អ្នកឧកញ៉ា សួរ វីរៈ ៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ មានសារៈសំខាន់ខ្លាំងក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍គ្រប់ទម្រង់ដែលបង្កគ្រោះមហន្តរាយដល់មនុស្សជាតិ

ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ  អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងជាកុងស៊ុលកិត្តិយស​អ៊ីស្រាអែល ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និងជាកុមារមួយរូបដែលបានហែលឆ្លងរបបប្រល័យពូជសាសន៍ប៉ុលពត​ បានបង្ហាញពី​ការចូលរួម​គាំទ្រដល់ទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស (Holocaust) ។

https://www.trumanlibrary.gov/photograph-records/72-3220
Survivors after the liberation of Auschwitz.

នៅថ្ងៃទី២៧ខែមករា ជាជារៀងរាល់ឆ្នាំសហគមន៍អន្តរជាតិនានានៅលើកពិភពលោក​តែងប្រារព្ធទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស។កាលបរិច្ឆេទនេះត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិនៅឆ្នាំ២០០៥ដើម្បីរំលឹកដល់ការរំដោះតំបន់អូស្វីត-បៀកណូដែលជាជំរំសម្លាប់រង្គាលដ៏ធំនិងល្បីល្បាញ​បំផុតក្នុងប្រវត្តិសាស្ត្រនិងដើម្បីឆ្លុះបញ្ចាំងជា សកល ពីគ្រោះថ្នាក់ នៃការស្អប់ខ្ពើមរើស​អើងជាតិសាសន៍ ការបន្ទាបតម្លៃមនុស្ស និងបិទ​សិទ្ធិ​សេរីភាព។ ទិវានេះមិនត្រឹមតែមានគោលបំណងចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកអប់រំ ព្រមាននិងទប់ស្កាត់អំពើឃោរឃៅ នាពេលអនាគត​ផងដែរ។

អ្នកឧកញ៉ា បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ជំរុញ​ការ​ចងចាំដល់ជនរងគ្រោះគ្រប់រូបនៃអំពើប្រល័យពូជសាសន៍គ្រប់ទម្រង់ ដែលជាគ្រោះមហន្តរាយមនុស្សជាតិសកលដែលអាចកើតឡើងគ្រប់ទីកន្លែងលើសកលលោក។

កិច្ច​គាំទ្រ​របស់អ្នកឧកញ៉ា សួរ វីរៈ គឺជាការឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​ លើកកម្ពស់​តម្លៃ​​​សន្តិភាព សេចក្តីថ្លៃថ្នូរ និង​កិច្ចគាំពារ​សិទ្ធិមនុស្សជាតិជាសកល។

អ្នកឧកញ៉ា សួរ វីរៈ បានសង្កត់ធ្ងន់ថា ទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍​​ហូឡូខូស បាន​ឆ្លុះ​បញ្ចាំង​ជា​ថ្មី​អំពី​ការទទួលខុសត្រូវ​របស់​ប្រជាជាតិ និង​ប្រជាជន​ទាំងអស់​ក្នុង​ការ​រួបរួម​ប្រឆាំង​នឹង​ការ​ប្រល័យ​ពូជសាសន៍ ការ​ស្អប់ខ្ពើម និង​ការ​រើសអើង​គ្រប់​ទម្រង់​ទាំងអស់ និង​ដើម្បី​ធានា​បានថា​របបដ៏ព្រៃផ្សៃទាំងនោះ នឹងមិនត្រឡប់មកសារជាថ្មីនាពេល​អនាគត។

https://www.holocaust.cz/en/history/concentration-camps-and-
ghettos/auschwitz/
Children after the liberation of Auschwitz concentration camp (photo from the
National Archives of Belarus; courtesy of the United States Holocaust Memorial
Museum, USHMM).

គួរជម្រាបថា៖ហូឡូខូស គឺជាព្រឹត្តិការណ៍នៃការសម្លាប់រង្គាលដែលបានរៀបចំឡើងលើជនជាតិជ្វីហ្វចំនួន ប្រាំមួយលាននាក់ដោយពួកណាស៊ីអាល្លឺម៉ង់ និងបក្សពួកពីឆ្នាំ ១៩៣៣ ដល់ឆ្នាំ ១៩៤៥។ ជនជាតិជ្វីហ្វត្រូវបានគេធ្វើទុក្ខបុកម្នេញ និរទេស និងសម្លាប់ដោយសារតែស្អប់ខ្ពើមការរើសអើងជាតិសាសន៍។ គោលដៅចំបងរបស់ពួកគេ គឺការបំផ្លិចបំផ្លាញប្រជាជន វប្បធម៌ និងអនាគតរបស់ជ្វីហ្វទាំងស្រុង ដែលនេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមួយដែលអាចសម្គាល់យ៉ាងច្បាស់ថា ជាអំពើប្រល័យពូជសាសន៍។

នៅពេលនិយាយអំពើប្រល័យពូជសាសន៍ហូឡូខូស វាបានរំលឹកយើងពីទុក្ខវេទនា និងការសម្លាប់រង្គាលនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅកម្ពុជា ដែលបានបន្សល់ទុករបួសផ្លូវចិត្តយូរអង្វែង នៃរបបដ៏ខ្មៅងងឹតមួយនេះរហូតមកដល់សព្វថ្ងៃ៕

Shoes collected from the victims.
https://www.royal.uk/holocaust-memorial-day-and-75th-anniversary-liberation-
auschwitz
https://italiana.esteri.it/italiana/en/eventi/holocaust-remembrance-day-in-israel/
Photographs of Jewish victims of the Holocaust, displayed at the Yad Vashem
Memorial in Israel.
https://mjhnyc.org/blog/auschwitz-history-an-introduction/
The entrance to Auschwitz.
https://www.wsj.com/articles/what-were-their-survival-odds-im-here-anyway-
1510508842
PHOTO: ISTOCK/GETTY IMAGES
All Jews in the concentration camps were tattooed with numbers on their arms,
which were used in place of their names.


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *