KGC អ្នកជំនាញផលិតធ្យូងអនាម័យមានប្រវត្តិជាង១០ឆ្នាំលើវិស័យធុរកិច្ចបរិយាបន្ននៅកម្ពុជា

ភ្នំពេញ ៖ កម្ពុជា ត្រូវបានគេចាត់ទុកថាជាអ្នកនាំមុខគេក្នុងក្របខណ្ឌធុរកិច្ចបរិយាបន្ន ឬ Inclusive Business (IB)​ ទោះបីជាបច្ចុប្បន្នបញ្ជីអាជីវកម្មប្រភេទនេះចំនួនត្រឹមតែជិត២០នៅឡើយ ប៉ុន្តែពួកគេកំពុងបានជួយដល់កិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពជាក្នុងការផ្តល់ការងារជូនពលរដ្ឋដែលមានជីវភាពក្រីក្ររាប់ពាន់នាក់។

ក្នុងចំណោមអាជីវកម្មទាំងនោះគេសង្កេតឃើញមានអាជីវកម្មមួយដែលមានឈ្មោះថា Khmer Green Charcoal ( KGC) មានប្រវត្តិអាជីវកម្មយ៉ាងហោចណាស់ជាង១០ឆ្នាំមកហើយ និងប្រកបរបររកស៊ីលើវិស័យថាមពលស្អាតតាមរយៈការផលិតធ្យូងបរិស្ថាន ឬធ្យូងអនាម័យ។ KGC ត្រូវបានបង្កើតឡើងលើកដំបូងតាំងតែពីឆ្នាំ២០១០មកម្ល៉េះ ក្នុងរូបភាពជាអង្គការមិនស្វែងរកប្រាក់ចំណេញ ប៉ុន្តែបានត្រឹម២ឆ្នាំដោយសារមានគោលដៅច្បាស់ក្នុងការអភិវឌ្ឍ និងរំពឹងស្វែងរកប្រាក់ចំណេញមកវិញខ្លះនោះ KGC បានសម្រេចចិត្ត
ផ្លាស់ប្តូរខ្លួនមកជាធុរកិច្ចបរិយាបន្នវិញ។

ដោយសារការព្យាយាមបំប្លែងខ្លួនតាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យាថ្មីៗបន្ថែមឲ្យសមស្របទៅនឹងឧស្សាហកម្មបច្ចុប្បន្នផងនោះ KGC ត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលមានជំនាញផ្នែកផលិតធ្យូងអនាម័យដែលមានគុណភាពបំផុតមិនប៉ះពាល់ដល់បរិស្ថាន និងមាននិរន្តភាពបំផុតចំពោះបរិស្ថាន។

តើអ្វីទៅជាគំរូអាជីវកម្ម និងរបៀបប្រកបអាជីវកម្មរបស់ KGC នៅពេលបច្ចុប្បន្ននេះ ?

ក្រៅតែពីផ្តល់គុណតម្លៃទៅលើទំនិញដែលខ្លួនផលិតតាមរយៈការលក់ទៅលើទីផ្សារ និងមានពលរដ្ឋមានជីវភាពខ្សត់ខ្សោយប្រើប្រាស់ហើយនោះ​ គេក៏បានដឹងថា KGC ក៏តែងតែផ្តល់ឳកាសទៅដល់ពលរដ្ឋក្រីក្រ ជាពិសេសស្ត្រី ដោយក្នុងនោះប្រមាណជា៤០ភាគរយនៃបុគ្គលិកនៅ KGC គឺជាស្ត្រី ខណៈដែលសហគ្រាសមួយនេះបានផ្តោតលើការយកប្រាក់ចំណូលក្នុងចំនួនតិចប៉ុណ្ណោះ។

អ្វីដែលយើងមើលឃើញបន្ថែមលើសពីនេះ បច្ចុប្បន្ន KGC ក៏កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការគាំពារកុមារ PSE ​ដែលក្រុមការងារភាគច្រើនត្រូវបានជ្រើសរើសចេញពីទីនេះ ហើយពួកគេសុទ្ធតែជាក្រុមគ្រួសារដែលមានជីវភាពទីទាល់ក្រខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ KGC អនុវត្តខ្ជាប់ខ្ជួនតាមស្តង់ការងាររបស់សហភាពអឺរ៉ុបដោយក្រុមបុគ្គលិកទាំងអស់អាចបញ្ចូនកូនៗរបស់ពួកគេទៅទទួលយកការសិក្សាក្រោមជំនួយហិរញ្ញវត្ថុពីសំណាក់ KGC ។

អ្វីដែលជាកត្តាជះឥទ្ធិពលជាវិជ្ជមានជូនសង្គម គឺ KGC បានបំពេញការងារបានយ៉ាងល្អតាមរយៈការលក់ធ្យូងអនាម័យរបស់ខ្លួនទៅកាន់អតិថនដែលមានបែងចែកជា២គឺអតិថិជនមានជីវភាពក្រីក្រខ្លាំង២០ភាគរយ និងអតិថិជនមានជីវភាពក្រីក្រ២០ភាគរយ ព្រមទាំងកម្រិតមធ្យម៥០ភាគរយ ហើយ១០ភាគរយទៀតជាប្រភេទអតិថិជនមានជីវភាពមធ្យមកម្រិតខ្ពស់១០ភាគរយផ្សេងទៀត ដែលពួកគេភាគច្រើនអាចមានលទ្ធភាពចំណាយសម្រាប់ហ្គាស ខណៈដែល៩០ភាគរយផ្សេងនោះអាចទិញត្រឹមអុសដុតប៉ុណ្ណោះ។

បច្ចុប្បន្ន ធ្យូងអនាម័យរបស់ KGC មានតម្លៃប្រមាណជា១៧០០រៀលក្នុងមួយគីឡូក្រាម ហើយបើទោះបីជាតម្លៃធ្យូងអនាម័យនេះខ្ពស់ជាងបន្តិចធៀបទៅនឹងតម្លៃអុសមួយបាច់ត្រឹម៩០០ និងធ្យូងធម្មតាលក់លើទីផ្សារ ១៥០០រៀលក្តី ប៉ុន្តែវាជាធ្យូងដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងជួយដល់បរិស្ថាន។ បន្ថែមពីនេះ វាក៏អាចប្រើប្រាស់បានយូរជាងធ្យូងធម្មតា ជួយសន្សំសំចៃថាមពលរហូតដល់ទៅ៤០០ភាគរយ ឬគិតជាលុយប្រមាណជា១៩ ទៅ ២៣ដុល្លារក្នុងមួយខែ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​