រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chery Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីជំនាន់ថ្មី Chery Q ស៊េរីឆ្នាំ២០២៧ នៅឯអគារតាំងបង្ហាញសាខាសែនសុខ។ រថយន្តម៉ូដែលថ្មីនេះរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី (Gen Z) ក្រុមគ្រួសារ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុង។
ក្រោមពាក្យស្លោក «Happiness Starts with Q, Your Style, Your Q» កម្មវិធីសម្ពោធនេះត្រូវបានរៀបចំឡើង យ៉ាងប្លែកពីការសម្ពោធរថយន្តទូទៅ ដោយផ្តោតយ៉ាងសំខាន់លើរបៀបរស់នៅបែបសម័យថ្មី និងសុខុមាលភាព។

ភ្ញៀវកិត្តិយសទទួលបានបទពិសោធន៍ថ្មី តាមរយៈការហាត់ប្រាណ Pilates ការទទួលទានតែក្តៅ (Healing tea) ការដើរបង្ហាញម៉ូដ និងការបង្ហាញលក្ខណៈពិសេសរបស់រថយន្ត។ អ្វីដែលកាន់តែទាក់ទាញនោះគឺ ការប្រគំតន្ត្រី Acoustic ដោយប្រើប្រាស់ប្រភពថាមពលអគ្គិសនីចេញពីរថយន្ត Chery Q ផ្ទាល់តែម្តង (បច្ចេកវិទ្យា V2L) ដែលនេះជាការបង្ហាញយ៉ាងជាក់ស្តែងពីសមត្ថភាព និងភាពងាយស្រួលនៃបច្ចេកវិទ្យារបស់រថយន្តសម្រាប់សកម្មភាពក្រៅផ្ទះ។

រថយន្ត Chery Q ស៊េរីឆ្នាំ២០២៧ អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រ មានបច្ចេកវិទ្យាសាកថ្មលឿន (ពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ១៦.៥ នាទី) និងមុខងារដកភ្លើងប្រើ V2L កម្លាំង ៦.៦kW ដែលស័ក្តិសមបំផុតសម្រាប់ការតភ្ជាប់ឧបករណ៍ខាងក្រៅ។ ផ្នែកខាងក្នុងធំទូលាយ គម្លាតពីកង់មុខ ទៅកង់ក្រោយ ២៧០០mm។ ឃ្លុបខាងមុខអាចផ្ទុកអីវ៉ាន់បាន ៧០L ឬ ៥០kg ឯឃ្លុបក្រោយអាចផ្ទុកបាន ៣៧៥-១,៤៥០L។ ប្រព័ន្ធជំនួយការបើកបរសំបូរបែប ដូចជា៖ កាមេរ៉ា ៥៤០° ចាប់ហ្វ្រាំងអូតូ ការកំណត់ល្បឿនតាមរថយន្តខាងមុខ មុខងាររក្សាគន្លងផ្លូវ និងBlind-Spot ជាដើម ។ល។ មិនតែប៉ុណ្ណោះ មាន Mobile App អាចធ្វើការបញ្ជាមុខងារផ្សេងៗពីចម្ងាយតាមរយៈទូរស័ព្ទរបស់អ្នកបានថែមទៀត ។

ជាមួយគ្នានេះ ដើម្បីអបអរសាទរការសម្ពោធនេះ ក្រុមហ៊ុនChery មានប្រូម៉ូសិនពិសេសប្រចាំខែវិច្ឆិកានេះ ផ្តល់ជូនតម្លៃយ៉ាងពិសេសត្រឹមតែ ១៩ ៥០០ដុល្លារប៉ុណ្ណោះ។ អតិថិជននឹងទទួលបានការធានារយៈពេលវែងរហូតដល់ ៨ឆ្នាំ ឬ ១៦០ ០០០ គីឡូម៉ែត្រ និងទទួលបានកាដូពិសេសៗជាច្រើនរួមមាន៖ ដុំសាកថ្មនៅផ្ទះឥតគិតថ្លៃ (Home Charger) ដុំសាកចល័ត (Portable Charger) V2L និងឈុតកាដូអនុស្សាវរីយ៍ Chery Q ភ្លាមៗផងដែរ។

សូមអញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្ត Chery Cambodia ដើម្បីទទួលយកបទពិសោធន៍បើកបរសាកល្បងដោយផ្ទាល់ នៅសាខាទាំង2ទីតាំង៖
ទីតាំងទី១៖ សាខា OCIC): មហាវិថី OCIC សង្កាត់ជ្រោយចង្វារ
ទីតាំងទី២៖ សាខាសែនសុខ: មហាវិថីឧកញ៉ាម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី
លេខទូរស័ព្ទទំនាក់ទំនង (Hotline): ០៩៥ ៥៥៥ ០២១










វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content