ភ្នំពេញ ៖ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ តាមប្រព័ន្ធអនឡាញ។ វេទិកានេះរាប់ចូលជាព្រឹត្តិការណ៍អមយ៉ាងសំខាន់របស់កិច្ចប្រជុំកំពូល ASEM ដែលមានកម្ពុជាជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ និងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា វេទិកានេះមានកិច្ចពិភាក្សាសំខាន់ៗចំនួន៣ ដែលកិច្ចពិភាក្សាទាំងនោះសុទ្ធសឹងតែផ្តោតលើការស្ដារសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបឡើងវិញក្រោយការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។

កិច្ចពិភាក្សាទាំងនោះរួមមានជាអាទិ៍៖
ទី១ ផ្ដោតលើ « ភាពរឹងមាំនៃបដិវវត្តឧស្សាហកម្ម៤.០ និងភាពប្រស៊ីគ្នានៃពាណិជ្ជកម្មអាស៊ី និងអឺរ៉ុប អំឡុងពេលនៃជំងឺរាតត្បាតសកលកូវីដ-១៩» ដើម្បីធានាបរិយាកាសធ្វើពាណិជ្ជកម្ម បញ្ជៀបបដិវត្តឧស្សាហកម្ម៤.០ រៀបចំរចនាសម្ព័ន្ធធុរកិច្ចឡើងវិញ និងសម្រួល ក៏ដូចជាលើកទឹកចិត្តដល់បណ្ដាសហគ្រាសធនតូច និងមធ្យមក្នុងការចូលរួមធ្វើអាជីវកម្មនានា។

កិច្ចពិភាក្សាទី២ ផ្តោតលើ «ការស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងគន្លងប្រក្រតីភាពថ្មី និងបដិវត្តឧស្សាហកម្ម ៤.0, ការរួមបញ្ចូលពហុភាគីនិយម និងឌីជីថលនីយកម្ម»។ កិច្ចពិភាក្សាបន្ទាប់នេះគឺធ្វើឡើង ដើម្បីបន្តពង្រឹងយន្តការពហុភាគីនិយម ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងភាពជាដៃគូររវាងប្រទេស និងតំបន់ រវាងរដ្ឋ និងឯកជន ដើម្បីទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
និងកិច្ចពិភាក្សាចុងក្រោយ ផ្តោតលើ «ការលើកកម្ពស់ខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ដើម្បីកាត់បន្ថយបញ្ហាប្រឈម ដែលជាផលប៉ះពាល់របស់ជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន»។ ការពិភាក្សាចុងក្រោយនេះ សំដៅលើការលើកកម្ពស់ភាពជឿនលឿន នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល ជំរុញល្បឿពាណិជ្ជកម្មសកល និងលើកទឹកចិត្តដលល់សហគមន៍ធុរកិច្ចក្នុងការកែប្រែខ្លួនទៅជាធុរកិច្ចបៃតង។ គួរបញ្ជាក់ថា វេទិកានេះ បានធ្វើឡើងក្រោមកិច្ចសហការ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា,សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, មូលនិធិអាស៊ី-អឺរ៉ុប (ASEF), ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូសហការដទៃទៀត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content