Donald Trump បដិសេធមិនផ្តល់ជំនួយយោធាចំនួន ៤០០ លានដុល្លារដល់កោះតៃវ៉ាន់

បរទេស ៖ ​យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump បានបដិសេធមិនផ្តល់ជំនួយយោធាចំនួន ៤០០ លានដុល្លារដល់កោះតៃវ៉ាន់ ខណៈដែលកំពុងស្ថិតក្នុងដំណាក់កាលចរចាពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។

ប្រធានាធិបតីអាម៉េរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping គ្រោងនិយាយជាមួយគ្នាតាម​ទូរស័ព្ទ​​បន្ទាប់ពី​ភាគី​ទាំង​ពីរ​សម្រុះ​សម្រួល​គ្នាលើ​ពន្ធគយ ​និង​កិច្ច​ព្រម​ព្រៀង​រក្សាកម្មវិធី TikTok នៅក្នុងអាម៉េរិក។ សូមរំលឹកថា ថ្វីត្បិតសហរដ្ឋអាម៉េរិកឈប់ទទួលស្គាល់តៃវ៉ាន់នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីផ្គាប់ចិត្តប្រទេសចិនក្តី ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែជាអ្នកគាំទ្រដ៏សំខាន់បំផុតរបស់តៃប៉ិ និងជាអ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតទៅកាន់កោះមួយនេះ។

ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Joe Biden ទីក្រុងវ៉ាស៊ីនតោនបានអនុម័តកញ្ចប់ជំនួយយោធាជាង ២ ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់។ យ៉ាងណាមិញ គេកត់សម្គាល់ថា Trump មិនចូលចិត្តការបញ្ជូនអាវុធដោយគ្មានការទទួលប្រាក់នោះទេដូចដែលកើតឡើងជាមួយនឹងអ៊ុយក្រែន។

មន្ត្រី​សេតវិមាន​ម្នាក់​បានលើកឡើង​ថា ការ​សម្រេច​ចិត្តលើ​កញ្ចប់​ជំនួយ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ កាលពីខែសីហា មន្ត្រីការពារជាតិអាម៉េរិក និងតៃវ៉ាន់បានជួបប្រជុំគ្នានៅទីក្រុង Anchorage រដ្ឋ Alaska ដើម្បីពិភាក្សាអំពីកញ្ចប់នៃការលក់អាវុធដែលមានតម្លៃរាប់ពាន់លានដុល្លារ រួមមាន យន្តហោះគ្មានមនុស្សបើក កាំជ្រួច និងឧបករណ៍ចាប់សញ្ញា។

គួរកត់សម្គាល់ថា ចាប់តាំងពី Trump ត្រលប់មកសេតវិមានសាជាថ្មីវិញនៅក្នុងខែមករា វាមានភាពស្រពិចស្រពិលរវាងទំនាក់ទំនងតៃវ៉ាន់-អាម៉េរិក និងឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចការពារកោះនេះ ប្រសិនបើចិនវាយប្រហារ។​ យ៉ាងណាមិញ កាលពីចុងខែសីហាកន្លងទៅនេះ ប្រធានគណៈកម្មាធិការសព្វាវុធរបស់អាម៉េរិកបានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ និងបានប្តេជ្ញាចិត្តថា សហរដ្ឋអាម៉េរិក និងតៃវ៉ាន់នៅតែជាមិត្តល្អបំផុត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *