គ្មានហាងធំក៏មិនមែនជាបញ្ហា ៖ បុរសម្នាក់បង្កើតអាជីវកម្ម​លក់ផ្កាតាមអនឡាញ ទទួលបានចំណូលមិន​គួរ​ឱ្យជឿ

ខុសពីអាជីវកម្មមួយចំនួនដែលចាំបាច់ត្រូវតែមានទីតាំង ឬហាងលក់ផ្ទាល់នោះ សម្រាប់តែអាជីវកម្មមួយប្រភេទដែលអាចលក់រុក្ខជាតិ និងផ្កា បាននៅលើបណ្តាញអនឡាញទាំងស្រុង។ អាជីវកម្មលក់នៅលើបណ្តាញអនឡាញនេះអាចធ្វើទៅបានតាមរយៈការចេះស្រាវជ្រាវ និងបង្កើត​មាតិកាចែកចាយនៅលើគេហទ័ព័រហ្វេសប៊ុក និងទទួល​បានការចាប់អារម្មណ៍យ៉ាង​ច្រើនពីមហាជន។

អាជីវកម្មតូចមួយនេះ បានបង្កើតឡើងកាលពីឆ្នាំ២០២២ ដោយយុវជនម្នាក់មានឈ្មោះ ត្រាយ សិនជាលី អាយុ ២៧ឆ្នាំ ជានិស្សិតបញ្ចប់ការ​សិក្សាលើជំនាញ IT ដែលមានចំណូលចិត្តលើការងារបរិស្ថាន និងធម្មជាតិ។

យុវជន ត្រាយ សិនជាលី ដែលជា​សហ​ស្ថាបនិក​អាជីវកម្ម​លក់​ផ្កា​តាម​អនឡាញ​ «រីផត​ដើម-Report.Derm»​ បានឱ្យដឹងពីការចាប់ផ្ដើម​របស់​ខ្លួន​ថា ខ្លួនមានជំនាញផ្នែកព័ត៌មានវិទ្យា (IT)  ដែលជាជំនាញមួយខ្លួនស្រឡាញ់ ប៉ុន្តែដោយសារគិតថា ខ្លួនធ្វើការក្នុងវិស័យនេះទំនងមិនបាន​យូរ​អង្វែងនោះ យុវជនរូបនេះបានចំណាយពេលជាច្រើនក្នុងការសិក្សាស្រាវជ្រាវលើបច្ចេកទេសដាំដុះ ជាពិសេសបច្ចេកទេសថែរក្សាទុកផ្កា​ឱ្យ​បានយូរ ជាមួយនឹងការហាត់រៀនពីជំនាញវេចខ្ចប់ឱ្យបានស្អាត និងមានសុវត្ថិភាពចំពោះដើមរុក្ខជាតិ និងផ្កាឱ្យបានល្អប្រកបដោយសោភ័ណភាព។

យុវជន ត្រាយ សិនជាលី បានលើកឡើងថា ៖

“ការ​ដឹក​ជញ្ជូន​ច្រើនគឺ​ជា​បញ្ហា​ចម្បង​របស់​អាជីវកម្ម​ ដូច្នេះ​សម្រាប់​ខ្ញុំ ​មុន​ពេល​ផ្ញើ​ផលិតផល​ទៅ​ភ្ញៀវ​ម្តង​ៗ​ ខ្ញុំតែង​ធ្វើ​ការ​សាក​ល្បង​វេច​ខ្ចប់​ជានិច្ច​ ប្រសិន​បើ​ផ្ញើ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​គួរ​វេច​ខ្ចប់​បែប​ណា​ ហើយ​បើ​ផ្ញើ​ទៅ​ខេត្ត​គួរ​ធ្វើ​បែប​ណា។

ម្យ៉ាងទៀត ដោយសារតែអាជីវកម្មនេះពឹងទាំងស្រុងលើការផ្សព្វផ្សាយតាមបណ្ដាញសង្គម ម៉្លោះហើយវាទាមទារឱ្យមានយុទ្ធសាស្ត្រចេះធ្វើ​ទីផ្សារ ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលាយដោយបង្កើតមាតិកាឱ្យមានភាពទាក់ទាញ។”

ស្ថាបនិកអាជីវកម្មលក់ផ្កាតាមបណ្ដាញសង្គមរូបនេះបានបន្តថា ៖

“យើង​មាន​យុទ្ធសាស្ត្រ​ ដោយយើង​ព្យាយាម​ផលិត​រូប​ភាព​ វីដេអូ និង​កាតា​ឡុក​ ដែល​ភ្ញៀវ​អាច​មើល​ដោយមាន​ទំនុក​ចិត្ត ម៉្យាង​វិញ​ទៀត​យើង​ព្យាយាម​បង្ហាញ​ខ្លួន​ឯង​តែ​ម្ដង​នៅ​លើ​បណ្ដាញ​សង្គម​របស់​ពួក​យើង​ ថា​យើង​ជា​នរណា​ ដែល​អាច​ឱ្យ​ភ្ញៀវ​ជឿ​ទុក​ចិត្ត​មកមើល​ហាង ក៏ដូចជាបណ្តាផលិតផល​របស់​ពួក​យើង។”

ដូចទៅនឹងការលើកឡើងខាងលើនេះ ជារឿយៗ នៅលើគេហទំព័រហ្វេសប៊ុក «រីផត​ដើម-Report.Derm»​ គេតែងឃើញមានបង្ហោះនូវវីដេអូ​ណែនាំ​អំពីផ្កា បង្ហាញអំពីការវេចខ្ទប់ បង្ហាញអំពីផ្កា និងរុក្ខជាតិដែលត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់ជាដើម។

សម្រាប់ផ្កាដែលត្រូវបានដាក់លក់នៅលើបណ្តាញសង្គម ឬអនឡាញខាងលើនេះ​មាន​តម្លៃ​ចាប់​ពី​ ២​ដុល្លារ​ឡើង​ទៅ ប៉ុន្តែ​ភាគ​ច្រើន​គឺ​ផ្ដោត​លើ​ការ​លក់​ជា​ឈុត ដែល​មាន​ន័យ​ថា​លក់​ទាំង​ថូ និង​រុក្ខជាតិ​ព្រម​គ្នា​តែ​ម្ដង ដោយក្នុងមួយខែៗអាចទទួលបានចំណូលច្រើនគួរសមមិនចាញ់ប្រាក់ខែអ្នកធ្វើការនៅក្រុមហ៊ុនឯកជនមួយចំនួននោះឡើយ។

សម្រាប់យុវជន ត្រាយ សិនជាលី ដែលធ្លាប់គិតថាការធ្វើអាជីវកម្មដោយមិនមានហ៊ាង គ្មានទីតាំង គឺជារឿងថ្មី ដែលអាចប្រឈមនឹងបញ្ហានានា ប៉ុន្តែរហូតមកដល់ពេលនេះ លោកបានឱ្យដឹងថា អាជីវកម្ម​គឺអាស្រ័យលើការធ្វើយុទ្ធសាស្ត្រទីផ្សារ និងការបង្កើនទំនុកចិត្តភ្ញៀវ។ ម្យ៉ាងទៀត បច្ចុប្បន្ន សង្គមក៏កំពុងមានទំនោរទៅរកឌីជីថល ដែលមានភាពងាយស្រួលជាងមុន និងលឿនជាងមុនប្រកបដោយទំនុកចិត្តខ្ពស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន