ក្រសួងការងារ ៖ វិស័យឯកជនមិនមែនត្រូវការកម្លាំងពលកម្មដែលមានការសិក្សាខ្ពស់ទាំងស្រុងនោះទេ

ក្រសួងការងារតាមរយៈអ្នកនាំពាក្យបានគូសបញ្ជាក់ពីតម្រូវការរបស់វិស័យឯកជនដែលមិនមែនចង់បានធនធានមនុស្សដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទាំងអស់នោះទេ ប៉ុន្តែពួកគេក៏ត្រូវការកម្លាំងពលកម្មជំនាញមួយផ្នែកទៀតដែលជាធនធានមានបច្ចេកទេស ដោយមិនចាំបាច់មានការសិក្សាចំណេះដឹងទូទៅខ្ពស់ពេកនោះទេ សំដៅលើអ្នកបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលខ្លីនៅតាមវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសនានា។

អ្នកនាំពាក្យក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា ដើម្បីជួយសម្រួលទៅដល់យុវជនដែលមានតម្រូវការរកចំណូលជូនគ្រួសារបន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិក្សា ក្រសួងបានបង្កើតជាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ និងបច្ចេកទេស (TVET) ទៅតាមបណ្តាខេត្ត ក្រុងស្ទើរទូទាំងប្រទេស។

ការបណ្ដុះបណ្ដាលនៅតាមវិទ្យាស្ថានទាំងនោះនឹងមិនទាមទាររយៈពេលយូរពេកទេ គឺត្រឹម១ឆ្នាំ ២ឆ្នាំ ឬវគ្គខ្លះមានត្រឹមតែរយពេល៦ខែ ដែលអាចឆ្លើយតបបានលឿនទៅនឹងតម្រូវការស្វែងរកការងាររបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងម្ខាងទៀតក៏ត្រូវនឹងតម្រូវការជ្រើសរើសកម្មករជំនាញរបស់វិស័យឯកជន។ នេះបើតាមការលើកឡើងបន្ថែមរបស់ឯកឧត្តម ហេង សួរ។

ទាំងអស់នេះ ជាការលើកទឹកចិត្តទៅដល់យុវជនខ្មែរ ចំពោះការខិតខំបង្កើតជំនាញរបស់ខ្លួន បើសិនជាខ្លួនមិនមានលទ្ធភាពក្នុងការបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា។ នេះក៏ជាការបញ្ចាក់ផងដែរថា លទ្ធភាពនៃការទទួលបានការងារ គឺមិនបានស្ថិតនៅលើកម្រិតសិក្សានោះទេ។

បន្ថែមពីនេះផងដែរ អ្នកនាំពាក្យក្រសួងការងារដដែលនេះក៏បានបង្ហាញទិន្នន័យនៃគ្រឹះស្ថាន TVET នៅកម្ពុជាបច្ចុប្បន្នមានចំនួន ១០៧ គ្រឹះស្ថានដែលស្ថិតនៅចំណុះក្រសួង។ ក្នុងនោះមាន ៣៧ ជាគ្រឹះស្ថានរបស់រដ្ឋ ហើយក្នុងចំណោម៣៧ស្ថាប័នរបស់រដ្ឋគឺមាន ២៨ គ្រឹះស្ថានដែលទទួលបានវិញ្ញាបនបត្រ ISO បន្ទាប់ពីគ្រឹះស្ថានទាំងនោះមានការធ្វើទំនើបកម្ម និងកែលំអរប្រព័ន្ធអប់រំ និងបណ្ដុះបណ្ដាល។

គួរបញ្ជាក់ថា ក្នុងចន្លោះឆ្នាំ២០១៨ ដល់ ២០២៣ ក្រសួងការងារបានបណ្ដុះបណ្ដាលផ្នែកវិញ្ញាបនបត្រ​កម្រិតខ្លី​បានជាង ២៦ម៉ឺននាក់ ដែលភាគច្រើនធ្វើឡើងនៅតាមសហគមន៍។ ក្រៅពីនោះក៏មានវគ្គកម្មករជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មលឿនរបស់វិស័យ ឯកជន និងជាកម្មវិធីដែលមានភាពបត់បែនសម្រាប់បងប្អូនប្រជាពលរដ្ឋផងដែរ។

គួររំលឹកថា ក្នុងឆ្នាំ២០១៣-២០១៧ ព័ត៌មានទីផ្សារការងារដែលក្រសួងប្រមូលបាន និងចងក្រងទុកមានប្រមាណជាង ៣០ម៉ឺនកន្លែង ដោយឡែក សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ ព័ត៌មានទីផ្សារ ការងារដែលប្រមូលបាន និងផ្សព្វផ្សាយបានកើនឡើងដល់ជាង ៥២ម៉ឺនកន្លែង។ ចំនួនអ្នកដែលចុះឈ្មោះស្វែងរកការងារធ្វើនៅក្នុងទីភ្នាក់ងារជាតិ និងមុខរបរក៏បានកើនឡើងពី ៤ម៉ឺនជាង ទៅ៩ម៉ឺនជាងអ្នក រីឯអ្នកដែលទទួលបានការងារធ្វើចេញពីការចុះឈ្មោះស្វែងរកការងារក៏បានកើនឡើងពី១ម៉ឺននាក់ ទៅ២ម៉ឺន១ពាន់នាក់ផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក