ពន្ធដារ បើកប្រាក់បៀវត្ស ប្រាក់សោធននិវត្តន៍ ច្រកទូទាត់ក្នុងផ្សារ ពាណិជ្ជកម្មអេឡិចត្រូនិក និងច្រកសម្រាប់ផ្តល់មូលនិធិគាំទ្រដល់ជនក្រីក្រ កុមារកំព្រា និងទ្រទ្រង់គ្រោះមហន្តរាយផ្សេងៗ ជាដើម។

ទន្ទឹមនេះ មុខងារថ្មីមួយទៀតដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែកុម្ភៈ ឆ្នាំ២០២៣ គឺអតិថិជនដែលបានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបាគងដោយមានអត្តសញ្ញាណពេញលេញ (Full KYC) អាចស្វែងរកព័ត៌មានអំពីការចាក់វាក់សាំងកូវីដ-១៩ របស់ខ្លួនបានយ៉ាងងាយស្រួលនៅក្នុងកម្មវិធីទូទាត់បាគង ទោះបីជាពុំបានយកប័ណ្ណចាក់វ៉ាក់សាំង កូវីដ-១៩ មកតាមខ្លួនក៏ដោយ។

ភាពរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុបានផ្ដល់ឱកាសឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនការប្រកួតប្រជែងដើម្បីទាក់ទាញអតិថិជន ជាពិសេសតាមរយៈការដាក់ឱ្យប្រើប្រាស់សេវា និងឧបករណ៍ទូទាត់ថ្មីៗប្រកបដោយនវានុវត្តន៍។ ក្នុងនោះការទូទាត់តាម KHQR Code ទទួលបានការពេញនិយមគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមខែមេសា ឆ្នាំ២០២៣ ចំនួនប្រតិបត្តិការ ទូទាត់តាមKHQR Code មានការកើនឡើងជាលំដាប់ក្នុងនោះប្រតិបត្តិការជារៀលមានចំនួន ១៦៩ ១៩៥ ប្រតិបត្តិការ គិតជាប្រាក់មានចំនួន ៩៧ ពាន់លានរៀល និងប្រតិបត្តិការជាដុល្លារមាន ចំនួន ២១៦០៦៨ ប្រតិបត្តិការ គិតជាប្រាក់មានចំនួន ៣៨ លានដុល្លារអាមេរិក។

ទន្ទឹមនោះ ក្នុងគោលបំណងពង្រឹងកិច្ចសហការលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែន ធនាគារជាតិនៃកម្ពុជាបានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ជាមួយប្រទេសមួយចំនួនក្នុងតំបន់ដូចជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសឡាវ និងប្រទេស វៀតណាម ហើយក៏បានពង្រឹងផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ជាមួយប្រទេសហ្វុជី កោះសូឡូម៉ូន និងប្រទេសរវ៉ាន់ដា ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងនវានុវត្តន៍ និងការទូទាត់តាមបែបឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុរវាងគ្នានិងគ្នាផងដែរ។

នៅក្នុងវិស័យទូទាត់សងប្រាក់ សេវាទូទាត់ឌីជីថលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការដាក់ចេញនូវផលិតផល និងសេវាថ្មីៗ ដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ការរីកចម្រើនទាំងនេះអាចសម្រេចទៅបានដោយសារការដាក់ចេញបទប្បញ្ញត្តិដែលមានភាពអំណោយផលដល់ការប្រកួតប្រជែងរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងយន្តការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់របស់ធនាគារជាតិនៃកម្ពុជាកន្លងមក។

សូមរំលឹកដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់សរុបចំនួន ៣៥ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ២ ទទួលបានលិខិតអនុញ្ញាតធ្វើប្រតិបត្តិការទូទាត់សងប្រាក់ ដែលក្នុងនោះមានអតិថិជនចុះឈ្មោះបង្កើតគណនីអ៊ីវ៉ាឡេតសរុប ប្រមាណ ២០,២ លានគណនី។ ជាមួយគ្នានេះ ប្រតិបត្តិការទូទាត់សងប្រាក់បានកើនឡើងប្រមាណ ៥៨% ពី ២១១,១ ទៅ ៣៣៣,៧ លានប្រតិបត្តិការ និងមានទំហំទឹកប្រាក់កើនឡើងប្រមាណ ៩៨,៣% ពី ២៩,៣ ទៅ ៥៨,២ ពាន់លានដុល្លារអាមេរិក ធៀបនឹងដូចគ្នាឆ្នាំមុន ស្មើប្រមាណ ១៩៧,៨% នៃ ផ.ស.ស ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន