Donald Trump ចុះហត្ថលេខាដកសហរដ្ឋអាម៉េរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC)

បរទេស៖ យោងតាមប្រភពព័ត៌មានពី DW បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានចុះហត្ថលេខាដកសហរដ្ឋអាម៉េរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) ។

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយក្នុងការដកសហរដ្ឋអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) ហើយបទបញ្ជានេះក៏កំពុងជំរុញឱ្យមានការពិនិត្យឡើងវិញលើការផ្តល់មូលនិធិរបស់សហរដ្ឋអាម៉េរិកសម្រាប់អង្គការសហប្រជាជាតិផងដែរ។ លើសពីនេះ សហរដ្ឋ​អាម៉េរិក​នឹង​មិន​ចូល​រួម​ជាមួយ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ (UNHRC) និង​​សុំមិនចូលរួមក្នុង​ការ​បោះ​ឆ្នោត​​ក្នុង​ក្រុមប្រឹក្សា​នេះ​ទេ។ Trump ក៏បានបញ្ជាឱ្យដកសហរដ្ឋអាមេរិកចេញពីទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA) ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អាម៉េរិកគ្រោងពិនិត្យឡើងវិញនូវសមាជិកនៅក្នុងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។

ក្នុងឆ្នាំ២០១៨ Trump បានដកសហរដ្ឋអាមេរិកចេញពី UNHRC ម្តងរួចហើយ ក្នុងអំឡុងពេលកាន់តំណែងដំបូងជាប្រធានាធិបតី។ ក្រោយមក អតីតប្រធានាធិបតី Joe Biden បានបញ្ចូលសមាជិកភាពរបស់សហរដ្ឋអាម៉េរិកឡើងវិញទៅក្នុងអង្គការនេះវិញនៅឆ្នាំ ២០២១។ Trump បានរិះគន់ថា អង្គសហប្រជាជាតិមានសក្តានុពលអស្ចារ្យ ប៉ុន្តែវាដំណើរការមិនល្អនោះទេ។ មនុស្សគ្រប់គ្នាគួរផ្តល់មូលនិធិស្មើរៗគ្នា ប៉ុន្តែសមាមាត្ររបស់អាម៉េរិកលើសគេ។ Trump បានប្រាប់អ្នកយកព័ត៌មានថា អង្គការអន្តររដ្ឋាភិបាលត្រូវតែមានសកម្មភាពរបស់ពួកគេរួមគ្នា ប៉ុន្តែ​វា​មិន​ដំណើរការ​ល្អ​ទេ និយាយ​ដោយ​ស្មោះត្រង់ គឺ​ពួកគេ​មិន​បាន​ធ្វើ​ការងារ​នោះ​ទេ​។ Trump បានបន្ថែមថា ជម្លោះភាគច្រើនដែលអាម៉េរិកកំពុងធ្វើការគួរតែត្រូវបានដោះស្រាយ ឬយ៉ាងហោចណាស់គួរតែមានជំនួយខ្លះក្នុងការដោះស្រាយវា ប៉ុន្តែអាម៉េរិកហាក់ដូចជាមិនទទួលបានជំនួយទេ។ ជាក់ស្តែង នេះគឺជាគោលបំណងចម្បងរបស់អង្គការសហប្រជាជាតិ។ គួរឲ្យបញ្ជាក់ដែរថា Trump បានធ្វើយុទ្ធនាការប្រឆាំងយ៉ាងខ្លាំងនឹងការផ្តល់មូលនិធិរបស់សហរដ្ឋអាម៉េរិកសម្រាប់ស្ថាប័នពហុភាគីទាំងក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ និងសូម្បីតែតំណែងជាប្រធានាធិបតីលើកទីពីររបស់គាត់ ដោយអំពាវនាវឱ្យប្រទេសផ្សេងទៀតបង្កើនការរួមចំណែករបស់ពួកគេ ជាពិសេសទាក់ទងនឹងសម្ព័ន្ធមិត្តយោធាណាតូ។

លេខាធិការបុគ្គលិកសេតវិមាន Will Scharf បានអះអាងថា មានការលំអៀងប្រឆាំងនឹងអាមេរិកនៅទីភ្នាក់ងារអង្គការសហប្រជាជាតិ។ លើសពីនេះ អាម៉េរិកមើលឃើញពីកម្រិតហិរញ្ញប្បទានរបស់គ្នាខុសគ្នាខ្លាំងក្នុងចំណោមប្រទេសដទៃទៀត និងសកម្មភាពរបស់ប្រទេសផ្សេងនៅក្នុងអង្គការសហប្រជាជាតិ ហើយបទបញ្ជាប្រតិបត្តិនេះអំពាវនាវឱ្យមានការវាយតម្លៃឡើងវិញអំពីសមាជិកភាព និងការផ្តល់មូលនិធិរបស់សហរដ្ឋអាម៉េរិក។

ទន្ទឹមនឹងនេះ Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres លើកឡើងថា លោក Antonio បានធ្វើការដោយមិននឿយហត់ដើម្បីអនុវត្តកំណែទម្រង់ជាច្រើនក្នុងការបង្កើនប្រសិទ្ធភាព និងការច្នៃប្រឌិត។ ការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះអង្គការសហប្រជាជាតិបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងសន្តិសុខពិភពលោកក្នុងកម្រិតខ្ពស់។ ដូច្នោះហើយ អគ្គលេខាធិការ Antonio ទន្ទឹងរង់ចាំក្នុងការបន្តទំនាក់ទំនងរបស់គាត់ជាមួយប្រធានាធិបតី Trump និងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងទំនាក់ទំនងនោះនៅក្នុងពិភពលោកដែលកំពុងច្របូកច្របល់នាពេលបច្ចុប្បន្ននេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *