មេនូឡាយហ្វ៍ អបអរខួប ៣០ ឆ្នាំ នៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ក្រោមពាក្យស្លោក «រត់ដើម្បីភាពយូរអង្វែង»

ភ្នំពេញ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលជាដៃគូសហការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានមោទនភាពអបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត ក្រោមពាក្យស្លោក «រត់ដើម្បីភាពយូរអង្វែង»​។ ព្រឹត្តិការណ៍កីឡាសប្បុរសធម៌ដ៏ធំបំផុតនេះ បានទាក់ទាញអ្នករត់ប្រណាំងរាប់ម៉ឺននាក់ទាំងក្នុង និងក្រៅប្រទេសមកកាន់បេតិកភណ្ឌអង្គរ ដែលប្រព្រឹត្តទៅនៅដើមខែធ្នូជារៀងរាល់ឆ្នាំ។

ប្រវត្តិរបស់ព្រឹត្តិការណ៍ភាពជាដៃគូនិងសមិទ្ធផល

រៀបចំឡើងដំបូងក្នុងឆ្នាំ 1996 ព្រឹត្តិការណ៍រត់ប្រណាំងនេះ មានអាយុកាល 30ឆ្នាំ ក្នុងឆ្នាំ 2025 នេះ ហើយក៏ជាព្រឹត្តិការណ៍រត់ប្រណាំងមួយ ដំបូងបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកពូ តូ រិទ្ធីយ៉ា ដែលជាកីឡាកររត់ប្រណាំងកម្ពុជា 21គីឡូម៉ែត្រ ​ដំបូង​គេ ក្នុងថេរវេលា 1ម៉ោង 13នាទី កាលពីឆ្នាំ1996 បច្ចុប្បន្នមានអាយុ 58 ឆ្នាំហើយ តែគាត់នៅតែបន្តរត់ និងមានសុខភាពល្អ រឹងមាំរហូតមកដល់សព្វថ្ងៃ។

សម្រាប់ ក្រុមហ៊ុន មេនូឡាយហ្វ៍ យើងពិតជាមានមោទនភាពចំពោះភាពជាដៃគូ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងរយៈពេល 12 ឆ្នាំកន្លងមកនេះ ដែលភាពជាដៃគូនេះបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន​ ​ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍។ ក្នុងឆ្នាំ 2024 កន្លងទៅ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នករត់ប្រណាំងរហូតដល់ 14,370 នាក់ មកពី 87 ប្រទេស ក្នុងនោះ ក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំ

នៅក្នុង​សន្និសីទ​សារព័ត៌មាននៅថ្ងៃទី 03 ខែតុលា ឆ្នាំ2025  ​លោក​ ចាន់ រដ្ឋា​ អគ្គ​នាយក​​ ​​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  និង​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចែករំលែកពីការសង្កេតឃើញនូវភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃព្រឹត្តិការណ៍ពីមួយឆ្នាំទៅមួយឆ្នាំ និងសង្កត់ធ្ងន់លើពាក្យស្លោក “រត់ដើម្បីភាពយូរអង្វែង” នៅឆ្នាំនេះ។

​លោក​ អគ្គ​នាយក​ ចាន់ រដ្ឋាបានមានប្រសាសន៍ថា៖ “ពាក្យស្លោក ‘រត់ដើម្បីភាពយូរអង្វែង’ បង្កប់នូវអត្ថន័យដ៍ធំធេងសម្រាប់ការរត់ក្នុងឆ្នាំនេះ ព្រោះថាឃ្លានេះផ្សារភ្ជាប់យ៉ាងល្អឥតខ្ចោះ ជាមួយភាពយូរអង្វែងនៃបេតិកភណ្ឌអង្គរ ដែលមានអាយុកាលជាង 900 ឆ្នាំ ហើយនៅតែឈរយ៉ាងរឹងមាំ ផ្តល់ជាផ្ទាំងទសន្សនីយភាពដ៏ស្រស់ត្រកាលដែលមានតែមួយគត់នៅលើពិភពលោកសម្រាប់អ្នករត់ប្រណាំង។ លើសពីនេះទៅទៀត ពាក្យស្លោកនេះចង់បង្ហាញពីការដឹងគុណដល់ភាពយូរអង្វែងនៃសន្តិភាព ដូចពាក្យស្លោក ‘កីឡារស់ក្នុងសន្តិភាព’ ព្រោះ​ការមានសន្តិភាព ទើបយើងអាចមានការជួបជុំដ៏សប្បាយរីករាយក្នុងថ្ងៃព្រឹត្តិការណ៍នេះបាន។ ជាមួយគ្នានេះ ពាក្យស្លោកនេះក៏ជាការចូលរួមអបអរខួប 30 ឆ្នាំ នៃភាពយូរអង្វែងរបស់ព្រឹត្តិការណ៍ ដែលបានជួយឱ្យអ្នកចូលរួមរត់គ្រប់វ័យ គ្រប់ជាតិសាសន៍ មានសុខភាពល្អ និងមានទម្លាប់រស់នៅបែបសកម្ម តាមរយៈការចូលរួមរត់ជារៀងរាល់ឆ្នាំ។ នេះហើយជាមូលដ្ឋានក្នុងការរស់នៅបានយូរអង្វែង (អាយុវែង)។ ទាំងអស់នេះ ដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅ​នឹងបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់នៅមានដោយសុខភាពល្អ និងជីវិតកាន់តែប្រសើរ”។

