អ្នកជំនាញ ៖ ក្រៅពីជាឧបករណ៍សម្រាប់កម្សាន្ត បណ្ដាញសង្គម facebook ជាប្រភពចំណេះដឹងយ៉ាងសម្បូរបែបសម្រាប់កសិករ

បណ្ដាញសង្គម ដែលសម្ដៅទៅលើ facebook គឺជាកន្លែងមួយដែលមានការចែករំលែកជាច្រើនដោយមិនថាជាព័ត៌មាន វីដេអូ ការលក់ដូរផលិតផល ក៏ដូចជាចំណេះដឹងផ្សេងៗយ៉ាងទូលាយ។ ក្នុងនោះក្រៅពីការកម្សាន្ត បណ្ដាញសង្គមក៏ជាវេទិកាមួយដែលកសិករអាចស្វែងរកវីដេអូក៏ដូចជាឯកសារកសិកម្មផ្សេងៗបានយ៉ាងងាយស្រួល និងច្រើនបែបច្រើនយ៉ាង។

លោក នី ប៊ុនថា មានទីលំនៅស្រុកស្រែអំបិល ខេត្តកោះកុង និងជាស្ថាបនិក «រៀនដាំ» ដែលជាអ្នកកសិកម្ម និងមានចំណូលចិត្តធ្វើវីដេអូផ្តល់ចំណេះដឹងកសិកម្មផងដែរនោះ បានមានប្រសាសន៍ថា បណ្ដាញសង្គមពិតជាសំខាន់ណាស់សម្រាប់កសិករដែលគាត់អាចទាញយកឯកសារក៏ដូចជាវីដេអូកសិករដែលមានប្រយោជន៍ឥតដែនកំណត់។

លោកបញ្ជាក់ថា ៖

“បណ្ដាញសង្គមពិតជាសំខាន់ ដោយសារសម័យនេះជាសម័យបច្ចេកវិទ្យា មិនថាចំពោះអ្នកធ្វើកសិកម្មក៏ដោយ គឺលែងពិបាកដូចមុនទៀតហើយដែលត្រូវចូលសាលារៀនគ្រប់ម៉ោងគ្រប់ពេលទើបអាចទទួលបានចំណេះដឹងនោះទេ យើងអាចស្រាវជ្រាវដោយខ្លួនឯងតាមបណ្ដាញសង្គម ដែលយើងអាចទទួលបានចំណេះដឹងទាំងអស់នោះគ្រប់ម៉ោងគ្រប់ពេល និងមានច្រើនបែបច្រើនទម្រង់ឥតដែនកំណត់”

លោកបន្ថែមថា ៖

“ចំពោះប្រភពចែករំលែកវីដេអូដែលធំក៏ដូចជាមានប្រជាប្រិយភាពបច្ចុប្បន្នគឺ ហ្វេសប៊ុក និងយូធូប ដែលមានអ្នកធ្វើ និងចែករំលែកមាតិកាច្រើនសន្ធឹកសន្ធាប់ មិនថាអ្នកបង្កើតមាតិកា ចែករំលែកបទពិសោធផ្ទាល់ក៏ដូចជាស្ថាប័ន និងក្រសួងនានាថែមទៀតផង។ ក្រៅពីនេះ សម្រាប់អ្នកដែលចេះលេងបណ្ដាញសង្គមល្មមៗអាចមើលជាភាសាខ្មែរ ខ្មែរយើងអ្នកចែករំលែក ឯបងប្អូនដែលចេះភាសាអាចមើលបានដល់ទៅវីដេអូបរទេសដែលមានបច្ចេកវិទ្យាជឿនលឿនជាងយើង”

ទាក់ទងទៅនឹងប្រភពនៃវីដេអូឬក៏ឯកសារវិញ អ្នកជំនាញខាងលើបន្តទៀតថា ៖

“យើងមិនអាចកំណត់ថាត្រូវទៅយកពីផេកនេះ ឬក៏គេហទំព័រណាមួយបាននោះទេ ដោយសារប្រភពនៃអ្នកចែករំលែកមានច្រើនលើសលប់ និងច្រើនបែបច្រើនទម្រង់អស្រ័យទៅលើតម្រូវការរបស់យើងថាតើយើងចង់បានចំណេះដឹងមួយណាមកអនុវត្ត។ យ៉ាងណាក៏ដោយ ត្បិតតែប្រភពវីដេអូមានច្រើនក៏ពិតមែន តែយើងគួរសង្កេតមើលប្រភពណាដែលចែករំលែកនូវបទពិសោធល្អៗ ចំណេះដឹងក៏ដូចជាឯកសារពិតប្រាកដ មិនមែនចេះតែយកវីដេអូមិនពិតមកចែករំលែកនោះទេ។ មួយវិញទៀត យើងអាចមើលថាអ្នកចែករំលែកផ្នែកមួយណាដែលយើងចង់អនុវត្ត ដូចជាអ្នកដាំបន្លែលើទឹក យើងអាចទៅមើលផេកអ្នកដែលតែងតែបង្ហាញពីការដាំនិងបច្ចេកទេសពីផ្នែកនោះផ្ទាល់តែម្ដង”

បន្ថែមពីលើការមើលវីដេអូ ស្ថាបនិកខាងលើរៀបរាប់ថា ៖

“យើងមិនមែនពឹងផ្អែកទៅលើវីដេអូទាំងនោះបានទាំងស្រុងនោះទេ ពោលគឺវាអាស្រ័យលើការមើល ត្រង់ត្រាបតាម និងយកមកកែច្នៃក៏ដូចជាអនុវត្តផ្ទាល់ៗទើបដឹង ហើយសម្រាប់វីដេអូឯកសារទាំងនេះ អាចជាផ្នែកមួយទូលំទូលាយ និងជំនួយដល់ស្មារតីកសិករដល់ទៅ ៩០ភាគរយទៅហើយ សល់ប្រមាណ ១០ភាគរយទៀត គឺអាស្រ័យលើការអនុវត្ត និងស្រាវជ្រាវនៅមូលដ្ឋានផ្ទាល់តែម្ដង”

ទន្ទឹមជាមួយគ្នានេះដែរ លោក ជឿង ភារុង ជាម្ចាស់កសិដ្ឋាន HR និងជាអ្នកបង្កើតមាតិកាកសិកម្មមួយរូបដែរ បានចែករំលែកដែរថា ៖

“តាមរយៈវីដេអូលើបណ្ដាញសង្គម កសិករយើងអាចទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាបបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ និងផលប៉ះពាល់នានា ដែលគាត់អាចបានដឹងនិងអនុវត្ត ក្រៅពីការសាកសួរអ្នកមានបទពិសោធ ឬក៏ទៅរៀននៅសាលាជំនាញកសិកម្មផងដែរ”

ជាចុងក្រោយ អ្នកជំនាញខាងលើ សូមលើកទឹកចិត្តឱ្យបងប្អូនកសិករយើងចេះប្រើប្រាស់បណ្ដាញសង្គមឱ្យមានប្រយោជន៍ ជាពិសេសទាញយកចំណេះដឹងនានា ដែលគេចែករំលែកឥតគិតថ្លៃ យកមកអនុវត្ត ស្រាវជ្រាវបន្ថែម និងចងក្រងជារូបមន្តផ្ទាល់ខ្លួនដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​