បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រសម្ពាធសេដ្ឋកិច្ចវិញ ក្រោយពេលមើលឃើញថា អ៊ីរ៉ង់ កំពុងជួបប្រទះបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា។ កំពុងរង់ចាំមើលអ៊ីរ៉ង់ទទួលរងនូវសម្ពាធសេដ្ឋកិច្ចជាជាងការបើកប្រតិបត្តិការវាយប្រហារផ្នែកយោធាបន្ថែមទៀត ខណៈដែលខ្លួន
នៅលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតី ដុណាល់ ត្រាំ បានបង្ហោះសារបញ្ជាក់ថា ខ្លួនបានសម្រេចផ្អាកប្រតិបត្តិការវាយប្រហារដោយកម្លាំងយោធាជាបណ្តោះអាសន្នទៅលើអ៊ីរ៉ង់ ហើយកំពុងតាមដានមើលអ៊ីរ៉ង់ជួបទុក្ខលំបាកជាមួយនឹងអតិផរណាខ្ពស់ និងការធ្លាក់ចុះនៃតម្លៃលុយអ៊ីរ៉ង់។ មិនត្រឹមតែប៉ុណ្ណោះ អាម៉េរិកនឹងនៅតែបន្តប្រើប្រាស់កងទ័ពជើងទឹកដើម្បីរឹតបន្តឹង និងបង្វែរទិសដៅនាវាពាណិជ្ជកម្មមិនឱ្យចូលទៅកាន់កំពង់ផែអ៊ីរ៉ង់ ដែលជាការបង្កើនសម្ពាធដង្ហើមសេដ្ឋកិច្ចឱ្យកាន់តែតឹងតែងឡើងៗ រហូតទាល់តែទីក្រុងតេអេរ៉ង់គ្មានជម្រើស។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កងទ័ពជើងទឹកអាម៉េរិក បានរារាំង និងបង្វែរទិសដៅនាវាពាណិជ្ជកម្មចំនួន ២០ គ្រឿងមិនឱ្យចូលទៅកាន់កំពង់ផែអ៊ីរ៉ង់ ដែលជាលទ្ធផលនៃការរារាំងនាវាសរុបកើនឡើងដល់ ៥៥ គ្រឿងត្រឹមរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានបញ្ជាក់ថា ច្រកសមុទ្រ Hormuz អាចបើកដំណើរការឡើងវិញបានលុះត្រាតែអាម៉េរិកគោរពតាមលក្ខខណ្ឌក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាកាលពីខែមិថុនាកន្លងទៅនេះ។ កាលពីសប្តាហ៍មុន អ៊ីរ៉ង់ បានចេញផ្សាយសេចក្តីព្រាងផែនការមួយដែលនឹងរឹតបន្តឹងលើការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz រួមមាន ការហាមឃាត់នាវាអាម៉េរិក និងអ៊ីស្រាអែលមិនឱ្យឆ្លងកាត់, តម្រូវឱ្យប្រទេសដែលខ្លួនចាត់ទុកថាជាសត្រូវបង់សំណងមុននឹងឆ្លងកាត់ និងពិន័យអ្នកល្មើសបំរាមនេះរហូតដល់ ២០ ភាគរយនៃតម្លៃទំនិញដែលកំពុងដឹកជញ្ជូន។ ផែនការនេះកំពុងស្ថិតក្រោមការពិនិត្យពិចារណារបស់សភាអ៊ីរ៉ង់។ មិនត្រឹមតែប៉ុណ្ណោះ អ៊ីរ៉ង់ក៏កំពុងចរចាជាមួយប្រទេសអូម៉ង់លើការទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រផងដែរ ខណៈដែលរដ្ឋាភិបាលវ៉ាស៊ីនតោនចង់ឆ្លងកាត់ដោយមិនមានការបង់សេវាអ្វីទាំងអស់។
អ្នកជំនាញមកពីធនាគារ ING បានបង្ហាញក្តីបារម្ភថា ទាំងអាម៉េរិក និង អ៊ីរ៉ង់ នៅតែគ្មានការយោគយល់គ្នាគ្រប់គ្រាន់ក្នុងការឆ្ពោះទៅរកចំណុចរួមមួយឲ្យច្បាស់លាស់ ដែលធ្វើឱ្យទីផ្សារប្រេងបន្តប្រឈមនឹងហានិភ័យខ្ពស់។
សុមជម្រាបថា គោលជំហរ និងលក្ខខណ្ឌមួយចំនួនដែលអាចឈានទៅដល់សម្របសម្រួលបើកដំណើរការច្រកសមុទ្រ Hormuz ឡើងវិញ ភាគីអ៊ីរ៉ង់នៅតែរក្សាគោលការណ៍ដដែលដោយក្នុងនោះរួមមាន ៖ ការទូទាត់សងជំងឺចិត្តដល់អ៊ីរ៉ង់ ការបញ្ចប់សង្គ្រាមនៅលីបង់ ការដកទាហានអាម៉េរិកចេញពីតំបន់ ការទាមទារឲ្យកងទ័ពជើងទឹកអាម៉េរិកចេញពីការឡោមព័ទ្ធផ្លូវទឹក និងដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កក៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content