ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឱ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់អាស៊ាន

ភ្នំពេញ ៖ ការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រី នឹងធ្វើឲ្យកម្ពុជាឈានទៅរកការពង្រីកអាជីវកម្មទៅកាន់តំបន់អាស៊ានតាមរយៈប្រព័ន្ធអេឡិចត្រូនិក។ នេះបើយោងតាមលោក ម៉ុក កិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋាន សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងនៅវគ្គបណ្តុះបណ្តាលស្តីអំពីការលើកកម្ពស់ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់ស្ត្រី MSMEs ក្នុងតំបន់អាស៊ាន នាថ្ងៃទី២០ និង ២១ ខែកក្កដា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។


លោកអគ្គនាយករងបានបន្តថា វគ្គបណ្តុះបណ្តាលស្តីអំពីការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់ស្ត្រី MSMEs ក្នុងតំបន់អាស៊ាន លើកទី៣ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់ស្ត្រីក្នុងតំបន់អាស៊ាន ផ្តោតសំខាន់លើ MSMEs (សហគ្រាសមីក្រូ ធុនតូច និងមធ្យម) ហើយគម្រោងនេះត្រូវបានផ្តួចផ្តើមឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងសារណៈរដ្ឋកូរ៉េ និងអាស៊ាន (ASEAN-ROK) ក្នុងក្របខណ្ឌគណកម្មាធិការសម្របសម្រួលវិស័យសហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យមអាស៊ាន (ACCMSMEs) និងត្រូវបានកំពុងអនុវត្តនៅប្រទេសអាស៊ានទាំង១០ មានន័យថា ប្រទេសសមាជិកអាស៊ាននីមួយៗ ក៏កំពុងផ្តល់ការបណ្តុះបណ្តាលជូនដល់សហគ្រិនស្ត្រីផងដែរ ដែលជាសញ្ញាថា យើងត្រូវតែខិតខំហ្វឹកហាត់បន្ថែម ដើម្បីប្រឈមទៅនឹងការប្រកួតប្រជែងនៅពេលអនាគត ជាពិសេសលទ្ធភាពនៃការឈានទៅពង្រីកអាជីវកម្មចូលទីផ្សារមូលបត្រជាដើម។


លោកបានបន្ថែមថា គម្រោងនេះនឹងរួមចំណែកផ្តល់ជូននូវការកសាងសមត្ថភាពក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងការយល់ដឹងអំពីការគ្រប់គ្រងប្រើប្រាស់ប្រព័ន្ធឌីជីថល ឬព័ត៌មានវិទ្យាសម្រាប់អាជីវកម្ម ការរៀបចំផែនការស្រាវជ្រាវ និងការអភិវឌ្ឍន៍ប្រព័ន្ធអេកូ-អាជីវកម្មតាមអេឡិចត្រូនិក ដល់សហគ្រិនជាស្ត្រី។ ការលើកកម្ពស់នៃការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់សហគ្រិនស្ត្រីនេះត្រូវបានផ្តល់មូលនិធិដោយមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (AKCF) និងអនុវត្តដោយគម្រោងថ្នាក់តំបន់ដោយមជ្ឈមណ្ឌលបណ្តាញព័ត៌មានស្ត្រីអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Women’s Information Network Center) ហៅកាត់ថា APWINC និងសហការគាំទ្រដោយលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) តាមរយៈគណៈកម្មាធិការសម្របសម្រួលសហគ្រាស ធុនមីក្រូ-តូច និងមធ្យម អាស៊ាន (ACCMSME) ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាគណៈកម្មាធិការដឹកនាំគម្រោងសម្រាប់ប្រទេសកម្ពុជា។


នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តភារកិច្ចស្នូលសំខាន់ពីរ គឺការដឹកនាំសម្របសម្រួល និងអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល និងការចូលរួមកសាងសមត្ថភាពដល់សហគ្រាសគ្រប់ប្រភេទ រាប់ទាំងការអនុវត្តផែនការគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធ។


គួរបញ្ជាក់ថា ទំនើបកម្មផ្នែកសេវាសាធារណៈ ក៏ត្រូវបានពង្រីកវិសាលភាព ដូចជាការបង្កភាពងាយស្រួលផ្នែកចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ ការលើកទឹកចិត្តអនុគ្រោះផ្នែកពន្ធដារ ការរៀបចំប្រព័ន្ធព័ត៌មានបញ្ជរជាតិផ្នែកពាណិជ្ជកម្ម ការបង្កើតជាថ្នាល ឬគេហទំព័រ Khmer SMEs និង ASEAN ACCESS ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្តល់ឥណទានអាជីវកម្ម និងការប្រឹក្សាយោបល់នានា ការសហការទាក់ទាញវិនិយោគបរទេសមកកម្ពុជា និងការជំរុញទីផ្សារស្របតាមបទបញ្ញត្តិនីតិវិធីពាណិជ្ជកម្មសេរី សុទ្ធតែជាសមិទ្ធផលនៃការខិតខំរបស់រដ្ឋាភិបាលជាមួយវិស័យឯកជននៃបរិវត្តកម្មបច្ចេកវិទ្យា។ ចំណុចស្នូលដែលជំរុញឱ្យមានសកម្មភាពទាំងនេះ គឹស្តែងចេញពីការចូលរួម រវាងវិស័យរដ្ឋ និងឯកជន ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

Leave a Reply

Your email address will not be published.Required fields are marked *