ឯកឧត្តមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានមានប្រសាសន៍ថា៖ “ការគាំទ្ររបស់ មេនូឡាយហ្វ៍ ក្នុងរយៈពេល 12 ឆ្នាំ កន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកព្រឹត្តិការណ៍រត់ប្រណាំងពីអ្នករត់ត្រឹមតែ 500 នាក់ក្នុងឆ្នាំ 1996 នៅពេលចាប់ផ្តើមកម្មវិធីដំបូង រហូតដល់ 14,370 នាក់កាលពីខែធ្នូនេះ ជាពិសេសបានទាក់ទាញវត្តមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកចូលរួមដោយផ្ទាល់ផងដែរ។ នេះក៏ជាសក្ខីភាពឆ្លុះបញ្ចាំងថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ពិតជាដៃគូដ៏គំរូ និងមានការតាំងចិត្តខ្ពស់ក្នុងការរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច ជួយប្រជាជនឱ្យរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែប្រសើរ”។

អត្ថន័យរបស់ពាក្យ “រត់ដើម្បីភាពយូរអង្វែង”

យោងតាមរបាយការណ៍កាលពីពេលថ្មីៗនេះរបស់ Manulife Asia Care Survey  ចេញផ្សាយក្នុងខែកក្កដា ឆ្នាំ 2025 46% នៃអ្នកស្ទង់មតិ ចង់បានការរស់នៅប្រកបដោយអត្ថន័យ និងសុខភាពល្អ។ ចំណែក 36% ទៀត មិនចង់ក្លាយជាបន្ទុករបស់គ្រួសារ ហើយ 31% មិនចង់មានជំងឺរ៉ាំរ៉ៃ ឬពិការភាពណាមួយពេលចាស់ទៅ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ប្រជាជននៅតំបន់អាស៊ី ពេលនិយាយពីការរស់នៅឱ្យបានអាយុវែង គឺជាការឱ្យតម្លៃទៅលើការរស់នៅឱ្យមាន សុខភាពល្អទាំង  ផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុនៅពេលចាស់ទៅ។

ចុះឈ្មោះចូលរួមរត់ឥឡូវនេះ!

ចុះឈ្មោះចូលរួមរត់ព្រឹត្តិការណ៍អន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំ 2025  ឱ្យបានមុនថ្ងៃទី 24ខែតុលា ប្រសិនបើអ្នកមិនចង់ខកខានបទពិសោធន៍រត់ដ៏អស្ចារ្យ ឆ្លងកាត់ទេសភាពដ៏ស្រស់ត្រកាលនៅតំបន់អង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ចុះឈ្មោះនៅទីនេះសម្រាប់ក្នុងស្រុក៖ https://kh.checkpointspot.asia/2025 ហើយនៅទីនេះសម្រាប់អន្តរជាតិ https://worldsmarathons.com/marathon/angkor-wat-international-half-marathon

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលជួយអតិថិជនយើងធ្វើការសម្រេចចិត្តឲ្យកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ យើងមានស្នាក់ការកណ្តាល ជាសកលនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ហើយមានប្រតិបត្តិការអាជីវកម្មជា ក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តា ការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ដែលកំពុងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងដំណោះស្រាយធានារ៉ាប់រង ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ 2024 យើងមានបុគ្គលិកជាង 37,000 នាក់ ភ្នាក់ងារធានារ៉ាប់រងជាង 109,000 នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង 36 លាននាក់ នៅទូទាំងសកលលោក។ យើងធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និង ទីផ្សារមូលបត្រហ្វីលីពីនហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ 945។ សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី 28 ខែមិថុនា ឆ្នាំ2012 ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ​ www.manulife.com ឬទាក់ទងទៅកាន់លេខទូរស័ព្ទ 1800 211 211.

ទំនាក់ទំនងសារព័ត៌មាន                                

កញ្ញា ជា វិជាន​                                                                             

096-2829-791                                                       

Vichean_chea@manulife.com



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់


Leave a Reply

Your email address will not be published.Required fields are marked *