Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជា “ឈូងសមុទ្រអាម៉េរិក”

បរទេស៖ យោងតាមប្រភពព័ត៌មានពីស៊ីនហួរ បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជា “ឈូងសមុទ្រអាមេរិក” នាប៉ុន្មានម៉ោងបន្ទាប់ពីសម្បថចូលកាន់តំណែង។

កាលពីថ្ងៃចន្ទ Donald Trump បានស្បថចូលកាន់តំណែងជាប្រធានាធិបតី និងលើកឡើងពីផែនការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជាឈូងសមុទ្រអាមេរិក។ Trump ​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរឈ្មោះ​​នេះ​តាំងពី​ដើម​ខែ​មករា ដោយអះអាង​ថា ​ឈ្មោះ​ថ្មី​នឹងមានភាពស្អាតសមរម្យ ដោយសារ​សហរដ្ឋអាម៉េរិក​ធ្វើ​ការ​ច្រើន​ជាង​គេ​នៅ​ទី​នោះ ហើយ​វាជាទឹកដី​របស់អាម៉េរិក​។ ប្រធានាធិបតីរូបនេះ អះអាងថា ផ្លូវទឹកនេះគឺជាធនធានដ៏សំខាន់មួយសម្រាប់អាម៉េរិកតាំងពីជំនាន់ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយនៅតែជានិមិត្តសញ្ញាដ៏យូរអង្វែងរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ​ ឈូងសមុទ្រនេះគឺជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរបស់អាមេរិកតាំងពីអតីតកាល និងពាណិជ្ជកម្មសកល។

កាលពីថ្ងៃទី ៧ ខែមករា ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅរីសតរបស់ខ្លួន Donald Trump បានប្រកាសពីផែនការផ្លាស់ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជាឈូងសមុទ្រអាម៉ឹរិក ដោយព្រមានថា ម៉ិកស៊ិកត្រូវតែបញ្ឈប់អនុញ្ញាតឱ្យមនុស្សរាប់លាននាក់ចូលទឹកដីរបស់អាម៉េរិកទៀត។ ជាការឆ្លើយតប ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum Pardo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃបន្ទាប់ថា ជាក់ស្តែងឈូងសមុទ្រម៉ិកស៊ិកត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ប៉ុន្តែហេតុអ្វីបានជាមិនព្រមហៅវាថា “ទឹកដីអាមេរិកម៉ិកស៊ិក?”

យោងតាមប្រភពពី The Guardian លើកឡើងថា ទោះបីជាការិយាល័យជលសាស្ត្រអន្តរជាតិ (IHB) ធ្វើការដើម្បីកំណត់ឈ្មោះស្តង់ដារ និងដោះស្រាយជម្លោះក៏ដោយ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងអន្តរជាតិផ្លូវការ ឬនីតិវិធីណាមួយសម្រាប់ការដាក់ឈ្មោះតំបន់សមុទ្រនោះទេ។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាភិបាលសហរដ្ឋអាមេរិកស្តីពីឈ្មោះភូមិសាស្ត្រដែលធានាថា រដ្ឋាភិបាលប្រើប្រាស់ឈ្មោះភូមិសាស្ត្រត្រឹមត្រូវ បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមប្រឹក្សាភិបាលមិនគាំទ្រលើការផ្លាស់ប្តូរឈ្មោះនោះទេ លុះត្រាតែមានហេតុផលត្រឹមត្រូវគួរឱ្យចាប់អារម្មណ៍។ ជាទូទៅ គោលការណ៍សំខាន់បំផុតទាក់ទងនឹងឈ្មោះទឺកដី គឺការប្រើប្រាស់ និងការទទួលយកក្នុងស្រុក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *