សហគ្រិនវ័យក្មេង​៥០​រូប មកពី​ ២៦ប្រទេស​ ​ឡើងទទួលពានរង្វាន់​​ជាសហគ្រិន​ឆ្នើម​ដែលរៀបចំនៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ សហគ្រិន​វ័យ​ក្មេង​ចំនួន៥០រូប មកពី ​២៦ ប្រទេស បានមក​ជួបជុំ​​ និងទទួលពានរង្វាន់ឆ្នើម​នៅក្នុងព្រឹត្តិការណ៍មួយមានឈ្មោះថា ​ Asia Prestige 50 Under 50 CEO Exellence Award ដែល​ត្រូវបានរៀបចំនៅសណ្ឋាគារ​ ហៃយ៉ាត់​ រីជិន​ស៊ី​ រាជធានីភ្នំពេញ កាលពីរាត្រី​ថ្ងៃចុងសប្ដាហ៍កន្លងទៅ ​ដោយមានការ​ចូលរួមផ្ដល់​កិត្តិយសពី​សំណាក់តំណាង​ក្រសួង​ ស្ថាប័ន​រដ្ឋជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ដូចជា​ក្រសួង​ទេសចរណ៍ ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល និងវិជ្ជាជីវិៈជាដើម ។

ឯកឧត្តម​បណ្ឌិត ​​​ឌុច ដារិន​ អនុរដ្ឋលេខាធិការ​​នៃក្រសួង​មុខងារសាធារណៈ និងជា​តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ​ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បានមានប្រសាសន៍ថា ភាព​ជា​អ្ន​កដឹ​ក​នាំ​ ការតាំងចិត្ត និង​​គំនិ​ត​ដ៏អ​ង់​អា​​ចរ​​បស់អ្នក​ទាំងអស់​គ្នា​ ​ជា​របៀ​ប​ដែ​លអា​ស៊ីកំ​​ពុង​ធ្វើ​កា​រផ្លា​ស់​ប្តូ​រ ។ ពានរង្វាន់ដែល​អ្នកទាំងអស់​គ្នាទទួលបាននៅពេលនេះ មិនត្រឹមតែជាការទទួល​ស្គាល់នោះ​ទេ ​​ប៉ុ​ន្តែ​វាបា​ន​ប​ង្ហា​ញ​​អំពី​ភា​​ពក្លា​​ហា​ន​​រប​​ស់អ្ន​ក​​ក្នុ​ង​កា​រ​បំ​ពេ​ញ​​ក្តីស្រ​​ម៉ៃ​ប​ន្ថែ​ម​ទៀ​ត ​និ​ង​ស​ម្រា​ប់​បុ​គ្គ​លផ្សេ​​ង​ទៀ​​តដើ​ម្បី​​ចា​ប់​ក្តី​ស្រ​ម៉ៃ​ដូច​គ្នា ។

ឯកឧត្តម​​បន្តថា ៖

«កម្ពុជាយើងពិតជាមានមោទនភាពក្នុងការចែករំលែកនៅក្នុងកម្មវិធីដ៏មានតម្លៃនេះ ហើយសូម​ឱ្យជំ​នួបបែបនេះមិនត្រឹមតែជាការជួបជុំដោយផ្ទាល់ និងបង្ហាញសមិទ្ធផលផ្ទាល់ខ្លួន នោះទេ ​ប៉ុ​​ន្តែវា​នឹ​​ងក្លា​យ​ទៅ​ជាការធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់បន្ថែមទៀត ព្រមទាំងសុខុមាលភាពរួម និង​ស​ន្តិភាព​យូ​រ​អ​ង្វែង​ជាមួ​យគ្នា»។

លោក ​ហៀង វុទ្ធា ប្រធានសមាគម​សហគ្រិនសកល​ ១ភាគរយ ( G-1%Club ) និងជា​សហប្រធាន​នៃកម្មវិធី​ពានរង្វាន់​ Asia Prestige 50 Under 50 CEO Exellence Award បានមានប្រសាសន៍ថា កម្មវិធី «Asia Prestige 50 Under 50 CEO Exellence Award »គឺកើតចេញពីស្ថាប័នអន្តរជាតិជាអ្នកបង្កើតឡើងដើម្បីស្វែងរកថ្នាក់ដឹកនាំ ឬម្ចា​ស់អា​ជីវកម្មឆ្នើមលើគ្រប់វិស័យជុំវិញអាស៊ីអាគ្នេយ៍ដែលមានអាយុក្រោម ៥០ឆ្នាំ និងមានចំនួន ៥០នាក់។ ស្ថាប័ន Asia Prestige 50 Under 50 CEO Exellence Award ចាប់ផ្តើមឡើងនៅឆ្នាំ២០១២ ដែលមាន​កា​​រចូ​ល​​រួ​មពី​ប្រ​ទេសផ្សេងៗដូចជា៖ ប្រទេសកូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងស៊ីងហ្គាពួជាដើម។ លុះរហូតដល់ឆ្នាំ២០២៥ នេះ​ មា​ន​៥ប្រ​​​ទេសផ្សេងទៀត​ចូលរួមបន្ថែម ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

លោក​បន្តថា ៖

«​កម្មវិធីនេះត្រូវបានរៀបចំឡើងអស់រយៈ ពេល៩៥ថ្ងៃ មានអ្នកចូលរួមដាក់ពាក្យចំនួន ១៦៤២ នាក់ ក្នុងចំណោម ៣៩ ប្រទេស ក្នុងនោះយើងបានជ្រើសរើសអ្នកមានសក្ដានុពលចំនួន ៤១៤នាក់។ ជាចុ​ងក្រោយយើងសម្រេចជ្រើសរើសបានម្ចាស់ជ័យលាភីសរុបចំនួន ៥០ រូប មកពី២៦ប្រទេស»។

គួរ​បញ្ជាក់ថា កម្មវិធីដ៏ពិសេសមួយនេះ មិនត្រឹមតែអបអរសាទរពីភាពជោគជ័យនៃម្ចាស់ជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែ​វាក៏​ជាក​ម្លាំ​ងរួមសហការណ៍ និងការផ្សារភ្ជាប់រវាងបណ្តាសហគ្រិនទាំងអស់គ្នា ដើម្បីកសាង​កំ​ណើ​ន​សេដ្ឋ​កិ​ច្ច​នៅក្នុង​តំ​ប​ន់អាស៊ីអាគ្នេយ៍មួយនេះ ។ ពានរង្វាន់​ដែលបានរៀបចំ​សម្រាប់ផ្ដល់ជូនម្ចាស់ជ័យលាភី​នៅរាត្រីនោះមាន​ ៥ ប្រភេទ ​រួមមាន 1. Visionary & Innovation CEO Excellence Award 2. Best Start-Up CEO Excellence Award  3. Great Leadership CEO Excellence Award 4. Great Leadership ROLE Excellence Award និង​ 5. Outstanding CEO GURU Award ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន


Leave a Reply

Your email address will not be published.Required fields are marked *