ការចិញ្ចឹមគោ ជារបរពេញនិយមមួយសម្រាប់អ្នករស់នៅតាមបណ្តាខេត្ត ជាពិសេសនៅតាមជនបទ ដែលមិនត្រឹមតែផ្ដល់ប្រយោជន៍ដោយផ្ទាល់នោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវគុណប្រយោជន៍ជាច្រើនមុខផ្សេងទៀតឱ្យតែយើងចេះប្រើប្រាស់ និងកែច្នៃវាឱ្យអស់ពីលទ្ធភាពស្របតាមបច្ចេកទេស។

មានគោជាង ១០០ក្បាលក្នុងក្រោល កសិដ្ឋានចិញ្ចឹមគោយកសាច់ភ្នំក្រហម ស្ថិតក្នុងខេត្តកំពង់ធំ កំពុងតែផ្គត់ផ្គង់តម្រូវការសាច់គោក្នុងតំបន់ ថែមទាំងទទួលបានផលចំណេញយ៉ាងច្រើនជាប់ជាប្រចាំ សូម្បីតែកាកសំណល់ដូចជាលាមកគោក៏អាចទាញយកប្រយោជន៍បានដែរ។
លោក ម៉ាត់ ហ្សាគី ជាម្ចាស់កសិដ្ឋានខាងលើបានរៀបរាប់ឱ្យដឹងថា ៖
“ក្រៅពីផលចំណេញដែលទទួលបានមកពីការចិញ្ចឹមយកសាច់លក់ នៅមានសំណល់ផ្សេងទៀតដូចជាអាចម៍គោជាដើម ក៏ខ្ញុំយកធ្វើជាជីដាក់ក្នុងចំការខ្ញុំផ្ទាល់ ដូចជា ចំការកៅស៊ូ ស្វាយចន្ទី និងស្វាយកែវរមៀតជាដើម ដែលមានសមត្ថភាពជួយបន្ថែមជីជាតិក្នុងដី ជំរុញការលូតលាស់ដល់ដំណាំបានយ៉ាងប្រសើរ”

លោកបានបន្តថា សម្រាប់លាមកគោនេះ កសិដ្ឋានរបស់លោកក៏មានគម្រោងធ្វើជាឡជីវឧស្ម័ន ដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ក្នុងកសិដ្ឋានផ្ទាល់តែម្ដង ដែលអាចជួយសន្សំសំចៃ និងកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនីផងដែរ។
ស្រដៀងគ្នានេះដែរ លោក ហ៊ឹម សិលា ជាអ្នកចិញ្ចឹមគោលក្ខណៈគ្រួសារមួយកន្លែងស្ថិតក្នុងខេត្តបាត់ដំបងបានបញ្ចេញមតិដែរថា ៖
“ការចិញ្ចឹមគោ យើងចំណេញច្រើន បានទាំងចំណូលជាថវិកាពីការលក់គោដែលយើងចិញ្ចឹម បានទទួលផលប្រយោជន៍ពីអាចម៍គោ ដែលអាចយកទៅធ្វើជីដាក់ដំណាំ និងជាការហាត់ប្រាណសម្រួលសរសៃធ្វើឱ្យយើងបែកញើសមួយផងដែរ “

លោកបន្តថា ៖
“យើងចិញ្ចឹមគោពូជប្រមាណ១២ក្បាលក្នុងក្រោល ហើយកាកសំណល់ដូចជាលាមកគោ យើងរៀបចំវាទុកដាក់ឱ្យមានរបៀប ដើម្បីធ្វើជាជីដាក់ស្មៅដែលយើងដាំឱ្យគោស៊ី ក៏ដូចជាដាក់ដំណាំផ្សេងទៀតដូចជា ក្រូចឆ្មារ និងបន្លែជុំវិញផ្ទះគឺងាយស្រួល”
លោក ហ៊ឹម សិលា បានផ្តល់ជាយោបល់ថា សម្រាប់បងប្អូនដែលជាអ្នកចិញ្ចឹមគោ មិនថាទោះជាលក្ខណៈជាកសិដ្ឋានទ្រង់ទ្រាយធំ ក៏ដូចជាការចិញ្ចឹមជាលក្ខណៈគ្រួសារនៅតាមទីជនបទក្ដី គួរចេះទាញយកប្រយោជន៍ និងកែច្នៃនូវធនធានដែលមានស្រាប់នេះឱ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន ដើម្បីកាត់បន្ថយការចំណាយប្រចាំ និងអាចលើកកម្ពស់សេដ្ឋកិច្ចគ្រួសារផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅតាមសហគមន៍
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត ចែកកូនឈើហូបផ្លែចំនួន ២០០ដើម និងលើកកម្ពស់អនាម័យ នៅសាលាបឋមសិក្សា មង្គលបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៦ឆ្នាំ នៃគ្រឹះស្ថាន ខេមា

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 18/08/2026
ក្នុងគោលបំណងសម្រួលដល់ការទូទាត់របស់ជនជាតិចិននៅកម្ពុជា និងដើម្បីទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content